ធនាគារអេស៊ីលីដា

ធនាគារអេស៊ីលីដាឈានជើងចូលទីផ្សារទិញ-លក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិក


ធនាគារអេស៊ីលីដា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ អេស៊ីលីដា អ៊ីសប ដែលជាមធ្យោបាយទាន់សម័យសម្រាប់ទិញលក់ទំនិញ និងទូទាត់អនឡាញតាមរយៈ App អេស៊ីលីដាម៉ូបាល។
អេស៊ីលីដា អ៊ីសប
ដោយ

ថ្នាក់ដឹកនាំ​ធនាគារ​អេ​ស៊ី​លី​ដា បាន​គូសបញ្ជាក់​ថា មូលហេតុ​ដែល​ជំរុញ​ឲ្យ​ធនាគារ​អេ​ស៊ី​លី​ដា​បង្កើត App នេះ​ឡើង គឺ​បន្ទាប់​ពី​ធនាគារ​សង្កេត​ឃើញ​ការ​ទូទាត់​ទំនិញ និង​សេវាកម្ម​តាម​អេ​ស៊ី​លី​ដា​ម៉ូ​បាល​មាន​កំណើន​ខ្ពស់​និង​ដើម្បី​ឆ្លើយ​តប​នឹង​ភាព​រីក​ចម្រើន​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា ក៏​ដូច​ជា​បង្ក​ភាព​ងាយស្រួល និង​សុវត្ថិភាព​ជូន​អតិថិជន​ក្នុង​ការ​ទិញ​ទំនិញ​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ទន្ទឹម​នឹង​នេះ​ថ្នាក់ដឹកនាំ​អេ​ស៊ី​លី​ដា​បាន​បង្ហាញ​ពី​ម​ហិ​ច្ឆិ​តា​ក្នុង​ការ​ពង្រីក​ប្រតិបត្តិការ អេ​ស៊ី​លី​ដា អ៊ី​សប ឲ្យ​បាន​២៥​រាជធានី​ខេត្ត​នា​ពេល​អនាគត ខណៈ​បច្ចុប្បន្ន​ដាក់​ឲ្យ​ដំណើរការ​នៅ​រាជធានី​ភ្នំពេញ​។

ស្រប​ពេល​ទំនោរ​បញ្ជា​ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​លើ​ពិភពលោក រួម​ទាំង​នៅ​កម្ពុជា​មាន​ភាព​រីក​ចម្រើន​ខ្លាំង បាន​ជំរុញ​ឲ្យ​ធនាគារ​អេ​ស៊ី​លី​ដា ខិតខំ​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្សេង​ៗ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​អតិថិជន​។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ​២០២១ ធនាគារពាណិជ្ជ​ខ្មែរ​ដ៏​ធំ​មួយ​នេះ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ អេ​ស៊ី​លី​ដា​អ៊ី​សប ដែល​ជា​បណ្តុំ​ហាង​ទំនិញ​ល្បី​ៗ​មាន​ផលិតផល​រាប់​ម៉ឺន​មុខ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​ទិញ​-​លក់ទំនិញ និង​ទូទាត់​ថ្លៃ​ទំនិញ និង​សេវាកម្ម​ផ្សេង​ៗ​តាម​ប្រព័ន្ធ​អន​ឡាញ​តាម​រយៈ អេ​ស៊ី​លី​ដា​ម៉ូ​បាល​។ តាម​រយៈ​អេ​ស៊ី​លី​ដា​អ៊ី​សប​អតិថិជន​អាច​ទិញ​ទំនិញ​រាប់​ម៉ឺន​មុខ​ដោយ​មិន​ចាំបាច់​ដើរ​ផ្សារ​បាន​គ្រប់ពេលវេលា ឆាប់រហ័ស និង​មាន​សុវត្ថិភាព​។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា​បាន​បញ្ជាក់​ថា កត្តា​ដែល​ជំរុញ​ឲ្យ​អេ​ស៊ី​លី​ដា​បង្កើត App នេះ​ឡើង គឺ​បន្ទាប់​ពី​ធនាគារ​សង្កេត​ឃើញ​ការ​ទូទាត់​ផ្សេង​ៗ​តាម​អេ​ស៊ី​លី​ដា​ម៉ូ​បាល​មាន​កំណើន​ខ្ពស់ ស្រប​ពេល​ធនាគារ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ដើរ​ឲ្យ​ទាន់​ភាព​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ពិភពលោក និង​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា

បើ​តាម​លោក​បណ្ឌិត អ៊ិ​ន ចាន់​នី សម្រាប់​ការ​ដាក់​ឲ្យ​ដំណើរការ​លើក​ដំបូង​នៅ​រាជធានី​ភ្នំពេញ​នេះ គឺ The First Store បាន​ក្លាយជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទំនិញ​ដំបូង​គេ ដែល​បាន​ដាក់​លក់ទំនិញ​នៅ​លើ​ផ្សារ​អន​ឡាញ អេ​ស៊ី​លី​ដា អ៊ី​សប ខណៈ​ក្រុមហ៊ុន​នេះ​មាន​ទំនិញ​រហូត​ដល់​១​ម៉ឺន​២​ពាន់​មុខ​។ ក្រៅពី​រាជធានី​ភ្នំពេញ ថ្នាក់ដឹកនាំ​ធនាគារ​អេ​ស៊ី​លី​ដា មាន​ម​ហិ​ច្ឆិ​តា​នឹង​ពង្រីក​ទីផ្សារ​ឲ្យ​មាន​គ្រប់​រាជធានី​-​ខេត្ត និង​ទាក់ទាញ​ហាង​ទំនិញ​ឲ្យ​បាន​កាន់តែ​ច្រើន ដើម្បី​ផ្តល់​ភាព​ងាយស្រួល និង​ជម្រើស​កាន់តែ​សម្បូរ​បែប​ជូន​អតិថិជន​។ អេ​ស៊ី​លី​ដា​អ៊ី​សប ក៏​នឹង​រួមចំណែក​ជួយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​វិស័យ​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម​ផង​ដែរ​៕

ធនាគារ អេស៊ីលីដា បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ អេស៊ីលីដាអ៊ីសប ដែល​ជា​មធ្យោបាយ​ទាន់សម័យ​សម្រាប់​ទិញ-លក់ទំនិញ និង​ទូទាត់​អនឡាញ​តាម អេស៊ីលីដាម៉ូបាល
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកគ្រោងជួបប្រជុំកំពូលផ្ទាល់ជាមួយមេដឹកនាំអាស៊ាន នៅក្រុងវ៉ាស៊ីនតោន នៅដើមឆ្នាំក្រោយ

ព័ត៌មាន
សហរដ្ឋអាមេរិកគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលទល់មុខគ្នាជាលើកដំបូង រវាងប្រធានាធិបតីអាមេរិក ចូ បៃឌិន និង មេដឹកនាំនៃតំបន់អាស៊ាន នៅក្រុងវ៉…

អូមីក្រុង ធ្វើឲ្យប៉ះពាល់ ដល់ការស្ទុះងើបឡើងនៃវិស័យអាកាសចរណ៍កម្ពុជា

ព័ត៌មាន
មេរោគកូវីដ១៩ បំប្លែងថ្មី អូមីក្រុង បានធ្វើឱ្យប្រទេសជាច្រើនលើពិភពលោក រួមទាំងកម្ពុជា បានចាប់ផ្ដើមរឹតបន្តឹងឡើងវិញនូវការធ្វើដំណើរចេញ-ចូលប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ