EU គ្រោងបន្ថែមទណ្ឌកម្មលើកទី ៦ លើទីក្រុងម៉ូស្គូ

EU គ្រោងបន្ថែមទណ្ឌកម្មលើកទី ៦ លើទីក្រុងម៉ូស្គូ ខណៈដែលអាល្លឺម៉ង់គាំទ្រឲ្យឈប់ទិញប្រេងពីរុស្ស៊ី


សហភាពអឺរ៉ុបកំពុងរៀបចំការដាក់ទណ្ឌកម្មលើការលក់ប្រេងរបស់រុស្ស៊ីបន្ថែមទៀត បន្ទាប់ពីអាឡឺម៉ង់ ដែលជាបងធំមួយរបស់សហភាពអឺរ៉ុប នៅដើមសប្ដាហ៍នេះ បានសម្រេចចិត្តត្រៀមខ្លួនកាត់ផ្តាច់ឈប់នាំចូលប្រេងពីរុស្ស៊ី ហើយការសម្រេចចិត្តរបស់ប្រទេសដែលជាអ្នកទិញប្រេងដ៏ច្រើនពីរុស្ស៊ីមួយនេះ ត្រូវបានគេមើលឃើញថា អាចដកហូតនូវលំហូរប្រាក់ចំណូលជាច្រើនសន្ធឹកសន្ធាប់របស់ទីក្រុងម៉ូស្គូពីការលក់ប្រេងឆៅរបស់ខ្លួនផងដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មានReuters។
EU គ្រោងបន្ថែមទណ្ឌកម្មលើកទី ៦ លើទីក្រុងម៉ូស្គូ ខណៈដែលអាល្លឺម៉ង់គាំទ្រឲ្យឈប់ទិញប្រេងពីរុស្ស៊ី

គណៈកម្មការ​អឺរ៉ុប​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្ថែម​ទណ្ឌកម្ម​លើក​ទី ៦ នៅ​ស​ប្តា​ហ៍​នេះ ដើម្បី​ប្រឆាំង​នឹង​រុ​ស្ស៊ី​ជុំវិញ​ការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន ដែល​បាន​ចាប់ផ្តើម​ឡើង​តាំងពី​ថ្ងៃ​ទី ២៤ ខែកុម្ភៈ ហើយ​ឥឡូវនេះ​សង្គ្រាម​ឈ្លានពាន​មួយ​នេះ បាន​ឈាន​ចូល​ដល់​ខែ​ទី ៣​ហើយ ខណៈ​ទណ្ឌកម្ម​លើក​ទី ៦ របស់​សហភាព​អឺរ៉ុប ត្រូវ​បាន​គេ​រំពឹង​ថា អាច​ជា​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ការ​ឈប់​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​។

ប្រទេស​អា​ឡឺ​ម៉​ង់ ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​មួយ​នៅ​អឺរ៉ុប បាន​អៈ​អាង​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​រៀបចំ​ខ្លួន​រួច​ហើយ ដើម្បី​គាំទ្រ​យ៉ាង​ពេញទំហឹង​ទៅ​លើ​ការ​ហាមឃាត់ បន្ថែម​ទៀត លើ​ការ​នាំ​ចេញ​ប្រេង​របស់​រុ​ស្ស៊ី​។

អធិការបតី​អា​ឡឺ​ម៉​ង​លោក​អូ​ឡា​ហ្វ ស្កូ​លស៍ (Olaf Scholz) ដែល​មានការ​ប្រុង​ប្រយ័ត្ន​ជាង​មេដឹកនាំ​លោក​ខាងលិច​ផ្សេង​ទៀត ក្នុង​ការ​គាំទ្រ​អ៊ុយ​ក្រែ​ន បាន​ស្ថិត​នៅ​ក្រោម​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​រង​ផល​ប៉ះពាល់​ខ្លាំង ហើយ​ក៏​មិន​ត្រូវ​បន្ធូរ​ដៃ​លើ​ការ​ដាក់​សម្ពាធ​ទៅ​លើ​រុ​ស្ស៊ី​ផង​ដែរ​។ ទោះ​យ៉ាងណា លោក Scholz បាន​ប្តេជ្ញា​ថា ទណ្ឌកម្ម ដែល​លោក​ខាងលិច​បាន​ដាក់​ទៅ​លើ​ទីក្រុង​ម៉ូ​ស្គូ នឹង​មិន​ត្រូវ​បាន​ដក​ចេញ​វិញ​ទេ លុះត្រាតែ​ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ុយ​ក្រែ​ន ដែល​មានការ​គាំទ្រ​ពី​ទីក្រុង Kyiv ផង​ដែរ​។ នេះ​បើ​យោង​តាម​ទូរទស្សន៍​រដ្ឋ ZDF របស់​អា​ល្លឺ​ម៉​ង់ ។

ប្រធាន​ផ្នែក​ការទូត​របស់​សហភាព​អឺរ៉ុប​បាន​និយាយ ថា សហភាព​អឺរ៉ុប​សង្ឃឹមថានឹង​សម្រេច​បាន​នូវ​ការ​ដាក់​ទណ្ឌកម្ម​ជុំ​ទី​៦ ប្រឆាំង​នឹង​រុ​ស្ស៊ី​នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាប់ នៃ​ក្រុមប្រឹក្សា​កិច្ចការបរទេស​សហភាព​អឺរ៉ុប​នៅ​ឆាប់​ៗ​នេះ​។

ទោះបីជា​យ៉ាងណា​ក្តី គណៈកម្មការ​អឺរ៉ុប មិន​រាប់​បញ្ចូល ប្រទេស​ហុង​គ្រី និង ស្លូ​វ៉ា​គី នៅ​ក្នុង​ការ​ចូលរួម​ហ៊ុម​ព័ទ្ធ​ហាមឃាត់​លើ​ការ​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​នោះ​ទេ ខណៈ​ឥឡូវនេះ​គណៈកម្មការ​អឺរ៉ុប​កំពុង​រៀបចំ​សម្របសម្រួល​ពី​ការ​ពឹងផ្អែក​របស់​ប្រទេស​ទាំង​ពីរ​លើ​ប្រេង​ឆៅ​រុ​ស្ស៊ី​។ នេះ​បើ​តាម​មន្ត្រី សហភាព​អឺរ៉ុប ២ រូប ដែល​បាន​អះអាង​នៅ​ក្នុង​សារព័ត៌មាន​រ៉​យ​ទ័​រ​។ ប្រទេស​ហុង​គ្រី និង​ស្លូ​វ៉ា​គី ត្រូវ​បាន​គេ​ដឹង​ថា គឺ​ពឹងផ្អែក​ខ្លាំង​លើ​ប្រេង​ពី​រុ​ស្ស៊ី ហើយ​ថ្មី​ៗ​នេះ រដ្ឋាភិបាល​ហុង​គ្រី បាន​ចេញ​មុខ​អះអាង​រួច​ហើយ នឹង​មិន​ចុះហត្ថលេខា​យល់ព្រម​ជាមួយ​សមាជិក​ផ្សេង​ទៀត​នៃ​សហភាព​អឺរ៉ុប​ទៅ​លើ​ការ​ទណ្ឌកម្ម​ចំពោះ​រុ​ស្ស៊ី​លើ​វិស័យ​ថាមពល​នោះ​ទេ​។

គួរ​ជម្រាប​ថា ការ​កាត់​ផ្តាច់​អឺរ៉ុប​ចេញពី​ប្រេង​រុ​ស្ស៊ី​ទំនងជា​ងាយស្រួល​ជាង​ការ​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ឧស្ម័ន​ធម្មជាតិ​របស់​រុ​ស្ស៊ី ខណៈ​រុ​ស្ស៊ី​មាន​ចំណែក​ផ្គត់ផ្គង់​ឧស្ម័ន​ជាង ៤០% ទៅ​កាន់​សហភាព​អឺរ៉ុប​។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទណ្ឌកម្ម​សហភាព​អឺរ៉ុប ទីក្រុង​មូ​ស្គូ​បាន​ទាមទារ​ឱ្យ​ប្រទេស​អឺរ៉ុប ដែល​ទិញ​ឧស្ម័ន​ពី​ខ្លួន ត្រូវ​បង់ថ្លៃ​ឧស្ម័ន​ជា​ប្រាក់​រូ​ប្ល ហើយ​កាលពី​ស​ប្តា​ហ៍​មុន​ទីក្រុង​ម៉ូ​ស្គូ​បាន​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​ឧស្ម័ន ទៅ​កាន់​ប្រទេស​អឺរ៉ុប​ចំនួន​២​រួច​ហើយ គឺ​ប្រទេស ប៉ូ​ឡូញ និង​ប៊ុល​ហ្គា​រី ដោយសារ​ការ​ប្រទេស​ទាំង​ពីរ​នេះ បដិសេធ មិន​ព្រម​បង់​ជា​ប្រាក់​រូ​ប្ល​តាម​ការ​ទាមទារ​របស់​រុ​ស្ស៊ី​៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំពង់ផែពហុបំណងតម្លៃជាង១ពាន់លានដុល្លារនៅខេត្តកំពត នឹងបើកការដ្ឋានសាងសង់នៅស្អែកនេះ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសាធារណការបានអះអាងថា មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងនៅខេត្តកំពត ដែលមានតម្លៃជាង១ពាន់លានដុល្លារអាមេរិកនឹងបើកការដ្ឋ…

កោះតៃវ៉ាន់ចាត់ទុកការពន្យារពេលផ្ដល់អាវុធរបស់អាមេរិក គឺជាហានិភ័យមួយសម្រាប់ខ្លួន

ព័ត៌មាន
កោះតៃវ៉ាន់នៅថ្ងៃអង្គារនេះបានចាត់ទុកការពន្យារដឹកជញ្ជូនមីស៊ីលប្រឆាំងយន្តហោះ Stinger ដែលបាញ់ចេញពីលើស្មានោះ ថាជាហានិភ័យមួយសម្រាប់ខ្លួន ហើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ