ការអភិវឌ្ឍ

រដ្ឋមន្ត្រីការបរទេសចិនអះអាងថា ចិននឹងនៅតែគាំទ្រការអភិវឌ្ឍរបស់កម្ពុជាគ្រប់កាលៈទេសៈ


រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានប្រកាសជំហរយ៉ាងច្បាស់កាលពីថ្ងៃទី២២ ខែមេសា ថា មិនថាស្ថានការណ៍អន្តរជាតិបានប្រែប្រួលយ៉ាងណាក៏ដោយចុះ ក៏ប្រទេសចិន នឹងនៅតែជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា និងជាអ្នកគាំទ្រដ៏រឹងមាំបំផុតសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។ នេះបើយោងតាមសារព័ត៌មាន CGTN។
ការអភិវឌ្ឍ
ដោយ

លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអះអាងថា មហាយក្សចិន នឹងនៅតែគាំទ្រការអភិវឌ្ឍរបស់កម្ពុជាយ៉ាងកក់ក្ដៅបំផុតគ្រប់កាលៈទេសៈទាំងអស់។ លោកបានលើកឡើងដូច្នេះក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងអំឡុងពេលលោកបំពេញទស្សនកិច្ចនៅកម្ពុជា។

លោក វ៉ាង យី បានគូសបញ្ជាក់ថា ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ និងគម្រោងសំខាន់ៗមួយចំនួនបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ ហើយចិន មានឆន្ទៈធ្វើការជាមួយកម្ពុជា ដើម្បីអនុវត្តកំណែថ្មីនៃផែនការសកម្មភាពសម្រាប់ការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា បង្កើនទំនុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ។

ជាមួយគ្នានេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ការអភិវឌ្ឍរបស់ប្រទេសចិន បាននាំមកនូវឱកាសសំខាន់ៗដល់បណ្ដាប្រទេសក្នុងតំបន់ ហើយជាក់ស្ដែងកម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការអភិវឌ្ឍរបស់ចិន។ យ៉ាងណាមិញសម្តេចធិបតីបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះជំហររបស់ប្រទេសចិន លើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសចិន រួមទាំងពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់ ហុងកុង និងតំបន់ស្វយ័តស៊ីនជាំង (Xinjiang) និងបានប្តេជ្ញាចូលរួមយ៉ាងសកម្មក្នុង“គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” (BRI) និងគាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលគំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល។

លើសពីនេះសម្តេចធិបតីបានបង្ហាញជំហរថា កម្ពុជាមានឆន្ទៈធ្វើការជាមួយប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា ស្វាគមន៍ក្រុមហ៊ុនចិន កាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា ជំរុញការអនុវត្តគម្រោងធំៗបន្ថែមទៀត ពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការពហុភាគី និងបន្តពង្រឹងសហគមន៍ជាមួយដែលមានអនាគតរួមគ្នារវាងកម្ពុជា និងចិន៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានរដ្ឋឡាវ "គាំទ្រ" គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ដែលគ្រោងបើកការសាងសង់នៅចុងឆ្នាំនេះ

ព័ត៌មាន
លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវបានបង្ហាញការគាំទ្រចំពោះគម្រោងដឹកជញ្ជូនតាមផ្លូវទឹកហ្វូណនតេជោរបស់កម្ពុជា ដែលភ្ជាប់ពីទន្លេបាសាក់ទៅកាន់សមុទ្…

មន្ត្រីក្រសួងព័ត៌មានជំរុញឱ្យអ្នកសារព័ត៌មានគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីទទួលបានជំនឿទុកចិត្ត និងការផ្តល់តម្លៃ

ព័ត៌មាន
ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានដោយបង្ហាញរូបភាពសោកនាដកម្មផ្សេងៗ ឬប្រភេទរូបភាពផ្សេងទៀត …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ