ប្រទេសផលិតប្រេង

លោកពូទីនពិភាក្សាអំពីទីផ្សារប្រេងជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ក្រោយការបរាជ័យរបស់អាមេរិកនៅសប្តាហ៍មុន


វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត លោកម៉ូហាមេដ ប៊ីន សាលមេន (Mohammed bin Salman) បានជួបពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ដោយបានលើកឡើងអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងក្រុមប្រទេសផលិតប្រេងទាំង ១៣ ឬហៅកាត់ (OPEC+) ដែលរួមមានប្រទេសរុស្សី និងអារ៉ាប៊ីសាអូឌីតផងនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
លោកពូទីនពិភាក្សាប្រេងជាមួយអារ៉ាប៊ីសាអូឌីត ក្រោយអាមេរិកបរាជ័យ!

ការជួបពិភាក្សាគ្នារវាង​កំពូលមេដឹកនាំរុស្ស៊ី និង​អារ៉ាប៊ីសាអូឌីតនេះ គឺធ្វើឡើង នៅក្រោយ​ពេលដែល​លោកចូបៃឌិន ប្រធានាធិបតីអាមេរិក ក៏ទើបតែបាន​ធ្វើដំណើរទៅកាន់ប្រទេស​តំបន់​មជ្ឈិមបូព៌ានេះផងដែរ ប៉ុន្ដែ មិនមានសម្រេចនូវកិច្ចព្រមព្រៀងរួមគ្នាណាមួយនោះឡើយ។

កិច្ចសន្ទនាតាមរយៈទូរស័ព្ទ រវាង​លោកពូទីន និង​ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត លោកម៉ូហាមេដ ប៊ីន សាលមេន​​បានធ្វើឡើងប្រាំមួយថ្ងៃក្រោយ បន្ទាប់ពី​ប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ក្នុងនោះក៏មានសម្ព័ន្ធមិត្តប្រវត្តិសាស្រ្ត គឺប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីធានាសន្តិសុខ និងចុះកិច្ចសន្យាប្រេង តែត្រូវបានទទួលបរាជ័យទាំងស្រុង។

ការណ៍នេះបានបង្ហាញយ៉ាងច្បាស់ក្រឡែតថា ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូបាន​ចាត់ទុកអារ៉ាប៊ីសាអូឌីត ជាប្រទេសដ៏មានសារៈសំខាន់បំផុត ក្នុងការជំរុញផលិតកម្មប្រេង ដើម្បីបន្ធូរបន្ថយអតិផរណាប្រេង​សាកល ដែលបង្កឡើង​ដោយសង្គ្រាម​នៅអ៊ុយក្រែន ព្រោះប្រទេសនេះ ជាអ្នកផ្គត់ផ្គង់ទីផ្សារប្រេងពិភពលោក​ដ៏ធំមួយដែរ។

សូមរំលឹកឡើងវិញថា នៅថ្ងៃទី២ ខែមិថុនាកន្លងទៅ ក្រុមប្រទេស​អ្នកនាំចេញ​ប្រេងធំៗទាំង​ ១៣ (OPEC+) ដែលដឹកនាំដោយរុស្សីបានជួបប្រជុំគ្នា ដើម្បីបង្កើនទិន្ធផលប្រេងលើសពី​ការរំពឹងទុក ក្នុងការផ្គត់ផ្គង់​ទីផ្សារ​ប្រេង​សាកល​ក្នុងអំឡុង​ពេល​វិបត្តិសង្គ្រាមនោះ។​​​ ហើយក្រោយការប្រជុំ ប្រភពមួយបាន​ប្រាប់រ៉យទ័រថា អារ៉ាប៊ីសាអូឌីត បានពិគ្រោះយ៉ាងជិតស្និទ្ធ​ជាមួយរុស្ស៊ី មុនពេល​ជំរុញ​ឱ្យមានការដំឡើង​ផលិតកម្មប្រេង។

ទោះជាយ៉ាងណា ទីក្រុងរីយ៉ាដចង់រក្សា​រុស្ស៊ីនៅ​លើជាដៃគូ ដើម្បីបង្កើនទិន្នផលប្រេង​នៅក្នុងទីផ្សារ ខណៈពេលដែលទីក្រុងម៉ូស្គូទទួលផលប្រយោជន៍​មិនតិចទេ​ពីអង្គការ OPEC+ ស្របពេលដែលប្រទេសលោកខាងលិចកំពុងរិះរកវិធី​គ្រប់បែប​យ៉ាងដើម្បីសង្កត់កសេដ្ឋកិច្ចរុស្សី ដែលជាដង្ហើមក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែននោះ។​

លើសពីនេះទៅទៀត វិមានក្រឹមឡាំងបានបន្ថែម​នៅក្នុងកិច្ចសន្ទនាតាមរយៈទូរស័ព្ទជាមួយអារ៉ាប៊ីសាអូឌីតថា «ស្ថានភាពបច្ចុប្បន្ននៃលើទីផ្សារប្រេង​ពិភពលោក​គួរតែត្រូវ​ពិចារណា​ឲ្យបាន​ល្អិតល្អន់ ជាពិសេស​ក្របខណ្ឌនៃអង្គការ OPEC+ តែម្តង»។

គួរជម្រាបត្រួសៗថា លោក Biden បានបញ្ចប់ដំណើរទស្សនកិច្ច​នៅមជ្ឈិមបូព៌ា​របស់លោក​កាលពីសប្តាហ៍មុន ដោយមិនបានចេញសេចក្តីថ្លែងការណ៍​អ្វីនោះទេ ជាមួយអារ៉ាប៊ីសាអូឌីត និងប្រទេស​សម្ព័ន្ធមិត្តអារ៉ាប់ផ្សេងទៀត ក្នុងការជំរុញ​ឲ្យប្រទេស​ផលិតប្រេង​ទាំងនោះ បង្កើនផលិតកម្ម​របស់ខ្លួន ដើម្បីទប់ទល់អតិផរណា​សកល។

ទោះបីជាបែបនេះក្តី រដ្ឋមន្ត្រីការបរទេស​អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ហ្វៃសាល​ ប៊ីន (Faisal bin Farhan Al Saud) បាននិយាយថា បញ្ហាប្រេងមិនត្រូវបាន​លើកមក​ពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-អារ៉ាប់នៅថ្ងៃសៅរ៍សប្តាហ៍មុនទេ ហើយអង្គការ OPEC+ គ្រោង​ជួប​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​៣ ខែ​សីហាខាងមុខ ដើម្បីធ្វើអ្វីដែលចាំបាច់ជុំវិញ​បញ្ហាប្រេងសកលនេះ៕




អត្ថបទបន្ទាប់


ប្រធានាធិបតីថ្មីស្រីលង្កា ត្រូវចូលមកខ្លួនមកដោះស្រាយបញ្ហាចម្បងៗអ្វីខ្លះ?

ព័ត៌មាន
ប្រធានាធិបតីស្រីលង្កាដែលទើបតែងតាំងថ្មីលោក Ranil ត្រូវការចរចារពីខ្សែជីវិតហិរញ្ញវត្ថុជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីទប់ទល់វិ…

ចិនកំពុងប្រឈមមុខនឹងរលកកំដៅខ្លាំង ខណៈទីក្រុងមួយចំនួនត្រូវដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត

ព័ត៌មាន
ស្របពេលដែល តំបន់អឺរ៉ុប កំពុងប្រឈមនឹងភ្លើងឆេះព្រៃ ដោយសារតែរលកកម្ដៅខ្លាំងនោះ នៅប្រទេសចិនឯណោះ ក៏នឹងត្រូវទទួលរងរលកកំដៅនេះដែរ ក្នុងរយៈពេល១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ