ស្តុកមាសរុស្ស៊ី

រុស្ស៊ីនៅសល់ស្ដុកមាសជាង២ពាន់តោន តម្លៃជិត១៤០ពាន់លានដុល្លារ ប៉ុន្ដែមិនមានអ្នកចង់ទិញ


ប្រទេសរុស្ស៊ី ត្រូវបានគេស្គាល់ថា គឺជាប្រទេសធំផុតទី៥ ដែលមានស្ដុកទុកមាសច្រើនជាងគេបំផុត ប្រហែលជាង៣ពាន់២រយតោន ឬស្មើនឹងតម្លៃជិត១៤០ពាន់លានដុល្លារអាមេរិក។ ប៉ុន្ដែ ឥឡូវនេះ មាសរបស់រុស្ស៊ីទាំងអស់នេះ ហាក់មិនសូវខុសគ្នាពីផលិតផលប្រេងប៉ុន្មានដែរ គឺមិនសូវមានអ្នកចង់ទិញនោះទេ ចាប់តាំងពីរុស្ស៊ីទទួលរងនូវទណ្ឌកម្មពីលោកខាងលិចជាបន្ដបន្ទាប់ ព្រោះតែការធ្វើសង្គ្រាមឈ្លានពានលើប្រទេសអ៊ុយក្រែន។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន Business Insider។
រុស្ស៊ីនៅមាសតម្លៃជិត១៤០ពាន់លានដុល្លារ តែគ្មានអ្នកទិញ
ដោយ

ចាប់តាំងពី​រង​ទណ្ឌកម្ម​ពី​សំណាក់​ប្រទេស​លោក​ខាងលិច ដោយសារ​តែ​សង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន​មក ប្រទេស​រុ​ស្ស៊ី កំពុង​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​យ៉ាងដំណំ​។ តួយ៉ាង ក្រៅ​តែ​ពី​ប្រេង​ឆៅ និង​ឧស្ម័ន​ដែល​ជា​ផលិតផល​នាំ​ចេញ​ដ៏​សំខាន់​របស់​រុ​ស្ស៊ី ត្រូវ​បាន​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​ដូច​ជា​អា​មេ​រិ​ក និង​អង់គ្លេស​បាន​ប្រកាស់​ឈប់​នាំ​ចូល​ហើយ​នោះ ឥឡូវនេះ តម្លៃ​ទំនិញ​សំខាន់​ៗ​ជា​ច្រើន​ទៀត ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ដូច​គ្នា រាប់​ទាំង​មាស ដែល​រុ​ស្ស៊ី​បាន​បម្រុង​ទុក​ផង​ដែរ ពោល​គឺ មិន​មាន​ប្រទេស​ណាមួយ​ចង់​ទិញ​ពី​រុ​ស្ស៊ី​នោះ​ទេ​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន Business Insider​។

ទោះ​យ៉ាងណា តម្លៃ​មាស​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​នៅ​តែ​មានការ​កើនឡើង​ខ្ពស់​ផង​ដែរ ដោយសារ​តែ​ប្រាក់​រូ​ប្ល​របស់​ប្រទេស​នេះ កំពុង​ជួប​ប្រទះ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បំផុត ក្នុង​ប្រវត្តិសាស្ត្រ ដោយសារ​តែ​រង​ទណ្ឌកម្ម​ផ្ទួន​ៗ​ពី​ប្រទេស​លោក​ខាងលិច​។

បច្ចុប្បន្ន ប្រទេស​រុ​ស្ស៊ី ត្រូវ​បាន​គេ​ដឹង​ថា មាន​ស្ដុក​ទុក​មាស​ប្រហែល ២​ពាន់​៣​រយ​តោន ស្មើនឹង​តម្លៃ​ទឹកប្រាក់​ជិត​១៤០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ការ​សន្សំទុក​មាស​ដ៏​សម្បើម​របស់​រុ​ស្ស៊ី គឺ​បាន​ធ្វើ​ឡើង​មក​អស់​រយៈពេល​ប្រហែល ១៥​ឆ្នាំ​មក​ហើយ ដែល​វា​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ជា​គោលនយោបាយ​ធានា​រ៉ាប់រង​សេដ្ឋកិច្ច​រយៈពេល​ខ្លី​របស់​រុ​ស្ស៊ី​។

សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Cork University Business School លោក Fergal O’Connor បាន​លើក​ឡើង​នៅ​ក្នុង​សារព័ត៌មាន Bloomberg ដោយ​ពន្យល់​ថា រុ​ស្ស៊ី​គឺ​បាន​ត្រៀមខ្លួន​ទុកជា​មុន​រួច​អស់ហើយ​នៅ​ក្នុង​ស្ថានភាព​សង្គ្រាម​កើតឡើង ដូច្នេះ​ហើយ ទើប​រុ​ស្ស៊ី​បាន​រក្សា​ទុក​មាស​របស់​ខ្លួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ សម្រាប់​ស្ថានការណ៍​ដ៏​អាក្រក់​កើត​មាន​ឡើង​ចំពោះ​សេដ្ឋកិច្ច​ខ្លួន​។ ហើយ​បើ​ទោះបីជា គ្មាន​នរណា​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ ក៏​គ្មាន​បញ្ហា​ដែរ​។

យ៉ាងណា​ក៏​ដោយ​ចុះ កាលពី​ស​ប្ដា​ហ៍​មុន ទីផ្សារ​មាស​ទីក្រុង​ឡុ​ង ចក្រភព​អង់គ្លេស ដែល​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​ការ​ជួញដូរ​មាស​ដុំ បាន​ហាមឃាត់​ការ​ជួញដូរ​ទាំងអស់​ជាមួយ​ក្រុមហ៊ុន​ប្រេង​រុ​ស្ស៊ី ដែល​វា​គឺជា​ការ​បិទ​ខ្ទប់​រុ​ស្ស៊ី​ពី​ជំនួញ​សកលលោក​ផង​ដែរ​។

បន្ថែម​ពី​នេះ ព្រឹ​សភា​អា​មេ​រិ​ក​ក៏​បាន​ធ្វើ​សេចក្ដីព្រាងច្បាប់​ដើម្បី​ហាមឃាត់​ពលរដ្ឋ​អា​មេ​រិ​ក ពី​ការ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ទាក់ទង​នឹង​មាស​ពី​រុ​ស្ស៊ី​ដូច​គ្នា​ដែរ​។

អ្នកជំនាញ បាន​លើក​ឡើង​ថា ការ​ផ្គង់​ផ្គង់​មាស​ដ៏​សម្បើម​គឺជា​ទ្រព្យសម្បត្តិ​មួយ នៃ​ទ្រព្យសម្បត្តិ​តិចតួច​នៅ​សេសសល់ ដែល​លោកពូ​ទី​ន​អាចយ​កមក​ប្រើប្រាស់​ដើម្បី​ជា​ជ​ន្ទ​ល់​ទប់​សេដ្ឋកិច្ច​កុំ​ឲ្យ​ដួលរ​លំនៅ​ពេល​ខាង​មុខ​។ ប៉ុន្ដែ តាម​រយៈ ទណ្ឌកម្ម​ដែល​ដាក់​លើ​ទុនបម្រុង​របស់​រុ​ស្ស៊ី នោះ​វា​នឹង​ធ្វើ​ឲ្យ​រុ​ស្ស៊ី កាន់តែ​ស្ថិត​ក្នុង​ភាព​ឯកោ​ពី​សេដ្ឋកិច្ច​ពិភពលោក និង​បង្កើន​ការ​លំបាក​ដល់​ការ​បង្កើន​ចំណាយ​លើ​យុទ្ធនាការ​យោ​ធោ​របស់​រុ​ស្ស៊ី​ផង​ដែរ​។

អ្នកជំនាញ​សេដ្ឋកិច្ច​បាន​បញ្ជាក់​នៅ​ក្នុង​សារព័ត៌មាន Bloomberg ទៀត​ថា ប្រសិនបើ​រូបិយ​បណ្ណ​រុ​ស្ស៊ី បន្ដ​ធ្លាក់​ចុះ នោះ​រុ​ស្ស៊ី​អាច​នឹង​ត្រូវ​ប្រើប្រាស់​មាស​ដែល​បម្រុង​ទុក​ទាំងនោះ មក​ធានា​តម្លៃ​ថេរ​នៃ​ប្រាក់​រូ​ប្ល​របស់​ខ្លួន កុំ​ឲ្យ​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង​ថែម​ទៀត​។ សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​ប្រហែល ៤​ស​ប្ដា​ហ៍​មកនេះ ប្រាក់​រូ​ប្ល​របស់​រុ​ស្ស៊ី​បាន​ធ្លាក់​ចុះ​តម្លៃ ២៥%​ហើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេដឹកនាំកំពូលជប៉ុន និងឥណ្ឌាប្តេជ្ញាប្រឆាំងនឹងអស្ថិរភាពក្នុងតំបន់ ស្របពេលមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ព័ត៌មាន
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងសមភាគីឥណ្ឌាគឺលោក Narendra Modi បាននិយាយព្រមព្រៀងគ្នាកាលពីថ្ងៃចុងសប្ដាហ៍មុននេះថា ពួកគេនឹងមិនអ…

អូស្ត្រាលីហាមឃាត់ការនាំចេញអាលុយមីញ៉ូមទៅឱ្យរុស្ស៊ី តែផ្ដល់ជំនួយធ្យូងថ្មីទៅឲ្យអ៊ុយក្រែន

ព័ត៌មាន
ប្រទេសអូស្ត្រាលីបានដាក់បម្រាមភ្លាមៗលើការនាំចេញអាលុយមីញ៉ូម និងរ៉ែអាលុយមីញ៉ូមរួមទាំងសារធាតុបុកស៊ីតទៅកាន់ប្រទេសរុស្ស៊ី ជាផ្នែកមួយនៃការដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ