សេដ្ឋកិច្ចក្រៅប្រព័ន្ធ

អ្នកជំនាញបារម្ភអ្នករកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបាត់ចំណូល ដោយសារជនបរទេសដណ្តើមមុខរបរ


អ្នកជំនាញបានបង្ហាញក្ដីបារម្ភចំពោះជនបរទេស ដែលកំពុងដណ្ដើមមុខរបរនិងអាជីវកម្មតូចតាចជាច្រើនទៀត ដែលជាមុខរបរប្រពៃណីរបស់ពលរដ្ឋខ្មែរជាយូរយារណាស់មកហើយ។ មុខរបររត់ម៉ូតូឌុប បើកបរតាក់ស៊ី ដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានអ្នកជំនាញកត់សម្គាល់ថា កំពុងមានបញ្ហាប្រឈមខ្លាំងឡើងៗ និងធ្វើឱ្យអ្នកប្រកបរបរទាំងនេះបាត់បង់ប្រាក់ចំណូលជាបន្តបន្ទាប់ ដោយសារតែការដណ្ដើមយកពីជនបរទេស និងមិនមានការទប់ស្កាត់ទាន់ពេលពីអាជ្ញាធរ។
សេដ្ឋកិច្ចក្រៅប្រព័ន្ធ
ដោយ

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រាប់សារព័ត៌មានខេមបូណូមីសថា មុខរបរប្រពៃណីមួយចំនួនរបស់ពលរដ្ឋខ្មែរ ត្រូវបានជនបរទេសដណ្ដើមយកធ្វើអាជីវកម្មជាបន្តបន្ទាប់។ តាមការកត់សម្គាល់របស់អ្នកជំនាញរូបនេះ មានជនជាតិចិន និងជនជាតិវៀតណាមមួយចំនួន បានធ្វើសកម្មភាពប្រកបមុខរបររត់រ៉ឺម៉កកង់បី បើកតាក់ស៊ី និងមុខរបរតូចតាចផ្សេងទៀត ដែលករណីនេះទាមទារឱ្យរដ្ឋត្រូវរៀបចំយន្តការសាជាថ្មី ដើម្បីទប់ស្កាត់កុំឱ្យជនបរទេសដណ្ដើមមុខរបរក្នុងសង្គមបែបប្រពៃណីរបស់ពលរដ្ឋខ្មែរតទៅទៀត ខណៈស្ថានភាពសេដ្ឋកិច្ចកំពុងយ៉ាប់យ៉ឺន ហើយប្រាក់ចំណូល និងការចំណាយពុំមានតុល្យភាព។

សម្រាប់ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការមិនទប់ស្កាត់ជនបរទេសដែលកំពុងដណ្ដើមមុខរបរពីពលរដ្ឋខ្មែរ កំពុងធ្វើឱ្យពលរដ្ឋខ្មែរបាត់បង់មុខរបរជាបន្តបន្ទាប់យ៉ាងច្រើន។

យ៉ាងណាមិញ លោក វន់ ពៅ ស្នើឱ្យរាជរដ្ឋាភិបាលអនុវត្តវិធានការដូចបណ្ដាប្រទេសជិតខាងកម្ពុជា ដើម្បីធានាបាននូវមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ពលរដ្ឋខ្មែរ កុំឱ្យបាត់បង់ប្រាក់ចំណូល។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗ បានរៀបចំយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធសម្រាប់ឆ្នាំ២០២៣-២០២៨។ យុទ្ធសាស្ត្រនេះត្រូវបានគេរំពឹងថា នឹងជួយរំកិលអ្នកកំពុងប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលសំដៅដល់អ្នកមានអាជីវកម្មតូចតាច ឬអ្នកលក់ដូរក្នុងផ្សារ និងតាមដងផ្លូវ ក៏ដូចជាអ្នករត់ម៉ូតូឌុប ម៉ូតូកង់បីជាដើម ឱ្យមានភាពរីកលូតលាស់និងទទួលបានផលប្រយោជន៍ដូចអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដែរ។

យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាការឆ្លើយតបទៅនឹងបញ្ហាប្រឈម និងភាពជាក់ស្តែងមួយចំនួន ព្រមទាំងបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ និងគាំទ្រអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តឱ្យអ្នករកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជនានា ក៏ដូចជាដើម្បីបង្កភាពងាយស្រួយដល់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងជួយជំរុញកំណើនពាណិជ្ជកម្មពីការតភ្ជាប់ផ្លូវល្បឿនលឿនកម្ពុជា-វៀតណាម

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើទៅកាន់ប្រធានរដ្ឋវៀតណាម ឱ្យពន្លឿនការចរចានៃការតភ្ជាប់ផ្លូវល្បឿនលឿនរបស់កម្ពុជាពីភ្នំពេ…

ក្រោយចប់បេសកកម្មនៅចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តចូលរួមកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត

ព័ត៌មាន
ក្រោយបញ្ចប់បេសកកម្មក្នុង«វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣»ប្រទេសចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រ នៃម្ពុជា និងគណៈប្រតិភូបានបន្តបេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ