អត្ថបទពាណិជ្ជកម្ម!

ធនាគារ អេស៊ីលីដា ចុះអនុស្សរណៈយោគយល់គ្នាជាមួយមូលនិធិគន្ធបុប្ផា ជំរុញដល់ការកៀរគរមូលនិធិជំនួយ


ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា ស្តីពីការប្រើប្រាស់សេវាកម្ម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់កៀរគរ និងទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ អនុស្សរណៈយោគយល់គ្នានេះ មានគោលបំណង ដើម្បីសម្រួលដល់សប្បុរសជនដែលមានបំណងធ្វើការបរិចា្ចគវិភាគទានសប្បុរសធម៌ដល់ មូលនិធិគន្ធបុប្ផាកម្ពុជា
ធនាគារ អេស៊ីលីដា ចុះអនុស្សរណៈយោគយល់គ្នាជាមួយមូលនិធិគន្ធបុប្ផាជំរុញដល់ការកៀរគរមូលនិធិជំនួយ
ដោយ

ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជា​ធនាគារ​ដែលលោកអ្នក​ជឿទុកចិត្ត និងជាធនាគារ​ពាណិជ្ជ​ឈានមុខ​ក្នុងព្រះរាជាណាចក្រ ​កម្ពុជា ​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះហត្ថលេខា​លើអនុស្សរណៈនៃ​ការ​យោគ​យល់គ្នា ជាមួយ​មូលនិធិគន្ធបុប្ផាកម្ពុជា​​​ ស្តីពីការប្រើប្រាស់​សេវាកម្ម របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់កៀរគរ​មូលនិធិ និងទទួល​វិភាគទាន សប្បុរសធម៌​ជូនមូលនិធិគន្ធបុប្ផា​កម្ពុជា ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហរិញវត្ថុ និងជានាយក​ប្រតិបត្តិ​មូលនិធិ​មន្ទីរពេទ្យគន្ធបុប្ឋា​កម្ពុជា ​និង បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមាន​ប្រសាសន៍​ថា សុខមាលភាព របស់​ប្រជាជន ជាពិសេសកុមារ​ជាគ្រឹះសំខាន់​ក្នុងការ​កសាង​កំលាំងពលកម្ម​មាំមួនប្រកប​ដោយចីរភាព​ដែលជាចក្ខុវិស័យ មួយរបស់​រដ្ឋាភិបាល។ ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្តគាំទ្រជានិច្ច និងសហប្រតិបត្តិការ​ជាមួយមូលនិធិ​គន្ធបុប្ផាកម្ពុជា ដើម្បីសម្រេច​គោលដៅនេះ។

ធនាគារ អេស៊ីលីដាចុះអនុស្សរណៈយោគយល់គ្នាជាមួយមូលនិធិគន្ធបុប្ផាជំរុញដល់ការកៀរគរមូលនិធិជំនួយ

លោកបណ្ឌិត​ អ៊ិន​ ចាន់នី​បាន​មានប្រសាសន៍ថា «ថ្ងៃនេះ ខ្ញុំបាទ​មានកិត្តយស​ចុះហត្ថលេខា​លើអនុស្សរណៈ​យោគយល់គ្នា ដើម្បីបង្កលទ្ធភាព នៃការប្រមូល​វិភាគទាន​សប្បុរសធម៌​ពីសាធារណៈ​ជនតាម​រយៈសេវាកម្ម​ធនាគារ ជូនដល់​មូលនិធិគន្ធបុប្ផា​កម្ពុជា សំដៅរួម ចំណែកផ្តល់​សេវាព្យាបាល​ដល់កុមារកម្ពុជា​ទាំងអស់ ដែលជាអនាគត​ដ៏ភ្លឺស្វាង​របស់ប្រទេស​កម្ពុជា។ អនុស្សរណៈយោគយល់គ្នានេះ មានគោលបំណង ដើម្បីសម្រួលដល់​សប្បុរសជន​ដែលមានបំណង​ធ្វើការបរិចា្ចគ​វិភាគទាន​សប្បុរសធម៌ដល់ មូលនិធិគន្ធបុប្ផា​កម្ពុជា នៅ តាមបញ្ជរ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ម៉ាស៊ីនអេធីអឹម និងសេវាធនាគារ ឌីជីថល (E-Banking and ACLEDA Unity ToanChet) របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី។»

ធនាគារ អេស៊ីលីដាចុះអនុស្សរណៈយោគយល់គ្នាជាមួយមូលនិធិគន្ធបុប្ផាជំរុញដល់ការកៀរគរមូលនិធិជំនួយ

បណ្ឌិត អ៊ិន ចាន់នី បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បម្រើសេវាជូន អតិថិជន ២៤ម៉ោង លើ ២៤ម៉ោង និង ៧ថ្ងៃក្នុង១សប្ដាហ៍ ជាមួយនឹង​ការប្រើប្រាស់ សេវាធនាគារ​ពាណិជ្ជ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន បម្រើសេវា​អេស៊ីលីដា យូនីធីទាន់ចិត្ត (ACLEDA Unity ToanChet) ជាសេវាធនាគារ​តាមរយៈ ទូរស័ព្ទ​ចល័ត ដើម្បីផ្ទេរប្រាក់ ទូទាត់ និងទិញទំនិញ គ្រប់ទីកន្លែង​តាមរយៈ ស្លាកសញ្ញា អេស៊ីលីដា ឃ្យូអរកូដ ប្រកបដោយ​ភាពងាយស្រួល រហ័ស ទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់។
គិតមកត្រឹម ថ្ងៃនេះ មានអ្នក​ចុះឈ្មោះប្រើប្រាស់ សេវាអេស៊ីលីដា​យូនីធីទាន់ចិត្ត (ACLEDA Unity ToanChet) មានចំនួន​ច្រើន ជាង១លាននាក់ និងដៃគូ មានចំនួនច្រើជាង ៨.៥០០។ 

គួរជម្រាបថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន០៤ គឺវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និងស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា​​ ព្រមទាំង មានការិយាល័យតំណាង​នៅសាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា។​ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្ម​សរុបចំនួន ជាង ៦.២១ពាន់លាន​ដុល្លារអាមេរិក សមតុល្យឥណទាន​សរុបចំនួន ៣.៧៦ពាន់លាន​ដុល្លារអាមេរិក និងប្រាក់​បញ្ញើសន្សំ​សរុបចំនួន ៤,៣១ពាន់​លាន​ដុល្លារអាមេរិក និងមានអតិថិជន​ប្រមាណជាង ២,៥ លាននាក់ គិតត្រឹម​ដំណាច់ខែ​សីហា ឆ្នាំ២០១៩ នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរី ប៉េង ហួត បន្ត​ការ​បញ្ចុះ​តម្លៃ​ រហូត​ដល់​១០​ម៉ឺន​ដុល្លារ លើ១០គម្រោងព្រមគ្នា

ព័ត៌មាន
ដោយ​មាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ក្លា និង​ដើម្បី​ឆ្លើយតប​តាម​សំណើ​របស់​អតិថិជន បុរី ប៉េង ហួត នៅបន្ត​ផ្ដល់​ជូន​ការ​បញ្ចុះ​តម្លៃ​ដ៏​អស្ចារ្យ…

ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា អញ្ចើញចុះទស្សនៈកិច្ច និង កោតសរសើរ គម្រោងលំនៅដ្ឋានតម្លៃសមរម្យ ទីក្រុងរណបសិរីមង្គល

ព័ត៌មាន
គម្រោងលំនៅដ្ឋានតម្លៃសមរម្យ ស្ថិតនៅក្នុងទីក្រុងរណបសិរីមង្គល ដែលជាគម្រោងផ្ទះតម្លៃសមរម្យដ៏ធំមួយនៅកម្ពុជានោះ កាលពីពេលថ្មីៗនេះ បានទទួលការអញ្ចើញច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ