អត្ថបទក្រុមហ៊ុន

បុរី មេគង្គ លែន បានរៀបចំពិធីសម្ពោធផ្ទះគំរូ នៅគម្រោងធំទី៣ មេគង្គ ស៊ីធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច


កាលពីព្រឹកថ្ងៃទី ថ្ងៃអាទិត្យ ៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះបុរី មេគង្គ លែន បានរៀបចំពិធីសម្ពោធផ្ទះគំរូ របស់ខ្លួនដែលមានដូចជា វីឡាឃ្វីន វីឡាភ្លោះ និង វីឡាកូនកាត់ នៅគម្រោងធំទី៣ មេគង្គ ស៊ីធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
បុរី មេគង្គ លែន បានរៀបចំពិធីសម្ពោធផ្ទះគំរូ នៅគម្រោងធំទី៣ មេគង្គ ស៊ីធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

គួរបញ្ជាក់ផងដែរថា គម្រោងធំទី៣ មេគង្គ ស៊ីធី របស់បុរី​​ មេគង្គ​ លែន គឺ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាគម្រោងស្ថិតនៅក្នុងតំបន់ជ្រោយចង្វារ ដែលជាទីតាំងដ៏មានសក្តានុពលខ្ពស់ និងជាតំបន់អភិវឌ្ឍដ៏សម្បូរបែប ត្រូវបានរចនាឡើងក្នុងគោលបំណងផ្តល់ជូនសំណង់​លំនៅឋានដែលមានគុណភាពខ្ពស់ ការរស់នៅបែបប្រណីតភាព អភិជនភាព ផាសុកភាព

ភាពស៊ីវីល័យ​ និងភាពថ្លៃថ្នូរ ​ជាមួយនឹងទីតាំងដែលផ្តល់នូវខ្យល់អាកាសដ៏ស្រស់ស្រាយ ពីទន្លេរ មេគង្គ

និងទន្លេសាប ធ្វើអោយបរិយាកាសរស់នៅ ពោលពេញទៅដោយ ថាមពល និងសុខដុមរមនា។

គម្រោងធំមួយនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីប្រមាណ ១០០ហិកតា ដែលក្នុងនោះត្រូវបានបែងចែកជា ៥ប្រភេទផ្ទះ សម្រាប់ជ្រើសរើស មានដូចជា វីឡាឃីង វីឡាឃ្វីន វីឡាភ្លោះ វីឡាកូនកាត់​ ​និងផ្ទះអាជីវកម្ម។ គ្រប់ប្រភេទផ្ទះ ទាំងអស់ត្រូវបានរចនាឡើងយ៉ាងប្រណិត ស្ថាបត្យកម្មជ្រើសរើសរចនាបថ រឺណឺសង់ អឺរ៉ុប​ ដែលជាម៉ូតស្រស់ស្អាតដាច់គេ បង្ហាញពី​ ភាពស្គឹមស្កៃ ប្រណិតភាព​និងអភិជនភាព​សម្រាប់អ្នករស់នៅ។ រីឯសំណង់វិញត្រូវបានសាងសង់ឡើងស្របទៅតាមស្ដង់ដារ និង ប្បទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវគុណភាពខ្ពស់បំផុត ។

ក្នុងនោះផងដែរ លោកឧកញ៉ា ជាម ឃុនណាត ស្ថានិក និង អគ្គនាយក នៃបុរី មេគង្គ លែន លោកបានមានប្រសាសន៍លើកឡើងថា ៖ លោកពិតជាមានសេចក្តីសោមមនស្ស​ និងកិត្តិយសយ៉ាងក្រៃលែង ចំពោះវត្តមានដ៏មានតម្លៃ របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាគណអធិបតី នៃការបើកសម្ពោធ ផ្ទះគំរូទាំង៣ ដែលមានដូចជា វីឡាឃ្វីន វីឡាភ្លោះ និង​វីឡាកូនកាត់ គម្រោងធំទី ៣ មេគង្គ ស៊ីធី របស់បុរី មេគង្គ លែន ក្នុងឱកាសនេះ។

លោកបានបន្តថា គម្រោង មេគង្គ ស៊ីធី របស់បុរី មេគង្គ លែន នេះត្រូវបានអភិវឌ្ឍប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និង​យុទ្ធសាស្រ្តច្បាស់លាស់ដោយមានគោលដៅក្នុងការរួមចំណែកលើការអភិវឌ្ឍតំបន់ជ្រាយចង្វាឲ្យក្លាយទៅជាតំបន់រស់នៅ ប្រកបដោយផាសុកភាព ស៊ីវិល័យ ថ្នៃថ្នូរ ភាពសម្បូរបែបទាំងផ្នែកអាជីវកម្ម និងពាណិជ្ជកម្ម។ការដឹកនាំប្រកបដោយទស្សនៈវិស័យដ៏វែងឆ្ងាយ និងការដាក់ចេញនូវគោលការណ៍ដ៏ច្បាស់លាស់ ដោយលោកបានឈរលើគោលគំនិតនៃការបង្កើតនូវសំណង់ប្រកបដោយគុណតម្លៃតាមរយៈការសាងសង់សំណង់ដែលមានគុណភាពខ្ពស់ រឹងមាំ ជាប់ធន់ តជំនាន់ ម៉ូតផ្ទះជាកេរ្តិ៍មរតកដោយមានក្បាច់រចនាដ៏អស្ចារ្យនៃស្ថាបត្យកម្មដែលមានលក្ខណៈប្រណិតឥតខ្ចោះសម្រស់ល្អត្រកាលមិនផ្លាស់ប្តូរតាមកាលវេលា។​

លោកបានបន្តទៀតថា ការរីកចម្រើនទាំងអស់នេះ គឺពិតជាមិនអាចបំភ្លេចបានពី​ គុណសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺនយោបាយឈ្នះៗ ដែលធ្វើអោយប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ធ្វើអោយ​កម្ពុជាមានកិត្តិយស មុខមាត់ និងទទួលស្គាល់ថាជាប្រទេសដែលមានកំណើនសេដ្ខកិច្ចខ្ពស់ក្នុងតំបន់។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តស៊ីហ្គេមលើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ នៅវិមានកីឡាដ្ឋានមរតកតេជោ ដែលមានចម្ងាយ៥នាទី ពីគម្រោងបុរីមេគង្គលែនយើងខ្ញុំ ពិតជាទទួលបាននូវការអបអរសាទរ និងទទួលស្គាល់ទូទាំងពិភពលោក ថាកម្ពុជាពិតជាមានភាពអស្ចារ្យក្នុងការរៀបចំព្រឹត្តិការណ៍ខ្នាតអន្តរជាតិ ដ៏គួរអោយស្ញប់ស្ញែង។ជាចុងក្រោយលោកសូមធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្ត នវានុវត្តន៍ អភិវឌ្ឃន៍លំនៅដ្ឋាន ប្រកបដោយគុណភាព ប្រណិតភាព ផាសុខភាព និងបរិយាកាសរស់នៅសុខដុមរមនា។​

ជាមួយគ្នានេះផងដែរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានមានប្រសាសន៍ថា ៖“ថ្ងៃនេះខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលបានចូលរួមជាអធិបតីក្នុងកម្មវិធីសម្ពោធផ្ទះគំរូបុរី របស់ បុរី មេគង្គ លែន ស្របពេលដែលប្រទេសកម្ពុជាយើងទើបតែបានបើកព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទីសាមសិបពីរនៅពហុកីឡដ្ឋានជាតិមរតកតេជោក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី រួមជាមួយនឹងបណ្ដាប្រទេសអាស៊ាន ព្រមទាំងទទួលបាននូវការស្ងើចសរសើរមិនដាច់ពី ខ្មែរយើងទាំងនៅក្រុងក្នុងប្រទេសក៏ដូចជាបងប្អូនខ្មែរយើងនៅក្រៅប្រទេសផង ពិសេសការរៀបចំយ៉ាងល្អឥតខ្ចោះនៅព្រឹត្តិការណ៍ បើកព្រឹត្តិការណ៍បន្ទាប់ពីការរង់ចាំអស់រយៈពេលជាង ៦៤ឆ្នាំកន្លងមក ក្នុងព្រឹត្តិការណ៍នេះ។

នោះយើងពិត មោទនភាពជាតិក្នុងនាមយើងជាម្ចាស់ផ្ទះ បន្ទាប់ពីជោគជ័យក្នុងនាមប្រទេសតូចមានបេះដូងធំបានលើកលែងគ្រប់យ៉ាងសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមដូចជាការមិនយកថ្លៃសំបុត្រចូលទស្សនា ការស្នាក់នៅការហូបចុកការធ្វើដំណើរមិនគិតប្រាក់ និងការផ្សព្វផ្សាយ មិនគិតប្រាក់ជាដើម។”

បន្ថែមពីនេះ សម្តេចបានមានប្រសាសន៍បន្ថែមទៀតថា ៖ ឆ្លៀតក្នុងឱកាសនេះផងដែរខ្ញុំក៏សុំចូលរួមអបអរសាទរ និងសូមកោតសរសើរចំពោះលោកឧកញ៉ា ជាម ឃុនណាត ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន មេគង្គ លែន ដែល មានជំនឿទុកចិត្តយ៉ាងមុតមាំមកលើរាជរដ្ឋាភិបាល ដោយបានសម្រេចដាក់ទុនវិនិយោគលើគម្រោងសាងសង់ដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាខ្ញុំសូមស្វាគមន៍ និង សូមអបអរសាទរចំពោះវត្តមានគម្រោងវិនិយោគលើផ្ទៃដី ប្រមាណ ជាង​១០០ហិកតា ស្ថិតនៅតំបន់ ជ្រោយចង្វារ។ខ្ញុំសង្ឃឹមថាគម្រោងនេះពិតជារួមចំណែកអភិវឌ្ឍរាជធានីភ្នំពេញផ្ដល់បទពិសោធន៍ផ្នែកវិស្វកម្ម និង ស្ថាបត្យកម្មដល់កម្ពុជាព្រមទាំងជួយដល់ការងារព្រមទាំងជួយផ្តល់ការងារធ្វើចំនួនដល់កម្មករ បុគ្គលិកកម្ពុជាជាច្រើនផងដែរកាត់បន្ថយនូវការលំបាករាជរដ្ឋាភិបាលគម្រោងដែលជាការវិនិយោគទុននេះពិតជាកើតឡើងចំពេលដែលប្រទេសកម្ពុជាកំពុងមានស្ថានភាពសេដ្ឋកិច្ច និងស្ថេរភាពនយោបាយល្អ និង គោលនយោបាយគាំទ្រដល់ អាជីវកម្ម ការសាងសង់ផ្ទះដ៏ប្រណិតនេះពិតជាជម្រើសដ៏ត្រឹមត្រូវព្រោះទីតាំងគម្រោងស្ថិតនៅ រាជធានីភ្នំពេញជាបេះដូងនៃប្រទេសកម្ពុជាដែលជាទីតាំងយុទ្ធសាស្ដ្រដ៏ល្អសម្រាប់អ្នកស្នាក់នៅធ្វើការងារតាមបែបទំនើបផងដែរ។”




អត្ថបទបន្ទាប់


អង់គ្លេសនឹងចាប់ផ្តើមធ្វើពាណិជ្ជកម្មសេរីជាមួយនូវែលសេឡង់និងអូស្ត្រាលីនៅចុងខែឧសភា

ព័ត៌មាន
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ចក្រភពអង់គ្លេសជាមួយប្រទេសនូវែលសេឡង់ និងប្រទេសអូស្ត្រាលី នឹងចូលជាធរមាននៅចុងខែឧសភានេះ។ នេះបើយោងតាមមេដឹកន…

កម្ពុជា-វៀតណាមបានឯកភាពគ្នាសិក្សាលទ្ធភាពភ្ជាប់ជើងហើរត្រង់រវាងកោះភូគុក និងខេត្តសៀមរាប

ព័ត៌មាន
កម្ពុជា និងវៀតណាមបានឯកភាពគ្នាសិក្សាលើលទ្ធភាពភ្ជាប់ជើងហោះហើរត្រង់រវាងគោលដៅទេសចរណ៍ប្រទេសទាំងពីរ ជាពិសេសរវាងខេត្តសៀមរាបដែលជាតំបន់ទេសចរណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ