និយ័តករបរធនបាលកិច្ច

និយ័តករបរធនបាលកិច្ច បានរៀបចំសិក្ខាសាលាស្តីពី “ដំណើរការ និងនីតិវិធីក្នុងការទទួលបានឥណទានក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១”


និយ័តករបរធនបាលកិច្ច (ន.ប.ធ) ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សម្រាប់សមាសភាគទី១ (PIU1) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី “ដំណើរការ និងនីតិវិធីក្នុងការទទួលបានឥណទានក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១” ។
និយ័តករបរធនបាលកិច្ច បានរៀបចំសិក្ខាសាលាស្តីពី “ដំណើរការ និងនីតិវិធីក្នុងការទទួលបានឥណទានក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១”
ដោយ

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជានាយកគម្រោង, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ច្រាបការយល់ដឹងអំពីគម្រោង ACSEP ពាក់ព័ន្ធនឹងដំណើរការ និងនីតិវិធីក្នុងការទទួលបានឥណទានបន្ថែម។

ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម ដល់សហគ្រាសកសិ-ឧស្សាហកម្ម សហគមកសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក ជាពិសេសសហគ្រាសផលិត ដែលមានបំណងស្វែងរកទុនបន្ថែមសម្រាប់គាំទ្រផែនការអាជីវកម្មរបស់ខ្លួន។

ដោយមានអ្នកចូលរួមមកពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, រដ្ឋបាលមូលដ្ឋាន, ស្ថាប័នហិញ្ញវត្ថុដៃគូ, សហគ្រាសកសិ-ឧស្សាហកម្ម, សហគមកសិកម្ម ក៏ដូចជាកសិករចិញ្ចឹមមាន់ ដែលអញ្ជើញមកពីខេត្តកំពង់ចាម កំពង់ធំ និងខេត្តត្បូងឃ្មុំផងដែរ និងមានអ្នកចូលរួមសរុបចំនួន ១៤០ រូប៕




អត្ថបទបន្ទាប់


ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះកាស៊ីណូធំៗចំនួន២នៅក្រុងប៉ោយប៉ែតអាចនឹងមានកើនឡើងថែមទៀត ខណៈអាជ្ញាធរកំពុងបន្ដស្វែងរកអ្នកជាប់នៅក្នុងអគារ

ព័ត៌មាន
ហេតុការណ៍ឆេះកាស៊ីណូធំៗចំនួន២ នៅក្រុងប៉ោយប៉ែត គឺកាស៊ីណូ Grand Dimond និង Poipet City នៅយប់កណ្ដាលអាធ្រាតថ្ងៃទី ២៩ខែធ្នូ តាមតួលេខបឋម…

ឃែស យូ អាប់ អបអរឆ្នាំថ្មីជាមួយការបើកដំណើរការសាខាសេវាបញ្ចាំ នៅសង្កាត់ភ្នំពេញថ្មី

ព័ត៌មាន
ឃែស យូ អាប់ ដែលជាក្រុមហ៊ុនផ្ដល់សេវាបញ្ចាំស្របច្បាប់ និងជាបុត្រសម្ពន្ធមួយ របស់ក្រុមហ៊ុន វើលប្រ៊ីដ បានបិទបញ្ចប់ឆ្នាំ ២០២២ តាមរយៈការបើកសម្ពោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ