និយតករមូលបត្រអូស្ត្រាលី

និយ័តករអូស្ត្រាលីប្តឹងធនាគារ ANZ ចំពោះការខកខានមិនបានផ្តល់អត្ថប្រយោជន៍ដល់អតិថិជន


និយតករមូលបត្ររបស់ប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្តឹងធនាគារ ANZ ចំពោះការខកខានក្នុងការផ្តល់អត្ថប្រយោជន៍ដែលបានសន្យាផ្ដល់ជូនអតិថិជនជាង ៥០ម៉ឺននាក់។ ខណៈដែលការដោះស្រាយបញ្ហានេះ ធនាគារ ANZ ត្រូវបង់ប្រាក់សំណងប្រមាណជាង ១៤៣លានដុល្លារឯណោះទៅឲ្យអតិថិជនរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រូបភាព៖ Sarawak Report

គណៈកម្មការមូលបត្រអូស្ត្រាលី (ASIC) បាននិយាយថា ធនាគារ ANZ បានបរាជ័យក្នុងការទូទាត់អត្ថប្រយោជន៍ក្រោមកញ្ចប់សេវា Breakfree របស់ខ្លួន ដែលរួមបញ្ចូលការលើកលែងថ្លៃសេវា និងការបញ្ចុះតម្លៃអត្រាការប្រាក់ដល់អតិថិជនចំនួនជាង ៥៨ម៉ឺននាក់ ដោយគិតចាប់តាំងពីចន្លោះពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ដល់ខែកញ្ញា ឆ្នាំ ២០២១។

ការត្រួតពិនិត្យលើអ្នកផ្តល់ប្រាក់កម្ចី និងស្ថាប័នហិរញ្ញវត្ថុនៅអូស្ត្រាលី នៅមួយរយៈកន្លងមកនេះ បានធ្វើឡើងកាន់តែតឹងរឹង ចាប់តាំងពីការស៊ើបអង្កេតរបស់គណៈកម្មការសាធារណៈក្នុងឆ្នាំ ២០១៨មក ដែលបានរកឃើញចំណុចខ្វះខាតជាច្រើននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅប្រទេសអូស្ត្រាលី។ដូចនេះហើយ និយ័តករចាំបាច់ត្រូវចាត់វិធានការយ៉ាងឆាប់រហ័សទៅលើបញ្ហាទាំងអស់នេះ។

យ៉ាងណាក៏ដោយចុះ ជុំវិញបញ្ហានេះ ធនាគារ ANZ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ខ្លួននឹងមិនប្រឆាំងនឹងដំណើរការរបស់និយ័តករនោះទេ ហើយនឹងចូលរួមជាមួយ គណៈកម្មការមូលបត្រអូស្ត្រាលី ក្នុងការដាក់សំណើរបង់ប្រាក់ពិន័យប្រមាណជិត ១៨ លានដុល្លារ ទៅកាន់តុលាការផងដែរ៕

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសនីការ៉ាហ្គ័រប្រកាសផ្តាច់ចំណងការទូតជាមួយកោះតៃវ៉ាន់ និងស្រវាចាប់យកចិនវិញ

ព័ត៌មាន
ប្រទេសនីការ៉ាហ្គ័រ ដែលជាប្រទេសក្រីក្រជាងគេមួយនៅក្នុងតំបន់អាមេរិកកណ្ដាល នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតដ៏យូ…

រដ្ឋសភាអាមេរិកអនុម័តសេចក្តីព្រៀងច្បាប់ ហាមឃាត់ការនាំចូលទំនិញពីតំបន់ស៊ីនជាំងប្រទេសចិន

ព័ត៌មាន
រដ្ឋសភាជាតិអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ បានអនុម័តច្បាប់ថ្មីមួយដើម្បី ហាមឃាត់ការនាំចូលទំនិញដែលមានប្រភពផលិតចេញពីតំបន់ស៊ីនជាំង ប្រទេសចិន …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ