ផ្លូវល្បឿនលឿនកម្ពុជា-វៀតណាម

អ្នកជំនាញរំពឹងជួយជំរុញកំណើនពាណិជ្ជកម្មពីការតភ្ជាប់ផ្លូវល្បឿនលឿនកម្ពុជា-វៀតណាម


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើទៅកាន់ប្រធានរដ្ឋវៀតណាម ឱ្យពន្លឿនការចរចានៃការតភ្ជាប់ផ្លូវល្បឿនលឿនរបស់កម្ពុជាពីភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនរបស់វៀតណាមបាវិត-ហូជីមិញ ដើម្បីជាការសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។ អ្នកជំនាញជឿថា ផ្លូវល្បឿនលឿននេះវានឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងជំរុញការធ្វើពាណិជ្ជកម្មរវាងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ប្រសិនបើគម្រោងនេះអាចលេចចេញជារូបរាង។
ផ្លូវល្បឿនលឿនកម្ពុជា-វៀតណាម
ដោយ

នាជំនួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំវៀតណាម ក្នុងអំឡុងពេលចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំង ប្រទេសចិន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃកម្ពុជា ស្នើឱ្យលោក វ៉ វ៉ាន់ធឿង ប្រធានាធិបតីវៀតណាម ជួយពន្លឿនការចរចានៃការតភ្ជាប់រវាងផ្លូវល្បឿនភ្នំពេញ-បាវិត ជាមួយផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងដោះដូរទំនិញ ក៏ដូចជាជួយសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរនៃប្រទេសទាំងពីរ។

សម្តេចធិបតី កត់សម្គាល់ឃើញថា ទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាពិសេសវិស័យទេសចរណ៍ ការពារជាតិ និងការបណ្តុះបណ្តាលធនធានមនុស្សមានការរីកចម្រើនជាលំដាប់ ដែលបានបង្ហាញពីមិត្តភាពដ៏រឹងមាំនៃប្រទេសទាំងពីរ។

ជុំវិញបញ្ហានេះ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ជឿជាក់ថា ក្រោយគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញនេះដាក់ឱ្យដំណើរការ វានឹងជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ក៏ដូចជាជំរុញកំណើនការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា បើទោះបីបច្ចុប្បន្នការដឹកជញ្ជូនទំនិញរវាងកម្ពុជានិងវៀតណាម ត្រូវធ្វើឡើងតាមរយៈផ្លូវជាតិលេខ១ ប៉ុន្តែការដឹកជញ្ជូននៅលើផ្លូវនេះហាក់នៅមានកម្រិតនៅឡើយ ដូច្នេះតាមរយៈគម្រោងតភ្ជាប់ផ្លូវល្បឿនលឿននេះ វានឹងជួយធ្វើឱ្យការដឹកជញ្ជូនកាន់តែមានភាពងាយស្រួល និងជួយកាត់បន្ថយពេលវេលា និងថ្លៃដើមដឹកជញ្ជូនបន្ថែមទៀត។

នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើ លោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានាធិបតីវៀតណាម បានបង្ហាញការប្តេជ្ញាក្នុងការរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជាសំដៅបម្រើផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះលោកមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានឹងអាចអនុវត្តដោយជោគជ័យនូវរាល់គោលនយោបាយនានា ដែលបានដាក់ចេញគ្រប់កម្រិតទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិផងដែរ។

សូមជម្រាបថា បើតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានតម្លៃប្រមាណ១ពាន់៤រយលានដុល្លារ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ និងគ្រោងចំណាយពេលសាងសង់ប្រមាណជាង៣ឆ្នាំ ពោលគឺគ្រោងបញ្ចប់ការសាងសង់នៅត្រឹមដើមឆ្នាំ២០២៧ ខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើលោក ពូទីន បានពិភាក្សាអ្វីខ្លះជាមួយមេដឹកនាំអាស៊ាន ចំនួន៣ប្រទេស នៅប៉េកាំង?

ព័ត៌មាន
នៅក្នុងដំណើរក្រៅប្រទេសជាលើកដំបូងចាប់តាំងពីផ្ទុះសង្រ្គាមនៅអ៊ុយក្រែន លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានជួបពិភាក្សាការងារជាមួយថ្នាក…

អ្នកជំនាញបារម្ភអ្នករកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបាត់ចំណូល ដោយសារជនបរទេសដណ្តើមមុខរបរ

ព័ត៌មាន
អ្នកជំនាញបានបង្ហាញក្ដីបារម្ភចំពោះជនបរទេស ដែលកំពុងដណ្ដើមមុខរបរនិងអាជីវកម្មតូចតាចជាច្រើនទៀត ដែលជាមុខរបរប្រពៃណីរបស់ពលរដ្ឋខ្មែរជាយូរយារណាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ