ការកែច្នៃកាកសំណល់

អូស្ត្រាលីសង្ឃឹមថា នឹងទាញប្រយោជន៍សេដ្ឋកិច្ចចេញពីការកែច្នៃកាកសំណល់


ប្រទេសអូស្ត្រាលី ដែលធ្លាប់តែគេស្គាល់ថា ជាប្រទេសដែលនាំចេញកាកសំណល់ចោលទៅក្រៅប្រទេសនោះ ពេលនេះ បានចាប់ផ្ដើមបង្កើតប្រយោជន៍សេដ្ឋកិច្ច តាមរយៈការកែច្នៃកាកសំណល់ទាំងអស់នេះវិញម្ដង។
Australia waste recycling

ប្រសិនបើ​គេ​ដើរ​ជុំវិញ​មជ្ឈមណ្ឌល​ក្រុង​ស៊ី​ដ​នី​នៅ​ប្រទេស​អូស្ត្រាលី នោះ​គេ​នឹង​មានឱកាស​បានឃើញ​ធុងសំរាម ឬ​ផលិតផល​កែ​ច្នៃ​ចេញពី​វត្ថុធាតុដើម​ដើម្បី​ប្រើ​ឡើង​វិញ ជា​បន្តបន្ទាប់​គ្នា​មិន​ខាន​ឡើយ​។ ទោះបីជា​មើលទៅ​ហាក់ដូចជា​មិនសូវ​សំខាន់​ក៏​ពិតមែន ប៉ុន្តែ​វា​គឺជា​សញ្ញា​បង្ហាញ ការ​ផ្លាស់​ប្ដូរ​របស់​អូស្ត្រាលី​ទាក់ទង​នឹង​ការ​ទុកដាក់​កែ​ច្នៃ​សំរាម ដ្បិតថា​ពេល​កន្លង​មកនេះ​ប្រទេស​នេះ​ធ្លាប់តែ​នាំ​ចេញ​កាក​សំណល់​ទៅ​បរទេស ដូច​ជា​នាំ​ទៅ​ចិន​ជាដើម ប៉ុន្ដែ ឥឡូវ​បាន​ងាក​មក​រក​ការ​កែ​ច្នៃ​សំរាម​ទាំងនេះ សម្រាប់​ការ​ប្រើប្រាស់​ឡើង​វិញ​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ពី​សារព័ត៌មាន CNA​។

គិត​ត្រឹម​រយៈពេល​៥​ឆ្នាំ​កន្លង​មកនេះ ប្រទេស​អូស្ត្រាលី​មាន​សេដ្ឋកិច្ច​ដោយ​យក​វត្ថុធាតុដើម​មក​ប្រើប្រាស់​សម្រាប់​ការ​ផលិត​ចេញ​ជា​ផលិតផល លក់​ប្រើប្រាស់ ហើយ​ក្រោយ​ពី​ប្រើប្រាស់​រួច គឺ​បោះបង់​ចោល មិន​មានការ​កែ​ច្នៃ​ប្រើប្រាស់​ឡើង​វិញ​នោះ​ឡើយ​។

ជាក់ស្ដែង របាយការណ៍​កាក​សំណល់​ជាតិ​របស់​អូស្ត្រាលី​ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​ឆ្នាំ​២០១៨​បង្ហាញ​ថា កាក​សំណល់​ប្រហែល​៤០%​នៃ​កាក​សំណល់​ទម្ងន់ ៥៤ មេ​ហ្គា​តោន ដែល​គេ​បង្កើត​ឡើង​នៅ​ចន្លោះ​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​ចាក់សំរាម​ដែល​វា​ស្មើនឹង​មនុស្ស​ម្នាក់​ចោល​សំរាម​ប្រហែល ៨៨០ គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ​។

ទីភ្នាក់ងារ​វិទ្យាសាស្ត្រ​ជាតិ​របស់​អូស្ត្រាលី CSIRO ធ្លាប់​បាន​លើក​ឡើង​ថា អូស្ត្រាលី អាច​នឹង​បាត់បង់​ចំណូល​ប្រចាំឆ្នាំ​រាប់​ពាន់​លាន​ដុល្លារ បើ​មិន​មានការ​កែ​ច្នៃ​កាក​សំណល់​មក​ប្រើប្រាស់​ឡើង​វិញ ក្នុង​ទម្រង់​ជា​សេ្ឋ​កិច្ច​វិល​ជុំ Circular Economy​។ ទីភ្នាក់ងារ​ដដែល​នេះ​បាន​ប៉ាន់ស្មាន​ទៀត​ថា ប្រសិនបើ​អូស្ត្រាលី បង្កើន​ការ​កែ​ច្នៃ​កាក​សំណល់​មក​ប្រើប្រាស់​ឡើង​វិញ​បន្ថែម ៥%​ទៀត នោះ វា​នឹង​ផ្ដល់​ជា​ប្រាក់​ចំណូល​ប្រមាណ​១​ពាន់​លាន​ដុល្លារ ចូលរួម​ដល់​ទំហំ​ផលិតផល​ក្នុងស្រុក​ប្រទេស​នេះ​។

ដើម្បី​គ្រប់គ្រង​ការ​កែ​ច្នៃ​ឡើង​វិញ ប្រទេស​អូស្ត្រាលី​ក៏​ដូច​ជា​ប្រទេស​អភិវឌ្ឍន៍​ដទៃ​ទៀត​អ៊ីចឹង​ដែរ គឺ​ពឹងផ្អែក​លើ​ការ​នាំ​ចេញ​កាក​សំណល់​របស់​ខ្លួន​ទៅ​ក្រៅប្រទេស​ដូច​ជា ប្រទេស​ចិន​ជាដើម ប៉ុន្តែ​ចំណុច​ផ្លាស់​ប្ដូរ​បាន​ចាប់ផ្ដើម​កើតឡើង​នៅ​ឆ្នាំ​២០១៧ នៅ​ពេល​ប្រទេស​ចិន​បាន​ប្រកាស​ឈប់​ទទួលយក​កាក​សំណល់​ប្លា​ស្ទិ​ក ពី​ប្រទេស​ដែល​មាន​កាក​សំណល់​អាច​កែ​ច្នៃ​ឡើង​វិញ​ដ៏​ច្រើន​បំផុត​នៅ​ក្នុង​ពិភពលោក​មួយ​នេះ​៕

ការ​ដែល​ចិន​ឈប់​ទទួលយក​កាក​សំណល់​នេះ បាន​បង្កើត​ការ​ឈឺក្បាល​ដ៏​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន​កែ​ច្នៃ​សំរាម​នៅ​ប្រទេស​អូស្ត្រាលី និង​ជុំវិញ​ពិភពលោក​ព្រោះ​វា​ធ្វើ​ឱ្យ​ពួក​គេ​ពិបាក​ស្វែងរក​កន្លែង​ផ្សេង​ទៀត ដើម្បី​បញ្ជូន​កាក​សំណល់ ដែល​ពួក​គេ​ប្រមូល​ទុក​រួច​មក​ហើយ​នោះ​។

ឥឡូវ​ប្រទេស​អូស្ត្រាលី​កំពុង​ខំប្រឹង​សម្រេច​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​វេច​ខ្ចប់​សម្ភារៈ​កែ​ច្នៃ​ឡើង​វិញ ជីកំប៉ុស ឬ​ក៏​វត្ថុ​ដែល​អាច​ប្រើ​ឡើង​វិញ​ឱ្យ​បាន​១០០%​នៅ​ត្រឹម​ឆ្នាំ​២០២៥ ហើយ​ប្រទេស​នេះ​ក៏​កំពុង​ស្វែងរក​ការ​បង្កើន​អត្រា​ការ​កែ​ច្នៃ​ឡើង​វិញ សម្រាប់​ការ​ទុកដាក់​ប្លា​ស្ទិ​ក​ដល់​៧០%​នៅ​ក្នុង​ពេលវេលា​ដូច​គ្នា​នេះ​ដែរ​។

តួលេខ​ចុង​ក្រោយ​របស់​អង្គការ​កតិកាសញ្ញា​វេច​ខ្ចប់​អូស្ត្រាលី (APCO) ដែល​ទទួលភារៈ​កិច្ច​ពី​រដ្ឋាភិបាល​ក្នុង​ការ​ចែកចាយ​តាម​គោលដៅ​ស្ម័គ្រ​ចិត្តបាន​បង្ហាញ​ថា អត្រា​៨៦%​នៃ​ការ​វេច​ខ្ចប់​ផលិតផល​របស់​អូស្ត្រាលី គឺជា​សម្ភារៈ​អាច​កែ​ច្នៃ​ឡើង​វិញ​ប្រើប្រាស់​ឡើង​វិញ​បាន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កោះតៃវ៉ាន់ចាត់ទុកការពន្យារពេលផ្ដល់អាវុធរបស់អាមេរិក គឺជាហានិភ័យមួយសម្រាប់ខ្លួន

ព័ត៌មាន
កោះតៃវ៉ាន់នៅថ្ងៃអង្គារនេះបានចាត់ទុកការពន្យារដឹកជញ្ជូនមីស៊ីលប្រឆាំងយន្តហោះ Stinger ដែលបាញ់ចេញពីលើស្មានោះ ថាជាហានិភ័យមួយសម្រាប់ខ្លួន ហើ…

ទិញភ្លាមបានភ្លាម! បង់ត្រឹមតែ $197 ក្នុងមួយខែ ជាមួយជម្រើសពណ៌ថ្មីយ៉ាងច្រើនសម្បូរបែប!

ព័ត៌មាន
Ford EcoSport បានចូលខ្លួនមកអង្រួនទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ មកទល់នឹងពេលនេះ Ford EcoSport ក៏បានក្លាយជារថយន្ត SUV ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ