អត្ថបទក្រុមហ៊ុន

អេ អឹម ខេ ឈ្នះ “ពានរង្វាន់និយោជកឆ្នើមក្នុងប្រទេសកម្ពុជា” ៣ឆ្នាំជាប់គ្នា


ដើម្បីក្លាយជាជម្រើសសម្រាប់អាជីពការងារ គឺពិតជាមិនងាយស្រួលនោះទេ ប៉ុន្ដែ អេ អឹម ខេ នៅតែខិតខំព្យាយាមដើម្បីរក្សានៅកិត្តិនាមនេះ ហើយបានឈ្នះ “ពានរង្វាន់និយោជកឆ្នើមក្នុងប្រទេសកម្ពុជា” បីឆ្នាំជាប់គ្នា ពីស្ថាប័នដែលឆ្លុះបញ្ចាំងឲ្យឃើញថា អេ អឹម ខេ បានរក្សាកិត្តិនាមជា ជម្រើសសម្រាប់អាជីពការងារបានយ៉ាងល្អ។ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ស្ថាប័ន World HRD Congress បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ និយោជកឆ្នើម ជាលើកទី៣ ដែលបានរៀបចំឡើងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
អេ អឹម ខេ ឈ្នះ “ពានរង្វាន់និយោជកឆ្នើមក្នុងប្រទេសកម្ពុជា” ៣ឆ្នាំជាប់គ្នា

កម្មវិធីនេះគឺចង់បង្ហាញការទទួលស្គាល់និយោជកឆ្នើមក្នុងប្រទេសកម្ពុជា និងប្រទេសថៃដែលបានប្ដេជ្ញាចិត្ត និងវិនិយោគចំពោះបុគ្គលិករបស់ពួកគេ។ អេ អឹម ខេ បានឆ្លងកាត់ការតាមដាន និងវាយតម្លៃពីស្ថាប័ន មុនពេលត្រូវបានជ្រើសរើសក្លាយជាម្ចាស់ពានរង្វាន់នេះ។

ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ អេ អឹម ខេ បានរីកចម្រើនកាន់តែធំ និងកាន់តែរឹងមាំ ហើយបានផ្ដល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនសម្បូរបែប ក៏ដូចជាការវិនិយោគបន្ថែមទៅលើធនធានមនុស្ស និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញការផ្លាស់ប្ដូរតម្រូវការរបស់អតិថិជនឲ្យទាន់ពេលវេលា។ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេលើសេវាបញ្ញើក្នុងប្រទេសកម្ពុជា ដែលបានបម្រើឲ្យអតិថិជនរាប់លាននាក់ទូទាំងប្រទេសកម្ពុជា អេ អឹម ខេ បានដឹងយ៉ាងច្បាស់ថា បុគ្គលិកគឺជាដួងព្រលឹងនៃភាពជោគជ័យ។

អ្នកស្រី ដេត សុជាតិ នាយិកាប្រតិបត្តិធនធានមនុស្ស អេ អឹម ខេ បានមានប្រសាសន៍ថា “ទោះបីជាពួកយើងបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់បុគ្គលិករបស់យើង ក៏ថ្នាក់គ្រប់គ្រងរបស់យើងនៅតែបន្ដសួរខ្លួនឯងជារៀងរាល់ថ្ងៃ ដើម្បីប្រាកដថាបុគ្គលិករបស់យើងទទួលបានអត្ថប្រយោជន៍ល្អប្រសើរ។ កិច្ចការចម្បងរបស់យើងប្រចាំថ្ងៃគឺ សុវត្ថិភាព និងសេចក្ដីពេញចិត្តរបស់បុគ្គលិកយើង។ មិនថាស្ថិតក្នុងស្ថានភាពដ៏លំបាក(កូវីដ១៩) ក៏យើងមិនកាត់បន្ថយបុគ្គលិកសូម្បីតែម្នាក់។ ពានរង្វាន់នេះបានឆ្លុះបញ្ចាំង ក៏ដូចជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងល្អៗដែលយើងបានធ្វើ និងការលើកទឹកចិត្តយើងឲ្យបន្ដអនុវត្តបន្ថែមទៀតដល់បុគ្គលិករបស់យើង។ សំខាន់ជាងនេះទៅទៀត ពានរង្វាន់នេះមិនមែនផ្ដោតលើបុគ្គលណាម្នាក់នៅក្នុង អេ អឹម​ ខេ នោះទេ ពាននេះគឺសម្រាប់អ្នកគ្រប់គ្នា ចាប់ពីម្ចាស់ភាគហ៊ុនដល់បុគ្គលិកទាំងអស់។ វាគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរក្សាបាននូវវប្បធម៌ការងារល្អ បរិយាកាសការងារល្អ ការប្ដេជ្ញាចិត្តខ្ពស់ពីសំណាក់បុគ្គលិក និងថ្នាក់គ្រប់គ្រង ការបើកទូលាយ តម្លាភាព ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ ដូចជាភាពច្នៃប្រឌិត ស្របជាមួយនឹងការបណ្តុះនូវគុណតម្លៃស្នូល ទៅកាន់បុគ្គលិកគ្រប់ជាន់ថ្នាក់។”

គួរបញ្ជាក់ផងដែរថា ការប្ដេជ្ញាចិត្តរបស់ អេ អឹម ខេ គឺថ្នាក់គ្រប់គ្រង និងក្រុមប្រឹក្សាភិបាល អាចតាមដានសុខុមាលភាពរបស់បុគ្គលិកតាមរយៈប្រព័ន្ធដែលយើងបានរៀបរួចជាស្រេច។ របាយការណ៍នេះតែងតែតាមដានសូចនាករជាប្រចាំដែលហៅថា “ទំនួលខុសត្រូវចំពោះបុគ្គលិក” សម្រាប់តាមដានថាតើ អេ អឹម ខេ បានធ្វើអ្វីខ្លះដើម្បីបំពេញចិត្តបុគ្គលិករបស់ខ្លួន៕




អត្ថបទបន្ទាប់


អាល្លឺម៉ង់ និងបារាំងពង្រឹងទំនាក់ទំនង ចំពោះមុខភាពចម្រូងចម្រាស់ក្នុងការផ្តល់រថក្រោះធុនធ្ងន់ឱ្យអ៊ុយក្រែន

ព័ត៌មាន
អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កូល និងប្រធានាធិបតីបារាំងលោក ម៉ាក្រុង កាលពីចុងសប្តាហ៍មុន បានបញ្ជាក់ពីជំហររបស់ខ្លួនសាជាថ្មី និងទទួលស្គ…

ក្រុមអ្នកជំនាញរំពឹងវត្តមានទេសចរចិននៅឆ្នាំនេះនឹងជំរុញវិស័យសំណង់និងអចលនទ្រព្យកម្ពុជាឲ្យស្ទុះងើបឡើងវិញ

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បានបង្ហាញក្ដីរំពឹងថា វិស័យសំណង់នៅឆ្នាំនេះ នឹងកើនឡើងក្នុងកម្រិតមួយទាប ប៉ុណ្ណោះ ដោយសារតែវិស័យនេះ នៅបន្តរងនូវផលប៉ះព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ