ការពន្យារពេលផ្ដល់អាវុធរបស់អាមេរិក

កោះតៃវ៉ាន់ចាត់ទុកការពន្យារពេលផ្ដល់អាវុធរបស់អាមេរិក គឺជាហានិភ័យមួយសម្រាប់ខ្លួន


កោះតៃវ៉ាន់នៅថ្ងៃអង្គារនេះបានចាត់ទុកការពន្យារដឹកជញ្ជូនមីស៊ីលប្រឆាំងយន្តហោះ Stinger ដែលបាញ់ចេញពីលើស្មានោះ ថាជាហានិភ័យមួយសម្រាប់ខ្លួន ហើយកោះតៃវ៉ាន់កំពុងជំរុញឱ្យសហរដ្ឋអាមេរិកផ្តល់អាវុធនេះដល់ខ្លួនតាមកាលកំណត់ ដ្បិតថា ប្រសិនបើការដឹកជញ្ជូនអាវុធពន្យារពេលយូរ នោះវាគឺជាហានិភ័យមួយសម្រាប់កោះតៃវ៉ាន់ ដែលបច្ចុប្បន្ន កំពុងប្រឈមនឹងការគំរាមកំហែងពីមហាអំណាចចិន។
Taiwan Stinger US supply

តាម​ប្រភព​ព័ត៌មាន ពី​រ៉​យ​ទ័​រ ការណ៍​ដែល​អា​មេ​រិ​ក ពន្យារពេល​ដឹក​ជញ្ជូន​អាវុធ​មក​ឲ្យ​កោះ​តៃវ៉ាន់​នេះ គឺ​ដោយសារ​តែ​អា​មេ​រិ​ក​កំពុង​ជាប់ដៃ​ផ្គត់ផ្គង់​ជំនួយ​យោធា​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​។

មី​ស៊ី​ល Stinger នេះ ដែល​ជា​មី​ស៊ី​លបាញ់​យន្ដហោះ កំពុង​មាន​តម្រូវការ​ដ៏​សម្បើម​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ការ​ផ្គត់ផ្គង់​របស់​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ ហើយ​ការ​ផលិត​អាវុធ​ប្រភេទ​នេះ​បន្ថែម​ទៀត​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន​ផង​ដែរ​។ សហរដ្ឋអាមេរិក​បាន​យល់ព្រម​លក់​មី​ស៊ី​ល Stinger ចំនួន ២៥០ គ្រាប់​ទៅ​ឱ្យ​កោះ​តៃវ៉ាន់​នៅ​ក្នុង​ឆ្នាំ​២០១៩ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តៃវ៉ាន់​បាន​រាយការណ៍​ថា កោះ​តៃវ៉ាន់​រំពឹង​ថា នឹង​បញ្ចប់​ការ​ចែកចាយ​អាវុធ​នេះ​នៅ​ត្រឹម​ឆ្នាំ​២០២៦​។

ប៉ុន្តែ​លោក Chu Wen-wu អនុប្រធាន​នាយកដ្ឋាន​ផែនការ​កងទ័ព​របស់​តៃវ៉ាន់​បាន​និយាយ​ថា ការ​ដឹក​ជញ្ជូន​ទាំងនោះ​អាច​នឹង​ត្រូវ​បាន​ផ្អាក​ដោយ​លោក​បាន​បញ្ជាក់​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា វា​ជា​ការ​ពិត​ដែល​ថា ដោយសារ​តែ​មានការ​ផ្លាស់​ប្តូរ​ស្ថានភាព​អន្តរជាតិ ដូច្នេះ​ហើយ​វា​អាច​មាន​ហានិភ័យ​នៃ​ការ​ពន្យារពេល​ដឹក​ជញ្ជូន​មី​ស៊ី​ល Stinger មក​ឲ្យ​កោះ​តៃវ៉ាន់​នៅ​ឆ្នាំ​នេះ​។ ទោះ​យ៉ាងណា កោះ​តៃវ៉ាន់​នឹង​សម្របសម្រួល​ជាមួយ​ផែនការ​លទ្ធកម្ម​ពេញលេញ ហើយ​បន្ត​ជំរុញ​ឱ្យ​យោធា​អា​មេ​រិ​ក​អនុវត្ត​តាម​កិច្ចសន្យា​។

នេះ​ជា​លើក​ទី​២​ហើយ​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ ដែល​កោះ​តៃវ៉ាន់​បាន​ទទួល​ការ​ជូនដំណឹង​ពី​ការ​ពន្យារពេល​នៃ​ការ​ដឹក​ជញ្ជូន​សព្វាវុធ​ពី​សហរដ្ឋអាមេរិក ខណៈ​ដែល​កាលពី​ថ្ងៃ​ទី ២​ឧសភា តៃវ៉ាន់​បាន​និយាយ​ថា ខ្លួន​កំពុង​ពិចារណា​ទិញ​សព្វាវុធ​ផ្សេង​ទៀត បន្ទាប់​ពី​អា​មេ​រិ​កបាន​ជូនដំណឹង​ថា ការ​ផ្តល់​ជូន​ប្រព័ន្ធ​កាំភ្លើង​ធំ Howitzer ក៏​នឹង​ត្រូវ​ពន្យារពេល​ផង​ដែរ ដោយសារ​តែ​ខ្សែ​ចង្វាក់​ផលិតកម្ម​បាន​ជួប​ការ​រាំងស្ទះ​។

សូម​រំលឹក​ថា​កាលពី​ឆ្នាំ​មុន​ទីក្រុង​វ៉ា​ស៊ី​ង​តោន​បាន​អនុម័ត​លក់​ប្រព័ន្ធ​កាំភ្លើង​ធំ​សម្រាប់​បំពាក់​លើ​រថក្រោះ Howitzer ចំនួន ៤០ គ្រឿង​ទៅ​ឱ្យ​កោះ​តៃវ៉ាន់ ដោយ​ព្រមព្រៀង​គ្នា​លក់​ក្នុង​តម្លៃ​រហូត​ដល់​ទៅ ៧៥០ លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តៃវ៉ាន់​បាន​និយាយ​ថា នឹង​ត្រូវ​ដឹក​ឱ្យ​តៃវ៉ាន់​នៅ​ឆ្នាំ​២០២៣ ប៉ុន្តែ​សហរដ្ឋអាមេរិក​បាន​ប្រាប់​បញ្ជាក់​ថា ខ្លួន​នឹង​ដឹក​ឱ្យ​តៃវ៉ាន់​យ៉ាង​ឆាប់​បំផុត​រហូត​ដល់​ឆ្នាំ​២០២៦​។

ទោះ​យ៉ាងណា ខាង​ភាគី​តៃវ៉ាន់​មិន​បាន​បញ្ជាក់​លម្អិត​ថា តើ​ហេតុ​អ្វី​បានជា​ខ្សែ​ចង្វាក់​ផលិតកម្ម​ត្រូវ​បាន​ជាប់​គាំង​នោះ​ទេ0x017d7 ប៉ុន្តែ​សហរដ្ឋអាមេរិក​បាន​និង​កំពុង​បង្កើន​ការ​គាំទ្រ​ផ្នែក​យោធា​និង​ការ​ផ្គត់ផ្គង់​សម្ភារៈ​សម្រាប់​អ៊ុយ​ក្រែ​ន​បន្ទាប់​ពី​ការ​លុកលុយ​របស់​រុ​ស្ស៊ី​។

កោះ​តៃវ៉ាន់​ដែល​ចិន​តែងតែ​អះអាង​ថា​ជា​ផ្នែក​មួយ​ទឹកដី​របស់​ខ្លួន កំពុង​អនុវត្ត​កម្មវិធី​ទំនើប​កម្ម​ផ្នែក​យោធា ដើម្បី​ពង្រឹងសមត្ថភាព​របស់​ខ្លួន​កាន់តែ​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​ត្រៀម​ទប់ទល់​នឹង​ការ​វាយប្រហារ​របស់​ចិន​រួម​ទាំង​អាវុធ​ទំនើប​ៗ​មួយ​ចំនួន​ដូច​ជា​មី​ស៊ី​ល​ជាដើម​។

មន្ត្រី​អា​មេ​រិ​កបាន​និង​កំពុង​ជំរុញ​ឱ្យ​កោះ​តៃវ៉ាន់​ធ្វើ​ទំនើប​កម្ម​យោធា​របស់​ខ្លួន​ដើម្បី​ឱ្យ​តៃវ៉ាន់​អាច​ក្លាយ​ខ្លួន​កាន់តែ​រឹង​មាំ ដោយ​ប្រដូច​ទៅ​នឹង​«​សត្វ​កាំប្រមា​» ដែល​ចិន​ពិបាក​នឹង​វាយប្រហារ​បាន​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


EU គ្រោងបន្ថែមទណ្ឌកម្មលើកទី ៦ លើទីក្រុងម៉ូស្គូ ខណៈដែលអាល្លឺម៉ង់គាំទ្រឲ្យឈប់ទិញប្រេងពីរុស្ស៊ី

ព័ត៌មាន
សហភាពអឺរ៉ុបកំពុងរៀបចំការដាក់ទណ្ឌកម្មលើការលក់ប្រេងរបស់រុស្ស៊ីបន្ថែមទៀត បន្ទាប់ពីអាឡឺម៉ង់ ដែលជាបងធំមួយរបស់សហភាពអឺរ៉ុប នៅដើមសប្ដាហ៍នេះ…

អូស្ត្រាលីសង្ឃឹមថា នឹងទាញប្រយោជន៍សេដ្ឋកិច្ចចេញពីការកែច្នៃកាកសំណល់

ព័ត៌មាន
ប្រទេសអូស្ត្រាលី ដែលធ្លាប់តែគេស្គាល់ថា ជាប្រទេសដែលនាំចេញកាកសំណល់ចោលទៅក្រៅប្រទេសនោះ ពេលនេះ បានចាប់ផ្ដើមបង្កើតប្រយោជន៍សេដ្ឋកិច្ច តាមរយៈការក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ