អត្ថបទក្រុមហ៊ុន

តារាល្បីៗកំពុងងឿងឆ្ងល់ និងភ្ញាក់ផ្អើលនឹង PNN PLUS


ឃ្លីបវីដេអូជិត ១នាទីកំពុងធ្វើឱ្យហ្វេនៗ និងទស្សនិកជនងឿងឆ្ងល់ និងចង់ដឹងជាខ្លាំងបន្ទាប់ពីពួកគេបានឃើញតារាល្បីៗជាច្រើនរូបចូលរួម ដោយពួកគេនាំគ្នាចោទជាសំនួរថា តើ PNN PLUS ជាអ្វី?
តារាល្បីៗកំពុងងឿងឆ្ងល់ និងភ្ញាក់ផ្អើលនឹង PNN PLUS
ដោយ

តារាល្បីៗដែលបានចូលរួម និងចោទជាសំនួរចំពោះឃ្លីបវីដេអូដែលកំពុងចែករំលែកតៗគ្នាលើបណ្ដាញសង្គម និងនៅលើផេកផ្លូវការរបស់ស្ថានីយទូរទស្សន៍ PNN មានដូចជា លោក ប៉ែន ចំរុង, កញ្ញា រ៉ូលីន, កញ្ញា សុភ័ក្រ្ត កុសុម៉ា, ពូណុច, កញ្ញា ពេជ្រ ចន្ទធីតា, កញ្ញា នៅ លក្ខិណា, និងតារាល្បីៗមួយចំនួនទៀត។

នៅមិនទាន់មានការពន្យល់ផ្លូវការនៅឡើយទេអំពីពាក្យ PNN PLUS ដែលកំពុងត្រូវបានចែករំលែកតៗគ្នាយ៉ាងច្រើននោះ។ អ្នកខ្លះបាននិយាយថានេះអាចជាកម្មវិធីកម្សាន្តថ្មីប្លែកមួយទៀតរបស់ស្ថានីយទូរទស្សន៍ PNN ពីព្រោះជារឿយៗ PNN តែងតែពាំនាំមកនូវរសជាតិថ្មីប្លែកដើម្បីបំពេញចិត្តអ្នកគាំទ្រមិនថាកម្មវិធីកម្សាន្តឬក៏ភាពយន្តនោះទេ។

យ៉ាងណាក៏ដោយក៏មានអ្នកខ្លះទៀតនិយាយថា នេះអាចព្រឹត្តិការណ៍ថ្មីនិងប្លែកមួយទៀតដែល PNN ត្រៀមរៀបចំសម្រាប់ឆ្នាំ២០២៣ ដើម្បីបំពេញតម្រូវការចង់បានរបស់ហ្វេនៗ។

ចង់ជ្រាបច្បាស់ពី PNN PLUS សូមរង់ចាំតាមដាននៅលើកញ្ចក់ទូរទស្សន៍ PNN និងផេកផ្លូវការរបស់ PNN។ PNN PLUS នឹងបង្ហាញវត្តមានជាផ្លូវការដើម្បីស្រាយ​ចម្ងល់របស់ទស្សនិកជនក្នុងពេលឆាប់ៗនេះ។

ដើម្បីទស្សនា​វីដេអូ សូមចូលទៅកាន់គេហទំព័ររបស់ទូរទស្សន៍ PNN៖ https://news.pnn.com.kh/news/14013




អត្ថបទបន្ទាប់


ថៃរំពឹងការចំណាយ ឱកាសឈប់សម្រាកឆ្នាំថ្មីនេះនឹងឡើងដល់ជិត ៣ ពាន់លានដុលា្លរ

ព័ត៌មាន
ការចំណាយរបស់អ្នកប្រើប្រាស់ក្នុងរដូវកាលថ្ងៃឈប់សម្រាកឆ្នាំថ្មី ឆ្នាំសាកល២០២៣ខាងមុខនេះ នៅក្នុងប្រទសថៃ ត្រូវគេរំពឹងថានឹងឈានដល់ជិត ៣ ពាន់លានដ…

ផ្សារទំនើប The Bridge Lifestyle Mall ផ្លាស់ប្ដូរហាងទំនិញទៅជាផ្សារទំនើបផ្គត់ផ្គង់គ្រឿងសង្ហារិម ហោសហ្គូរូ

ព័ត៌មាន
ផ្សារទំនើប The Bridge Lifestyle Mall សូមប្រកាសអំពីការផ្លាស់ប្ដូរហាងទំនិញទៅជា ផ្សារទំនើបផ្គត់ផ្គង់គ្រឿងសង្ហារិម ហោសហ្គូរូ គេហដ្ឋាន និងកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ