វិបត្តិជំងឺផ្លូវចិត្ត ដោយសារតែកូវីដ-១៩

អង្គការសហប្រជាជាតិ៖ បញ្ហាមេរោគកូវីដ-១៩ ធ្វើឲ្យជំងឺធ្លាក់ទឹកចិត្ត និងជំងឺភ័យ/ថប់បារម្ភ កើនឡើង ៣ដង


បញ្ហានៃការរាតត្បាតនៃមេរោគកូវីដ-១៩ មិនត្រឹមតែធ្វើឲ្យមានការប៉ះពាល់ធំធេងទៅលើផ្នែកសុខភាពសាធារណៈ និងសេដ្ឋកិច្ចប្រទេសនៅទូទាំងសកលោកនោះទេ ប៉ុន្ដែ វាក៏បានធ្វើឲ្យមានផលប៉ះពាល់ដល់បញ្ហាសុខភាពផ្លូវចិត្តរបស់មនុស្សផងដែរ។ យ៉ាងណាមិញ តាមឯកសារស្រាវជ្រាវរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា បញ្ហាមេរោគរាតត្បាតកូវីដ-១៩ នេះ បានធ្វើឲ្យមានជំងឺធ្លាក់ទឹកចិត្ត និងជំងឺភ័យ/ថប់អារម្មណ៍ ការកើនឡើងខ្ពស់ជាងមុន រហូតដល់ទៅ ៣ដងឯណោះ។
អង្គការសហប្រជាជាតិ៖ បញ្ហាមេរោគកូវីដ-១៩ ធ្វើឲ្យជំងឺធ្លាក់ទឹកចិត្ត និងជំងឺភ័យ/ថប់បារម្ភ កើនឡើង ៣ដង (រូបភាព៖https://theconversation.com)
ដោយ

យោងតាមឯកសារ​របស់​អង្គការ​សហប្រជាជាតិស្ដីពី គោលនយោបាយ​សង្ខេប​៖ កូវីដ-១៩ និងតម្រូវការ​ធ្វើសកម្មភាព​សម្រាប់​សុខភាព​ផ្លូវចិត្ត ដែលបាន​ចុះផ្សាយ​កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២០ បាន​ឲ្យដឹងថា ការរាតត្បាត​នៃ​វីរុស​កូវីដ-១៩ បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ផ្លូវចិត្ត​មនុស្ស​គ្រប់វ័យ នៅទូទាំង​សកលលោក ក្នុងនោះ គេសង្កេតឃើញថា មានជំងឺ​ធ្លាក់ទឹកចិត្ត (Depression) និងជំងឺភ័យ/ថប់បារម្ភ (Anxiety Disorders) មានការកើនឡើង​ ៣ដង ដែលមាន​អត្រា​ប្រេវ៉ាឡ់ង់ កើន​ពី ៣៥% ទៅដល់ ៦០% ក្នុងចំណោម​ប្រជាពលរដ្ឋ​ទូទៅ។ រីឯ​ការប្រើប្រាស់​គ្រឿងស្រវឹង និងគ្រឿងញៀន ក៏មាន​កំណើន​ប្រមាណ​២០%ដែរ ក្នុងចំណោម ក្រុមមនុស្ស​អាយុពី ១៥ ឆ្នាំ ដល់​៤៩ ឆ្នាំ។ បញ្ហា​សុខភាព​ផ្លូវចិត្ត​លើកុមារ និងវ័យជំទង់ ក៏មាន​ការប៉ះពាល់ដែរ ដែលមានអត្រា​ប្រេវ៉ាឡង់ ប្រមាណ ៣០% ទៅ៧៧%។ 

ជាមួយគ្នានេះ មន្ត្រីសុខាភិបាល និងក្រុម​គ្រូពេទ្យ ដែលថែទាំ​ពិនិត្យព្យាបាល​អ្នកជំងឺ​កូវីដ-១៩ អាចមាន​ការប៉ះពាល់​បញ្ហាផ្លូវចិត្តផងដែរ ក្នុងនោះ មានបញ្ហា​នៃការ​សម្រាន្ដ​មិនបាន ឬមិនលក់ ជំងឺ​ធ្លាក់ទឹកចិត្ត និងជំងឺភ័យ​ថប់បារម្ភ ដែលមានអត្រា​ពី ៣៥% ទៅ៥០%។

ដូច្នេះ ការរាត្បាត​នៃវីរុស​កូវីដ-១៩ ពិតជា​បានធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​ប្រជាពលរដ្ឋ​ទូទៅ និងក្រុមគ្រូពេទ្យ​នៅក្នុង​រូបភាពខុសៗគ្នា​ជាច្រើន។ គេអាច​យល់​បានថា ក្នុង​អំឡុងពេលនេះ ប្រជាពលរដ្ឋ​មានអារម្មណ៍ ភ័យព្រួយ បារម្ភ ធុញថប់ និងច្របូកច្របល់ អំពី​ការរាតត្បាត​នៃវីរុស​ ដែលជាមូលហេតុ បណ្ដាល​ឲ្យមាន​វិបត្តិ​ផ្លូវចិត្ត ដែលវា​ជះឥទ្ធិពល​អវិជ្ជមាន​ទៅលើ​ស្ថានភាព​សុខភាព​ និងសង្គម ព្រមទាំង​សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចប្រទេសជាតិ ក្នុងរយៈពេល​ខ្លី និងវែង។ 

សូមបញ្ជាក់ថា បើតាម​ក្រសួង​សុខាភិបាល​កម្ពុជា បានអះអាងថា រហូតមកទល់​នឹងពេលនេះ ប្រទេស​កម្ពុជា​មិនទាន់មាន​ការចម្លង​មេរោគកូវីដ-១៩ នៅក្នុង​សហគមន៍​នៅឡើយទេ បើទោះបីជា បណ្ដាប្រទេស​នៅលើ​សកលលោក​ប្រមាណជា ៤៣,២៥% នៃចំនួន ២១៥ ប្រទេស កំពុង​តែស្ថិត​ក្នុងសភាព​ចម្លង​រាតត្បាត​ក្នុងសហគមន៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនថាសេដ្ឋកិច្ចខ្លួននៅឆមាសទី១ឆ្នាំនេះ ធ្វើបានល្អលើសការរំពឹងទុកទៅទៀត!

ព័ត៌មាន
បើទោះបីជាប្រទេសចិន ជាប្រទេសដែលមានផ្ទុះកើតឡើងមេរោគកូវីដ-១៩ដំបូងគេ នឹងបានរីករាលដាលខ្លាំងនៅក្នុងប្រទេសរបស់ខ្លួនក៏ដោយ ប៉ុន្ដែរដ្ឋាភិបាលចិ…

ប្រយ័ត្ន! នៅថៃ មាសឡើងថ្លៃខ្លាំងពេក ករណីលក់មាស​ក្លែងក្លាយកើនឡើង!

ព័ត៌មាន
នៅប្រទេសថៃជិតខាងកម្ពុជា ខណៈ​ដែល​តម្លៃ​មាស​បន្តឡើង​ថ្លៃខ្លាំង ចំនួនករណីបណ្ដឹង​ក៏បាន​កើនឡើង​ទាក់ទិននឹង​ការ​លក់​មាស​ក្លែងក្លាយ​ ដែលនាំ​ឲ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ