លោកបៃដិនអញ្ជើញមេដឹកនាំកោះប៉ាស៊ីហ្វិកប្រជុំនៅសេតវិមាននៅសប្តាហ៍នេះ!

បៃដិនកោះអញ្ជើញមេដឹកនាំកោះប៉ាស៊ីហ្វិកប្រជុំនៅសេតវិមាន ខណៈកោះសូឡូមុនដែលស្និទ្ធនឹងចិនមិនចូលរួម


ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃដិន នឹងកោះអញ្ជើញមេដឹកនាំប្រទេសកោះប៉ាស៊ីហ្វិក ដើម្បីចូលរួមកិច្ចប្រជុំអាមេរិកជាមួយកោះនៅប៉ាស៊ីហ្វិកលើកទីពីរនៅដើមសប្តាហ៍នេះនៅសេតវិមាន ដែលជាយុទ្ធសាស្ត្រទាក់ទាញរបស់ទីក្រុងវ៉ាស៊ីនតោនចង់រារាំងឥទ្ធិពលចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក។
លោកបៃដិនអញ្ជើញមេដឹកនាំកោះប៉ាស៊ីហ្វិកប្រជុំនៅសេតវិមាននៅសប្តាហ៍នេះ!
ដោយ

យ៉ាងណាក៏ដោយសហរដ្ឋអាមេរិកបានសម្តែងការខកចិត្តចំពោះកោះសូឡូមុន ដែលបដិសេធមិនចូលរួមកិច្ចប្រជុំ។ សូឡូមុនដែលត្រូវបានគេមើលឃើញថា មានទំនាក់ទំនងជិតស្និទ្ធជាមួយចិន នឹងមិនមានវត្តមានមេដឹកនាំរបស់កោះនេះនៅក្នុងកិច្ចប្រជុំនៅសេតវិមានោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
កិច្ចប្រជុំសហរដ្ឋអាមេរិក និងប្រទេសកោះប៉ាស៊ីហ្វិកនឹងរៀបចំឡើងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃចន្ទតទៅ។ ក្នុងនោះអាមេរិកនឹងប្រកាសពីការទទួលស្គាល់ផ្នែកការទូតកោះប៉ាស៊ីហ្វិកចំនួនពីរ ជាមួយការសន្យាផ្តល់ប្រាក់សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការកែលម្អការតភ្ជាប់អ៊ីនធឺណិតតាមរយៈខ្សែកាបក្រោមសមុទ្រ។ កិច្ចប្រជុំលើកទីពីរនេះនឹងមានការចូលរួមពីប្រទេសកោះប៉ាស៊ីហ្វិកចំនួន១៨ ដែលកោះ Cook និងកោះ Niue នឹងត្រូវអាមេរិកទទួលស្គាល់ផ្នែកការទូត។
នៅក្នុងកិច្ចប្រជុំកំពូលកាលពីឆ្នាំមុនជាមួយប្រទេសកោះប៉ាស៊ីហ្វិកចំនួន១៤ រដ្ឋបាលរបស់លោក ចូ បៃដិន បានសន្យាថា នឹងជួយប្រជាជនកោះប្រឆាំងនឹងការបង្ខិតបង្ខំសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយបានចេញសេចក្តីថ្លែងការណ៍រួមគ្នាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់»។ សេតវិមានក្នុងឆ្នាំ២០២២ បានប្រកាសថា អាមេរិកនឹងវិនិយោគជាង៨១០លានដុល្លារនៃកម្មវិធីជំនួយសម្រាប់កោះប៉ាស៊ីហ្វិក។
យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីកោះសូឡូមុន លោក Manasseh Sogavare នឹងរំលងកិច្ចប្រជុំកំពូលនេះ ដោយឱ្យរដ្ឋមន្ត្រីការបរទេសចូលរួមជំនួស។ ការិយាល័យនាយករដ្ឋមន្ត្រីលោក សូហ្កាវ៉ែ មិនឆ្លើយតបនឹងសំណើសុំការបំភ្លឺបន្ថែមពីរ៉យទ័រនោះទេ។ ទន្ទឹមគ្នានេះ មន្ត្រីជាន់ខ្ពស់អាមេរិកបានសម្តែងការខកចិត្តចំពោះការសម្រេចចិត្តនេះ។ ប្រទេសកោះសូឡុមុនដែលមានទំនាក់ទំនងស៊ីជម្រៅជាមួយប្រទេសចិន ត្រូវបានគេមើលឃើញថាហាក់មានទំនោរផ្អៀងទៅរកទីក្រុងប៉េកាំង។

លោក សូហ្កាវ៉ែ នាយករដ្ឋមន្ត្រីកោះសូឡូមុនបានប្រាប់សន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ ដោយកោតសរសើរប្រទេសចិនមិនដាច់ពីមាត់ និងជាដៃគូដ៏សំខាន់។ កាលពីខែកក្កដា លោក សាហ្កាវ៉ែ បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន និងបានប្រកាសអំពីកិច្ចព្រមព្រៀងសន្តិសុខ ដោយអនុញ្ញាតឱ្យប៉ូលីសចិនឈរជើងនៅលើកោះខ្លួនទៀតផង។
ផ្ទុយទៅវិញ ទោះបីជាអាមេរិកបានប្រកាសពីកញ្ចប់ជំនួយរាប់រយលានដុល្លារសម្រាប់ប្រទេសកោះប៉ាស៊ីហ្វិកក៏ដោយ វ៉ាស៊ីនតោនមិនបានធ្វើឱ្យមានការរីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីជំនួយសម្រាប់កោះសូឡូមុននោះឡើយ។ ដូច្នេះហើយបានជាកោះនេះ បែរទៅរកចិន។ យោងតាមលោកស្រី Meg Keen នាយកកម្មវិធីកោះប៉ាស៊ីហ្វិកនៅវិទ្យាស្ថាន Lowy បាននិយាយថា ខណៈពេលដែលសហរដ្ឋអាមេរិកបានបើកស្ថានទូតថ្មី និងការិយាល័យ USAID នៅប៉ាស៊ីហ្វិកតាំងពីកិច្ចប្រជុំកំពូលកាលពីឆ្នាំមុន តែសភាមិនទាន់បានអនុម័តលើមូលនិធិជំនួយនៅឡើយទេ។ លោកស្រី មេក ថា ប្រទេសកោះប៉ាស៊ីហ្វិកស្វាគមន៍ការចូលរួមឡើងវិញរបស់សហរដ្ឋអាមេរិកជាមួយនឹងតំបន់ ប៉ុន្តែមិនចង់ឱ្យជម្លោះភូមិសាស្ត្រនយោបាយកើតឡើងនោះទេ។
គួរជម្រាបថា ក្រៅតែពីកោះសូឡូមុន ដែលមិនចូលរួម ប្រទេសកោះវ៉ានូទូ ក៏មិនចូលរួមដែរ ពីព្រោះសមាជិកសភារដ្ឋាភិបាលវ៉ានូទូទាំងអស់ត្រូវចូលសភានៅថ្ងៃច័ន្ទនេះ ដើម្បីបោះឆ្នោតផ្តល់សេចក្តីមិនទុកចិត្ត។ កោះហ្វីជីស្ថិតក្នុងចំណោមកោះផ្សេងទៀត ដែលបានស្វាគមន៍ចំពោះវត្តមានកាន់តែខ្លាំងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ ទីក្រុងវ៉ាស៊ីនតោននៅឆ្នាំនេះ បានបន្តកិច្ចព្រមព្រៀងជាមួយកោះ Palau និងមីក្រូណេស៊ី ដែលអាចឱ្យអាមេរិកមានលទ្ធភាពដាក់មូលដ្ឋានទ័ពផ្តាច់មុខនៅលើកោះទាំងពីរនេះ៕




អត្ថបទបន្ទាប់


ថៃរំពឹងអាចនាំក្រុមហ៊ុនអាមេរិកធំៗ៣ មកដាក់ទុនវិនិយោគរហូតដល់៥ពាន់លានដុល្លារ

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោក ស្រ៊ីថា ថាវេស៊ីង បាននិយាយកាលពីថ្ងៃអាទិត្យថា រាជាណាចក្រដែលមានពលរដ្ឋប្រមាណជា៧០លាននាក់នេះរំពឹងថា នឹងទទួលបានការវិនិ…

វិស័យបសុសត្វវៀតណាមបានរួមចំណែកក្នុងសេដ្ឋកិច្ចប្រមាណ២៤ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ

ព័ត៌មាន
តើវិស័យបសុសត្វនៅកម្ពុជាចេះតែរងសំពាធពីប្រទេសជិតខាងជាពិសេសវៀតណាម បណ្តាលមកពីបញ្ហាអ្វី? ចម្លើយគឺវាអាចបណ្តាលមកពីផលិតកម្មបសុសត្វនៅក្នុងប្រទេសជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ