តគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ»

រាជរដ្ឋាភិបាលបង្កើតក្រុមការងារអនុវត្តគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ»


រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដែលមានសមាសភាពរហូតដល់៣៥រូប ដើម្បីដំណើរអនុវត្តគម្រោងផ្លូវនាវានាចរណ៍«ព្រែកជីកហ្វូណតេជោ»ភ្ជាប់ពីទន្លេបាសាក់ទៅកាន់កំពង់ផែសមុទ្រខេត្តកែប។ គណៈកម្មការដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នេះ មានតួនាទីត្រួតពិនិត្យ និងផ្តល់យោបល់អំពីនីតិវិធីក្របខណ្ឌគតិយុត្តិ និងវាយតម្លៃប្រសិទ្ធភាពសេដ្ឋកិច្ច ក៏ដូចជាជំរុញការវិនិយោគ និងអនុវត្តដំណើរការគម្រោងមួយនេះ។
រាជរដ្ឋាភិបាលបង្កើតក្រុមការងារអនុវត្តគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ»

បើតាមការវាយតម្លៃរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ គម្រោងនេះមានប្រវែង ១៨០គីឡូម៉ែត្រ ដោយត្រូវការចំណាយថវិកាប្រមាណ១ពាន់៧រយលានដុល្លារអាមេរិក និងរយៈពេលសាងសង់ចំនួន៤ឆ្នាំ។ ក្រោយរបាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ទទួលបានការអនុម័តទាំងស្រុងពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ ភ្ជាប់ពីទន្លេបាសាក់ទៅកាន់កំពង់ផែសមុទ្រខេត្តកែប។ គណៈកម្មការដែលមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាប្រធាន រួមជាមួយអនុប្រធានពីររូប និងសមាជិក៣២រូបនេះ មានតូនាទីពិនិត្យ និងផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្តិ និងវាយតម្លៃប្រសិទ្ធភាពសេដ្ឋកិច្ច និងស្នើទម្រង់នៃការវិនិយោគលើគម្រោងនាវាចរណ៍នេះ។

គណៈកម្មការអន្តរក្រសួងនេះ ក៏មានតួនាទីជំរុញការរៀបចំគម្រោងវិនិយោគឲ្យបានច្បាស់លាស់ និងស៊ីជម្រៅលើគ្រប់ទិដ្ឋភាព និងស្វែងរកដៃគូវិនិយោគ ក៏ដូចជាជំរុញដំណើរការអនុវត្តគម្រោងនេះឲ្យឆាប់បានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកជួយពន្លឿនការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព ធ្វើឲ្យតម្លៃដឹកជញ្ជូនចុះទាប និងធានាចីរភាពកំណើនសេដ្ឋកិច្ចជាតិផងដែរ។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ ដ្បិតការដឹកជញ្ចូនតាមផ្លូវទឹកវាអាចជួយកាត់បន្ថយការចំណាយយ៉ាងច្រើន បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវអាកាស។ យ៉ាងណាមិញអ្នកជំនាញរូបនេះវាយតម្លៃថា តាមរយៈគម្រោងផ្លូវនាវាចរណ៍ និងភស្តុភារកម្មទន្លេបាសាក់«ព្រែកជីកហ្វូណនតេជោ» ការដឹកជញ្ជូនរបស់កម្ពុជាអាចទទួលបានផលចំណេញចន្លោះពី២០% ទៅ៣០% បើធៀបនឹងការដឹកជញ្ជូននាពេលបច្ចុប្បន្ន។ លើសពីនេះតាមរយៈគម្រោងនេះ វាក៏នឹងជួយសម្រួលដល់ការជឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋពីខេត្តផ្សេងៗមកកាន់កំពង់ផែសមុទ្រ និងជំរុញការអភិវឌ្ឍន៍កំពង់ផែរណបនៅតាមបណ្តោយដងទន្លេផងដែរ។ បន្ថែមលើនេះ វាក៏ជាផ្នែកមួយក្នុងការរួមចំណែកជួយបម្រើដល់វិស័យទេសចរណ៍ថែមទៀតផង។

គួរបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ»តភ្ជាប់ពីទន្លេបាសាក់ទៅកំពង់ផែសមុទ្រខេត្តកែបមានចម្ងាយ១៨០គីឡូម៉ែត្រ ដោយគ្រោងចំណាយទុនវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាមេរិកជាមួយរយៈពេលសាងសង់៤ឆ្នាំ។ គម្រោងនេះនឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។ ជាពិសេសវាជួយកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូនបាន១៦% បើធៀបនឹងតម្លៃដឹកជញ្ជូនបច្ចុប្បន្ន។

បន្ថែលើនេះ គម្រោងនេះនឹងជួយបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗ ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ជួយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ជួយជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងជួយជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនចម្រាញ់មាសដ៏ធំជាងគេនៅកម្ពុជា ចម្រាញ់មាសបានជាង ៦,៧តោន ក្រោយដំណើរការ ៣ឆ្នាំ

ព័ត៌មាន
ក្រុមហ៊ុនរុករករ៉ែមាសដ៏ធំបំផុតនៅកម្ពុជា រឺនេសង់ មីនើរ៉ល ចម្រាញ់បានមាសគុណភាព៩០%សរុបជាង ៦,៧តោនហើយ ក្រោយដំណើរការបានប្រហែល៣ឆ្នាំ។ នេះបើ…

កុលាលភាជន៍ ឬផលិតផលសេរ៉ាមិចរបស់ខ្មែរ កំពុងទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ

ព័ត៌មាន
កុលាលភាជន៍ ដែលប្រជាជនខ្មែរស្គាល់ភាគច្រើនថាជា ចាន ឆ្នាំង ថូរ ឬវត្ថុប្រើប្រាស់ និងតាំងលម្អរផ្សេងៗដែលធ្វើពីដីឥដ្ឋ ដោយត្រូវឆ្លងកាត់ការដុតកម្តៅច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ