ទណ្ឌកម្មទី៧របស់អឺរ៉ុបលើរុស្ស៊ីនឹងមិនបញ្ចូលទណ្ឌកម្មលើឧស្ម័នឡើយ

នាយករដ្ឋមន្រ្តីឆេកថា ទណ្ឌកម្មទី៧របស់អឺរ៉ុបលើរុស្ស៊ី នឹងមិនបញ្ចូលទណ្ឌកម្មលើឧស្ម័នឡើយ


នាយករដ្ឋមន្ត្រីឆេកលោក ផេត ហ្វីឡា(Petr Fiala) បានប្រាប់សារព័ត៌មានរ៉យទ័រថា សហភាពអឺរ៉ុបកំពុងរៀបចំកញ្ចប់ទណ្ឌកម្មទីប្រាំពីរប្រឆាំងនឹងទីក្រុងមូស្គូហើយ ប៉ុន្តែបើទោះបីជាទណ្ឌកម្មនេះមិនទាន់បញ្ចេញជាផ្លូវការក៏ដោយចុះ វាក៏បានបង្ហាញច្បាស់រួចហើយថា វានឹងមិនអាចឱ្យរុស្ស៊ីឈឺក្បាលវិលមុខខ្លាំងណាស់ណាទេ។
នាយករដ្ឋមន្រ្តីឆេកថា ទណ្ឌកម្មទី៧របស់អឺរ៉ុបលើរុស្ស៊ី នឹងមិនបញ្ចូលទណ្ឌកម្មលើឧស្ម័នឡើយ
ដោយ

នាយករដ្ឋមន្ត្រីឆេក អះអាងដូច្នេះ ដោយសំអាងថា ប្រទេសភាគច្រើននៅអឺរ៉ុប នឹងមិនអាចទប់ស្កាត់ការនាំចូលឧស្ម័នពីរុស្ស៊ីបានឡើយ ដោយសារតែតម្រូវការក្នុងស្រុកមិនអាច​ខ្វះ​ថាមពលរុស្ស៊ីបាន ហើយប្រទេសទាំងនេះមិនមាន​អ្វីមកជំនួសភ្លាមៗបាននោះដែរ។ នេះបើតាម​ការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

បើតាមលោក ហ្វីឡានាយករដ្ឋមន្ត្រីឆេក ឥឡូវទណ្ឌកម្មលើកទី៧របស់សហភាពអឺរ៉ុប ដែលនឹងត្រូវបន្ដដាក់សង្កត់លើរុស្ស៊ីនោះ កំពុងត្រូវបានត្រួតពិនិត្យ​សម្រេចដោយនាយកប្រតិបត្តិរបស់សហភាពអឺរ៉ុបហើយ។ ក្នុងទណ្ឌកម្មលើកទី៧នេះ នឹងរួមបញ្ចូលការហាមឃាត់ការនាំចូលមាស ពង្រីកបញ្ជីមុខទំនិញប្រើប្រាស់​ដែលត្រូវហាមឃាត់សម្រាប់ការនាំចេញទៅកាន់ប្រទេសរុស្ស៊ី និងកំណត់គោលដៅទណ្ឌកម្មលើបុគ្គលឯកជននៅរុស្ស៊ីបន្ថែមទៀត។

យ៉ាងណាមិញ ការដាក់ទណ្ឌកម្មកញ្ចប់ថ្មីនេះ នឹងមិនមានរួមបញ្ចូលទណ្ឌកម្ម​​លើថាមពល​រុស្ស៊ីដូចជា​​ការនាំចូល​​ឧស្ម័នឡើយ។ លោក​ហ្វីឡាអះអាង​យ៉ាងដូច្នេះ​ថា​៖ «​ខ្ញុំ​គិត​ថា​វា​មិន​គួរ​មាន​ទេ​ ព្រោះ​ប្រទេស​មួយ​ចំនួន​ពឹង​ផ្អែក​ខ្លាំងណាស់លើ​ឧស្ម័ន​របស់​រុស្ស៊ី ខ្វះមិនបាន»។

បើតាមនាយករដ្ឋមន្ត្រីឆេករូបនេះ គណៈកម្មការអឺរ៉ុបនឹងត្រៀមខ្លួនជាស្រេច ដើម្បីបង្ហាញកញ្ចប់ទណ្ឌកម្មថ្មីនេះនៅក្នុងប៉ុន្មាន​ថ្ងៃខាងមុខ ហើយរដ្ឋជាសមាជិក​ក៏អាចនឹង​យល់ព្រមភ្លាមៗបន្ទាប់ពីនោះដែរ។

គួរកត់សម្គាល់ថា សាធារណរដ្ឋឆេកដែលបានចូលកាន់តំណែងជាប្រធានប្តូរវេនក្នុងរយៈពេល៦ខែម្តងរបស់សហភាពអឺរ៉ុបកាលពីថ្ងៃទី០១ខែកក្កដា គឺជារដ្ឋមួយក្នុងចំណោមប្រទេសផ្សេងទៀតដែលពឹងផ្អែក​លើប្រទេស​រុស្ស៊ី​ខ្លាំង​សម្រាប់តម្រូវការឧស្ម័នស្ទើរតែទាំងអស់នៃការប្រើប្រាស់ក្នុងស្រុក។

បើគិតជារួម សហភាពអឺរ៉ុបទាំងមូលបាន​ពឹងផ្អែកលើឧស្ម័ន​រុស្ស៊ី​ចំនួន ៤០% នៃការតម្រូវការប្រើប្រាស់សរុប។ នេះបើយោងតាមទិន្នន័យនៅមុនពេលដែលទីក្រុងម៉ូស្គូបានចូលឈ្លានពានអ៊ុយក្រែន។

យ៉ាងក៏ដោយ នាយករដ្ឋមន្ត្រីឆេក ធ្លាប់បានសន្យាថាខ្លួននឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី ប៉ុន្តែបានដាក់លក្ខខណ្ឌឱ្យចប់រដូវរងានេះសិន ដោយហេតុថារដូវរងាជាពេលដែលគេត្រូវការប្រើថាមពលច្រើន ពិសេសគឺម៉ាស៊ីនកំដៅ។

គួររំឭកថា​ ការដាក់ទណ្ឌកម្មទាំងប្រាំមួយជុំដំបូងកន្លងមក រួមមានការបង្កកទ្រព្យ និងការហាមប្រាមទិដ្ឋាការលើមន្ត្រីរុស្ស៊ី ការរិតត្បិតការនាំចេញ ការបង្កកទ្រព្យសម្បត្តិធនាគារកណ្តាល ការកាត់ធនាគាររុស្ស៊ីចេញពីប្រព័ន្ធទូទាត់សកល SWIFT និងការហាមឃាត់ការនាំចូលធ្យូងថ្ម និងប្រេងរបស់រុស្ស៊ី៕




អត្ថបទបន្ទាប់


ក្រសួងសាធារណការ រកចំណូលបានជាង ៤ម៉ឺនលានរៀល ពីការលក់ស្លាកលេខពិសេសនៅឆមាសទី១ ឆ្នាំ២០២២

ព័ត៌មាន
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅឆមាសទី១ ឆ្នាំ២០២២ រកចំណូលបានជាង ៤ម៉ឺនលានរៀល ពីការលកស្លាកលេខពិសេស មានការកើនឡើង២៥% ធៀបនឹងរយៈពេលដូចគ្…

ការនាំចេញរបស់កម្ពុជាទៅចិនធ្លាក់ចុះ៩%នៅឆមាសទី១ឆ្នាំ២០២២

ព័ត៌មាន
ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីនៅឆមាសទី១ឆ្នាំនេះ សម្រេចបានដល់ប្រមាណ៦ពាន់លានដុល្លារ កើនឡើងប្រមាណ២០% ប៉ុន្ដែ ក្នុងនោះ បើមើលទៅលើការនាំចេញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ