ចិនហៅទូតជប៉ុនមកសួរនាំ

ចិនហៅទូតជប៉ុនមកសួរនាំភ្លាមៗ ក្រោយអតីតនាយករដ្ឋមន្ត្រីជប៉ុនថ្លែងការពារកោះតៃវ៉ាន់ពីការវាយប្រហារ


ក្រសួងការបរទេសចិនកាលពីថ្ងៃពុធទី០១ខែធ្នូ បានកោះហៅឯកអគ្គរាជទូតជប៉ុនប្រចាំនៅក្រុងប៉េកាំង ចូលទៅសួរនាំភ្លាមៗ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានថ្លែងគាំទ្រកោះតៃវ៉ាន់ ពីការវាយប្រហារណាមួយពីសំណាក់ប្រទេសចិន ដោយអះអាងថា ក្រុងតូក្យូ និងវ៉ាស៊ីនតោន នឹងមិនឱបដៃឈរមើលតៃវ៉ាន់ត្រូវគេវាយប្រហារនោះទេ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោកស្រី ហ័រ ឈុនយ៉ីង (Hua Chunying) ជំនួយការរដ្ឋមន្ត្រីការបរទេស និង ជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន
ដោយ

នៅ​ក្នុង​ជំនួប​សួរ​ចម្លើយ ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន លោក ហី​ដេ​អូ តា​រុ​មិ  និង លោកស្រី ហ័​រ ឈុ​ន​យ៉ី​ង (Hua Chunying) ជំនួយការ​រដ្ឋមន្ត្រី​ការ​បរទេស និង ជា​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន​ផង​ដែរ​នោះ បាន​ហៅ​ការ​ថ្លែង​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ី​ន​ហ្សូ អា​បេ ថា​ជា​ការ​ខុសឆ្គង​ទាំងស្រុង ហើយ​ការ​និយាយ​ដូចនេះ​ជា​ការ​រំលោភ​លើ​បទដ្ឋាន ជា​មូលដ្ឋាន​នៃ​ទំនាក់ទំនង​ទ្វេភាគី រវាង​ចិន និង​ជប៉ុន​។

លោកស្រី ហ័​រ ឈុ​ន​យ៉ី​ង បាន​បន្ថែម​ថា ការ​លើក​ឡើង​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក អា​បេ ជា​ការ​ជំទាស់​ដោយ​បើកចំហ ចំពោះ​អធិបតេយ្យភាព​របស់​ចិន និង​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​មុតមាំ​ដល់​កងកម្លាំង​ដែល​ចង់បាន​ឯករាជ្យ​ភាព​របស់​កោះ​តៃវ៉ាន់​។ ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​រឿង​នេះ​។

ដោយឡែក នៅ​ពេល​ចោទសួរ​ដោយ​អ្នក​សារព័ត៌មាន ពី​បញ្ហា​ចិន​ហៅ​ទូត​ជប៉ុន​ទៅ​សួរនាំ ភាគី​រដ្ឋាភិបាល​ជប៉ុន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បង្ហាញ​ការ​មិន​យល់​ស្រប​ទៅ​នឹង​ទ​ង្វើ​របស់​ចិន​ឡើយ ដោយសារ​តែ រដ្ឋាភិបាល​ជប៉ុន​មិនមែន​ជា​អ្នក​ថ្លែង​ការពារ​កោះ​តៃវ៉ាន់​នោះ​ទេ​។ លោក ស៊ី​ហ្សូ អា​បេ គ្រាន់តែ​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ប៉ុណ្ណោះ និង ពុំ​មាន​តួនាទី​អ្វី​នៅ​ក្នុង​រាជរដ្ឋាភិបាល​ជប៉ុន​បច្ចុប្បន្ន​នោះ​ដែរ​។

សូម​រំឭក​ថា អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដ៏​មាន​ឥទ្ធិពល លោក ស៊ី​ន​ហ្សូ អា​បេ (Shinzo Abe) កាលពី​ថ្ងៃ​ពុធ​ទី​០១​ខែធ្នូ បាន​និយាយ​ថា​សហរដ្ឋអាមេរិក និង​ប្រទេស​ជប៉ុន នឹង​មិន​ឱបដៃ​ឈរ​មើល​ប្រទេស​ចិន វាយ​យក​កោះ​តៃវ៉ាន់​ដោយ​ងាយ​ឡើយ ហើយ​នេះ​ជា​អ្វី​ដែល​ក្រុង​ប៉េ​កាំ​ង​ត្រូវ​តែ​យល់​ឲ្យ​បាន​ច្បាស់​។ លោក​ថ្លែង​ដូចនេះ នៅ​អំឡុង​វេទិកា​តាម​អន​ឡាញ​មួយ រៀបចំ​ដោយ​អ្នកជំនាញ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​កោះ​តៃវ៉ាន់​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រពេញទំហឹងឱ្យកូនប្រុសច្បងរបស់សម្ដេចគឺ ឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ត

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងឱ្យឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្ដេច ក្លាយជាបេក្ខភាពនាយ…

នៅទីបំផុតសហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លងកូវីដ១៩អូមីក្រុងជាលើកដំបូងលើអ្នកបានចាក់វា់ក់សាំងរួច

ព័ត៌មាន
រយៈពេលមិនដល់១ខែផង កូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង បាននិងកំពុងវាយលុយពាសពេញប្រទេសអាហ្វ្រិកខាងត្បូង ជាទីដែលមេរោគកូវីដប្រភេទថ្មីនេះ ត្រូវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ