សេដ្ឋកិច្ចកម្ពុជា

IMF វាយតម្លៃចុងក្រោយថា សេដ្ឋកិច្ចកម្ពុជានឹងកើន ៥,៣% នៅឆ្នាំ២០២៣ និងជំរុញឲ្យមានការពង្រឹង និងពន្លឿនការងារកែទម្រង់


IMF បានវាយតម្លៃចុងក្រោយនេះថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ នឹងកើន ៥,៣% ដែលគាំទ្រដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ និងវិស័យសេវាកម្មនានា រួមផ្សំនឹងកំណើនរឹងមាំនៃការនាំចេញផលិតផលកម្មន្ដសាលមិនមែនកាត់ដេរ បើទោះបីជា ការនាំចេញផលិតផលកាត់ដេរធ្លាក់ចុះ ស្របពេលវិស័យសំណង់ និងអចលនទ្រព្យមានកំណើនយឺតក្ដី។
សេដ្ឋកិច្ចកម្ពុជា
ដោយ

ការបង្ហាញអំពីការវាយតម្លៃអំពីកំណើនសេដ្ឋកិច្ច​កម្ពុជា​នេះ ធ្វើឡើងដោយ​ក្រុម​បេសកកម្ម​ Article IV នៃមូលនិធិ​រូបិយវត្ថុអន្តរជាតិ ដោយ​ប្រធាន​ក្រុមបសកកម្មនេះ គឺលោក​ Davide Furcer ដែលបានចូលរួម​នៅក្នុង​កិច្ចប្រជុំ​បូកសរុប «លទ្ធផល​នៃ​ការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​សាធារណៈកម្ពុជា សម្រាប់ឆ្នាំ​២០២៣ និង ២០២៤» ក្រោមការដឹកនាំដោយ​​​ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៣១ ខែតុលាឆ្នាំ២០២៣។

នៅក្នុង​កិច្ចប្រជុំនោះ IMF ក៏បាន​វាយតម្លៃអំពី​ស្ថានភាពអត្រាអតិផរណា​​របស់កម្ពុជាផងដែរ ដោយ​នឹងមាន​ការថយចុះ​ក្នុងអត្រា ២,៣% ជាមធ្យម​នៅឆ្នាំ២០២៣ ហើយនឹងវិលទៅរក​និន្នាការ​រយៈពេលវែង​វិញ​​ក្នុងអត្រា ៣% នៅឆ្នាំ២០២៤ ដោយសារភាពស្រាកស្រាន្ដ​នៃកត្តាតម្លៃទំនិញ។ ប៉ុន្ដែ សម្រាប់​ឱនភាពគណីចរន្ដវិញត្រូវបានរំពឹងថា នឹងរួមតូចមកត្រឹម -២,១% នៃផលិតផល​ក្នុងស្រុកសរុប​ក្នុងឆ្នាំ២០២៣ ដោយសារ​ការថយចុះនូវការនាំចូលមាស ការងើបឡើងវិញនៃរំហូរទេសចរណ៍ និងកំណើន​រឹងមាំនៃការនាំចេញផលិតផល​កម្មន្ដសាលមិនមែនកាត់ដេរ។

ទោះបីជា សម្ទុះនៃកំណើនសេដ្ឋកិច្ច​ឆ្នាំ២០២៣ នៅល្អក្ដី ប៉ុន្ដែ IMF ក៏ទាញសញ្ញាព្រមានមួយចំនួនអំពី​ហានិភ័យធំៗ​ ដែលអាចជះឥទ្ធិពល​ដល់កំណើនសេដ្ឋកិច្ច​កម្ពុជា រួមមាន ភាពកាន់តែថមថយនូវតម្រូវការ​ពីដៃគូពាណិជ្ជកម្ម​ប្រទេស​អភិវឌ្ឍន៍, ផលជះឥទ្ធិពល​នៃភាពថមថយ​សេដ្ឋកិច្ចមហាយក្សចិន, ឥទ្ធិពលលើសការរំពឹងទុក​​នៃការរឹតបន្ដឹងគោលនយោបាយ​រូបិយវត្ថុរបស់សហរដ្ឋអាមេរិក, ការកើនឡើង​សម្ពាធបំណុល និងការបន្ដនូវភាពបែកខ្ញែកទីតាំងភូមិសាស្ត្រសេដ្ឋកិច្ច-នយោបាយ។

ក្រុមបេសកកម្មពិសេស​ Article IV របស់ IMF ក៏បានផ្ដល់អនុសាសន៍វិធានការ និងគោលនយោបាយ​ចាំបាច់មួយចំនួន ពិសេស​គោលនយោបាយចម្រុះ រវាង​គោលនយោបាយសារពើពន្ធ, គោលនយោបាយរូបិយវត្ថុ និងអត្រាប្ដូរប្រាក់ និងការកែទម្រង់ជារចនាសម្ព័ន្ធ។

យ៉ាងណាក៏ដោយចុះ IMF នៅតែមានរំពឹងថា សម្រាប់រយៈពេល​មធ្យមខាងមុខ សេដ្ឋកិច្ច​កម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើន​ក្នុងរង្វង់ ៦,៥% ប៉ុន្ដែ លទ្ធភាពនៃការសម្រេចបាន​នូវកំណើនសក្ដានុពលនេះ គឺចាំបាច់​ត្រូវការពឹងផ្អែក​លើការពង្រឹង និងពន្លឿនការងារទម្រង់។​

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល​នៃការវាយតម្លៃរបស់ក្រុមការងាររបស់ IMF និងថា រាជរដ្ឋាភិបាល​ បាននិងកំពុងដើរលើមាគ៌ា​ដ៏សមស្របមួយក្នុងការធានានូវការងើបឡើងវិញ​នៃសកម្មភាព​សង្គម-សេដ្ឋកិច្ច។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ក៏កំពុងពង្រឹង​គោលនយោបាយ​សារពើពន្ធ ដោយពង្រឹងនូវប្រសិទ្ធភាពថវិកា ដោយបន្ដអនុវត្តកៀរគរចំណូល​ឲ្យបានប្រសើរឡើង, ពង្រឹងវិស័យ និងប្រសិទ្ធភាព​ចំណាយ និងបន្ដប្រុងប្រយ័ត្ន​លើការគ្រប់គ្រងបំណុលផងដែរ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនចោទអាម៉េរិក អុចឱ្យមាន«បដិវត្តន៍ពណ៌» ខណៈរុស្ស៊ីថាលោកខាងលិចកំពុងធ្វើឱ្យសង្គ្រមរាលដាលដល់អាស៊ី

ព័ត៌មាន
មន្ត្រីការពារជាតិជាន់ខ្ពស់មកពីប្រទេសចិន និងរុស្ស៊ី កាលពីថ្ងៃចន្ទបានប្រើប្រាស់វេទិកាសន្តិសុខក្នុងទីក្រុងប៉េកាំង ចោទប្រកាន់សហរដ្ឋអាម៉េរិក និ…

ចិនសម្រុកទិញស្រូវសាលីពីអូស្ត្រាលី និងបារាំង ក្រោយបញ្ហាអាកាសធាតុធ្វើឱ្យខូតខាតដំណាំ

ព័ត៌មាន
ប្រភពពាណិជ្ជកម្មបាននិយាយថា ប្រទេសចិនគ្រោងនឹងនាំចូលស្រូវសាលីក្នុងបរិមាណដ៏ច្រើននៅឆ្នាំនេះជាពិសេសមកពីអូស្ត្រាលី និងបារាំងដោយសារតែការធ្លាក់ភ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ