អូស្ត្រាលីព្រមាnចិន កុំឱ្យជួយរុស្ស៊ី

អូស្ត្រាលីព្រមានដាក់ទណ្ឌកម្មចិន បើហ៊ានចេញមុខជួយផ្តល់អាវុធដល់រុស្ស៊ី


នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានលើកឡើងថា អូស្ត្រាលីនឹងឈានទៅដល់ការពិភាក្សាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីដាក់ទណ្ឌកម្មលើប្រទេសចិន ប្រសិនបើ ទីក្រុងប៉េកាំងហ៊ានតែចេញមុខផ្តល់ជំនួយផ្នែកយោធាដល់ទីក្រុងម៉ូស្គូ ដើម្បីធ្វើសង្គ្រាមប្រឆាំងអ៊ុយក្រែន ដូចអ្វីដែលគេបានលើកឡើងមែននោះ។
អូស្ត្រាលីព្រមាnចិន កុំឱ្យជួយរុស្ស៊ី

ទោះ​យ៉ាងណា មន្ត្រីជាន់ខ្ពស់​ចិន​បាន​ចេញ​មុខ​ប្រកាស​រួច​ហើយ​ថា ចិន​មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​ជម្លោះ​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​នោះ​ទេ ហើយ​ចិន​មាន​តែ​ការ​អំពាវនាវ​ឲ្យ​មានការ​ចរចា​ដោះស្រាយ បញ្ចប់សង្គ្រាម រវាង​ភាគី​ទាំង​ពីរ​ដោយ​សន្ដិវិធី​តែ​បុ​ណ្ណោះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន South China Morning Post​។

លោក Morrison នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី បាន​រិះគន់​ចំណាត់ការ​របស់​ប្រទេស​ចិន​ក្នុង​ការ​បន្ត​នាំ​ចូល​ស្រូវ​សាលី​ពី​រុ​ស្ស៊ី និង​មាន​ភាព​ស្ងៀមស្ងាត់​ក្នុង​ការ​ចាត់វិធានការ​ដាក់​ទណ្ឌកម្ម​លើ​រុ​ស្ស៊ី​ជុំវិញ​សង្គ្រាម​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​។ លោក Morrison បន្ថែម​ថា ប្រទេស​ចិន​ចាំបាច់​ត្រូវ​ធ្វើការ​ដោះស្រាយ​ឱ្យ​បាន​ច្បាស់លាស់​ជាមួយ​រុ​ស្ស៊ី​។

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​រូប​នេះ សង្កត់ធ្ងន់​ថា វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​ចិន​ក្នុង​ការ​ប្រកាន់​នូវ​តម្លាភាព ចំពោះ​ពិភពលោក អំពី​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយនឹង​រុ​ស្ស៊ី ហើយ​បើ​ចិន​មានការ​គាំទ្រ​ផ្នែក​យោធា​ដល់​រុ​ស្ស៊ី​មែន នោះ​វា​ជា​រឿង​មួយ​ដ៏​អាក្រក់​បំផុត​។ អូស្ត្រាលី​នឹង​គាំទ្រ​សេចក្តីថ្លែងការណ៍​ដែល​ធ្វើ​ឡើង​ដោយ​សម្ព័ន្ធមិត្ត និង​ដៃគូ​ផ្សេង​ទៀត ដូច​ជា​សហរដ្ឋអាមេរិក លើ​បញ្ហា​ទាំងនេះ​។

គួរ​កត់​សម្គាល់ថា ថ្មី​ៗ​នេះ​ទីក្រុង​វ៉ា​ស៊ី​ន​តោន បាន​អះអាង​ថា រុ​ស្ស៊ី​បាន​ស្នើ​សុំ​ចិន នូវ​ឧបករណ៍​យោធា ដើម្បី​គាំទ្រ​ការ​ឈ្លានពាន​របស់​ខ្លួន​លើ​អ៊ុយ​ក្រែ​ន​។ ប្រភព​ព័ត៌មាន​ពី​ទីក្រុង​វ៉ា​ស៊ិ​ន​តោន​បាន​លើក​ឡើង​ទៀត​ថា រុ​ស្ស៊ី​កំពុង​ពឹងផ្អែក​លើ​ប្រទេស​ចិន ដើម្បី​ទប់ទល់​នឹង​ទណ្ឌកម្មសេដ្ឋកិច្ច​ដែល​ដាក់​ដោយ​ប្រទេស​លោក​ខាងលិច​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ​ចុះ កាលពីដើម​ស​ប្តា​ហ៍​នេះ រដ្ឋមន្ត្រី​ការ​បរទេស និង​ជាទី​ប្រឹក្សា​រដ្ឋ​ចិន​លោក Wang Yi បាន​បំភ្លឺ​ក្នុងអំឡុងពេល​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អេ​ស្ប៉ា​ញ​លោក​ថា ទីក្រុង​ប៉េ​កាំ​ង​បាន​គាំទ្រ​ឲ្យ​មាន​កិច្ច​ច​ចារ​ដោយ​សន្តិវិធី ចាប់តាំងពី​វិបត្តិ​អ៊ុយ​ក្រែ​ន​កើត​មាន​ឡើង ហើយ​លោក​បាន​ប្រកាន់​គោល​ជំហ​ថា ចិន​មិនមែន​ជា​ភាគី​ពាន់​ព័ន្ធ​នៅ​ក្នុង​វិបត្តិ​សង្គ្រាម​នេះនោះ​ទេ​។ លោក Wang Yi បាន​ច្រានចោល​នូវ​ការ​ចោទប្រកាន់​ពី​ក្រុម​មួយ​ចំនួន ដើម្បី​លាប​ពណ៌​លើ​គោល​ជំហរ​របស់​ទីក្រុង​ប៉េ​កាំ​ង ចំពោះ​បញ្ហា​អ៊ុយ​ក្រែ​ន និង​ប្រឌិត​ព័ត៌មាន​មិន​ពិត​។ លោក​បាន​បន្ត​ថា ចិន​មាន​សិទ្ធិ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ខ្លួន​។

គួរ​ជម្រាប​ថា ការ​អត្ថាធិប្បាយ​ចុង​ក្រោយ​របស់​លោក Morrison បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​មិន​ចុះសម្រុង​គ្នា​កាន់តែ​ខ្លាំង​ឡើង​ៗ នៃ​ទំនាក់ទំនង​រវាង​ទីក្រុង​កង់​ប៉េ​រ៉ា និង​ទីក្រុង​ប៉េ​កាំ​ង ខណៈ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នេះ បាន​ប្រេះឆា​នឹង​គ្នា​មក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ​៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងត្បូង មួយថ្ងៃមានឆ្លងកូវីដ១៩ដល់ជាង៤០ម៉ឺននាក់

ព័ត៌មាន
រលកព្យុះភ្លៀងកូវីដ១៩ កំពុងបន្ដបោកបក់កាន់តែខ្លាំងនៅប្រទេសកូរ៉េខាងត្បូង ដោយករណីឆ្លងកូវីដ១៩នៅក្នុងប្រទេសនេះ មានការកើនឡើងដល់ជាង ៤០ម៉ឺននាក…

កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ AstraZeneca ជាង៥សែនដូសពីប្រទេសហុងគ្រី

ព័ត៌មាន
កម្ពុជានៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានទទួលយកវ៉ាក់សាំងកូវីដ១៩ ប្រភេទ AstraZeneca ចំនួន ៥សែន២ម៉ឺន៣ពាន់ដូស ដែលផ្តល់អោយដោយប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ