ថៃធ្លាក់ចុះចំណូលពីវិស័យទេសចរ ព្រោះតែ Covid-19

ចំណូលពីវិស័យទេសចរណ៍ថៃ ធ្លាក់ចុះជិត ៤០% មកនៅត្រឹមតែជាង ១០ពាន់លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២០


ក្រសួងទេសចរណ៍ និងកីឡាថៃ បានបញ្ចេញតួលេខចំណូលវិស័យទេសចរណ៍ នៅត្រីមាសទី១ ឆ្នាំ២០២០នេះថា មានការធ្លាក់ចុះជិត ៤០% ដោយមកនូវត្រឹមជាង ១០ ពាន់លានដុល្លារអាមេរិក ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះចំណូលប្រមាណ ៦,៨ ពាន់លានដុល្លារអាមេរិក។
កញ្ចប់ទេសចរណ៍ពិសេស «Travel Bubble»
ដោយ

ឥទ្ធិពេល​​នៃ​បញ្ហា​មេរោគ Covid-19 បានធ្វើឲ្យ​ប៉ះពាល់​ខ្លាំង​ដល់វិស័យទេសចរណ៍ថៃ នៅក្នុង​រយៈពេល ៣ខែ​ដំបូង​ឆ្នាំ ២០២០នេះ ខណៈដែល​ប្រភពទីផ្សារ​ទេសចរណ៍​ទាំងអស់​របស់ប្រទេសនេះ ក៏​ប្រឈម​នឹងការ​ថយចុះ​ដូចគ្នាដែរ។

ភ្ញៀវទេសចរ​ជនជាតិចិន បាន​ផ្ដល់ប្រាក់ចំណូល​សម្រាប់វិស័យ​ទេសចរណ៍ថៃជាង ១,៧ ពាន់លាន​ដុល្លារអាមេរិក ហើយទេសចរជនជាតិចិនទាំងនោះ ​ក៏នៅតែ​មានចំណែក​ទីផ្សារធំ បើទោះបីជា​មាន​ការ​រង​ផលប៉ះពាល់​ នៃការធ្លាក់ចុះ ៦៣,៧% នៅក្នុង​រយៈពេល ១ត្រីមាស​កន្លមកនេះ ធៀបនឹងត្រីមាសទី១ កាលពីឆ្នាំមុនក៏ដោយ ដែលនេះ គឺជា​ធ្លាក់ចុះ​ដ៏សម្បើម​ក្នុងចំណោម​ទីផ្សារ​​​ទេសចរណ៍​កំពូល​ទាំង​៥ របស់ថៃ។

ទេសចរ​ពីប្រទេស​រុស្ស៊ី, អង់គ្លេស, ម៉ាឡេស៊ី, និងជប៉ុន គឺឈរ​ក្នុង​លំដាប់​ទីផ្សារកំពូលទី២ ដល់ទី៥ របស់ថៃ បន្ទាប់ពីប្រទេសចិន ក្នុង​ក្របខណ្ឌ​នៃ​ប្រាក់​ចំណូល ដែលបានមកពី​ភ្ញៀវទេសចរ។ ទីផ្សារ​ទាំង ៤នេះ គឺមានការ​ធ្លាក់ចុះ តិចជាង ៥០% ព្រោះតែ​​ការធ្វើដំណើរ​​មិនទាន់​ជាប់គាំង​នៅឡើយ​កាលពីខែ​មករា។

ភ្ញៀវទេសចរ​ដែលបាន​ធ្វើដំណើរ​ចូលប្រទេសថៃ នៅក្នុង​ត្រីមាសទី ១នេះ មានចំនួន ៦,៧ លាននាក់ ធ្លាក់ចុះ ៣៨% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន ពោលគឺ​មានការធ្លាក់ចុះចំនួន​ភ្ញៀវ​ទេសចរ យ៉ាងហោចណាស់ ៤,០៩ លាននាក់ ដោយសារតែ​មានការ​រឹតដ្បិត​ការធ្វើដំណើរ ដែលត្រូវបាន​ដាក់ចេញ​ក្នុងខែមីនា។​

តួលេខកាលពីខែ​មីនា បាន​បង្ហាញ​ពីការធ្លាក់ចុះ​បន្ថែមទៀត ដែលនឹង​កើតមាន​ក្នុង​ត្រីមាស​ទី២ ដោយសារតែ​ក្រុមហ៊ុន​អាកាសចរណ៍ និងសណ្ឋាគារ បិទទ្វារ ហើយវា​នឹងធ្វើឲ្យ​ចំនួន​ភ្ញៀវទេសចរ​ធ្លាក់ចុះ ៧៦,១% ដែល​មកនូវ​ត្រឹមចំនួន ជាង ៨៣ ម៉ឺននាក់ប៉ុណ្ណោះ នៅក្នុង​ខែមីនា។

រដ្ឋមន្ត្រី ក្រសួង​ទេសចរណ៍ និងកីឡាថៃ លោក Phiphat Ratchakitprakarn បាន​និយាយថា ឧស្សាហកម្មទេសចរណ៍នេះ នឹងនៅបន្ដធ្លាក់ចុះទៀត នៅត្រីមាសទី ២ ខាងមុខ ដោយសារតែ​សកម្មភាព​ទាក់ទង​នឹង​វិស័យទេសចរណ៍ទាំងអស់ ត្រូវបាន​បញ្ឈប់ ហើយ​ទំនង​ជា​មិន​អាច​ដំណើរការឡើងវិញបានទេ ដរាបណាតែ មេរោគ​រាតត្បាតនេះ ត្រូវបាន​គ្រប់គ្រង​ជាស្ថាពរ។

លោក Phiphat បាន​និយាយទៀតថា លោក​នឹង​ដាក់សំណើ​ទៅកាន់​គណៈរដ្ឋមន្ត្រី សម្រាប់​មូលនិធិ​សន្ដិសុខសង្គម ដើម្បី​ជួយដល់​អ្នកធ្វើការងារក្នុងវិស័យទេសចរណ៍ ដោយគាំទ្រ​ឲ្យពួកគេ​ទទួលបាន​ ខែ ៦២% នៃប្រាក់ខែសរុប​​របស់ពួកគេ នៅពេលដែល​និយោជក​បិទអាជីវកម្ម ដោយគ្មាន​បទបញ្ជា​ផ្លូវការពីរដ្ឋ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ត្រីមាសទី១ឆ្នាំនេះ ពលរដ្ឋវៀតណាមបាត់បង់ការងារ ២៥ម៉ឺននាក់ ខណៈត្រីមាសក្រោយ នឹងកើនឡើងថែមទៀត

ព័ត៌មាន
យ៉ាងហោចណាស់នៅក្នុងត្រីមាសទី១នេះ មានកម្មករនិយោជិត នៅប្រទេសវៀតណាម ប្រមាណ២៥ ម៉ឺននាក់ នឹងត្រូវបាត់បង់ការងារធ្វើ ហើយនឹងមានកម្មករនិយោជិត ប្…

រាជរដ្ឋាភិបាលកម្ពុជា ចេញបទបញ្ជា «ដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស» សំដៅទប់ស្កាត់ការរាតត្បាត Covid-19

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចដាក់ចេញនូវបទបញ្ជាតឹងរឹងមួយ ដោយដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ