អង្ករនាំចេញ

១ខែដំបូងឆ្នាំ២០២០ កម្ពុជារកចំណូលបាន ៣៩លានដុល្លារពីការនាំចេញអង្ករ តែបិរមាណអង្ករនាំចេញធ្លាក់ចុះជាង ១៥%


ក្នុងរយៈពេលមួយខែដំបូង នៃឆ្នាំ២០២០នេះ គឺខែមករាកន្លងមកនេះ ការនាំចេញអង្កររបស់កម្ពុជា សម្រេចបានចំនួន ៥០.៤៥០ តោនដែមានការថយចុះចំនួន ១៥,៣៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
ឃ្លាំងស្ដុកអង្ករ​នៅកម្ពុជា (http://www.amrurice.com.kh)
ដោយ

ក្នុង​ចំណោម​អង្ករ​ដែល​បាន​នាំ​ចេញ​នៅ​ក្នុង​ខែមករា​នេះ អង្ករ​ក្រអូប​មាន ៩១% ស្មើនឹង ៤៦.០០៦ តោន និង​អង្ក​រស​គ្រាប់​វែង​មាន​ចំនួន​តែ​៩% ប៉ុណ្ណោះ ឬ​ស្មើនឹង​៤.៤៤៤​តោន​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ទីផ្សារ​អឺរ៉ុប និង​ចិន ដែល​ជាទី​ផ្សារ​នាំ​ចេញ​អង្ករ​ដ៏​ធំ​របស់​កម្ពុជា​នោះ សុទ្ធតែ​បាន​បង្ហាញ​ពី​តួលេខ​ធ្លាក់​ចុះ​ដូច​គ្នា​នៅ​ក្នុង​ខែមករា​ឆ្នាំ​នេះ​។

តួយ៉ាង ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប ដែល​មាន​ចំណែក​ទីផ្សារ​ដល់​ទៅ ៣៧% នៃ​ចំណែក​ទីផ្សារ​នាំ​ចេញ​អង្ករ​សរុប​នោះ បាន​ថយ​ចុះ​ការ​នាំ​ចេញ​ចំនួន​២២% ស្មើនឹង​បរិមាណ​ចំនួន ៥.២៦៩​តោន​។ បើ​តាម​ការ​សង្កេត​ជា​រួម​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ហេតុផល​ដែល​មានការ​ធ្លាក់​ចុះ​នេះ បណ្ដាល​មក​ពី​ការ​យកពន្ធ​អង្ករ​កម្ពុជា​នាំ​ចូ​ទៅ​សហគមន៍​អឺរ៉ុប នៅ​ឆ្នាំ​ដំបូង ក្នុង​អង្ករ​មួយ​តោន​ចំនួន ១៧៥​អឺ​រ៉ូ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី ១៩ ខែមករា ឆ្នាំ​២០១៩​មក​។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​គូសបញ្ជាក់​ទៀត​ថា បើ​ទោះបីជា​មានការ​យកពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ក៏​ដោយ ក៏​ទីផ្សារ​អង្ករ​កម្ពុជា មាន​ស្ថានភាព​ប្រែប្រួល ដោយ​ប្ដូរ​ពី​ការ​នាំ​ចេញ​អង្ក​រស​គ្រាប់​វែង អង្ករ​ចំហុយ ទៅ​ជា​អង្ករ​ក្រអូប​វិញ ស្ទើរតែ​ទាំងស្រុង ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ដែល​អាច​ប៉ាន់​ប្រមាណ​ថា បរិមាណ​ទឹកប្រាក់​ដែល​បាន​ពី​ការ​នាំ​ចេញ​អង្ករ​ទៅ​អឺរ៉ុប មាន​បរិមាណ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៩​ដែរ​។

រីឯ​ទីផ្សារ​ចិន​វិញ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​ខែមករា​កន្លង​មកនេះ បាន​ថយ​ចុះ​ផង​ដែរ ប្រមាណ ២០% ឬ​ស្មើនឹង ៣.៦៦៤​តោន ខណៈ​ដែល​ទីផ្សារ​ចិន ត្រូវ​បានដឹង​ថា មាន​ចំណែក​ទីផ្សារ ៣០% នៃ​ទីផ្សារ​នាំ​ចេញ​អង្ករ​សរុប​របស់​កម្ពុជា បន្ទាប់​មក​ទី​ប្រទេស​អាស៊ាន ដែល​មាន​១១%​។ 

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មើលឃើញ​ថា ការ​នាំ​ចេញ​អង្ករ​ទៅ​ចិន​ធ្លាក់​ចុះ​នេះ គឺ​ដោយសារ​តែ​ចិន​មានការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​របស់​ខ្លួន ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ខែមករា ឆ្នាំ​២០២០ លឿន​ជាង​ការ​ចូល​ឆ្នាំ​ចិន នៅ​ឆ្នាំ​២០១៩ ដែល​ចូល​នៅ​ដើមខែ​កុម្ភៈ​។ ហេតុនេះ​ហើយ បានជា​ធ្វើ​ឲ្យ​ការ​បញ្ជា​ទិញ និង​ដំណើរការ​ដឹក​ជញ្ជូន​ត្រូវ​ឈប់​សម្រាក ក្នុង​រយៈពេល​ជា​មធ្យម​ប្រមាណ ២​ស​ប្ដា​ហ៍​។

ដោយឡែក សម្រាប់​ទីផ្សារ​អាស៊ាន​វិញ ហាក់​មិនសូវ​ជា​មានការ​ប្រែប្រួល​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ​។

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា ថា នឹង​មាន​«ផល​ប៉ះពាល់​ខូចខាត» បើ​សិន​អឺរ៉ុប​ដក EBA ពីកម្ពុជា

ព័ត៌មាន
ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា (AmCham) គឺ​លោក អេឡែន ឌីតាន់ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៦ ខែ​កុម្ភ:…

ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម៖ វីរុសកូរ៉ូណា មិនបានប៉ះពាល់ដល់ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅចិននោះទេ

ព័ត៌មាន
គិតមកទល់ពេលនេះ ការផ្ទុះរាលដាលនៃវីរុសកូរ៉ូណាបានអូសបន្លាយមកអស់រយៈពេលប្រមាណជាង១ខែមកហើយ ប៉ុន្ដែ បើមើលទៅលើចំនួនអ្នកស្លាប់ និងឆ្លងវីរុសនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ