The Guardian ទទួលស្គាល់កំហុសឆ្គង

កាសែត The Guardian ទទួលស្គាល់កំហុសឆ្គង និងបានកែសម្រួលនូវខ្លឹមសារអត្ថបទ ដែលបានចុះផ្សាយពាក់ព័ន្ធនឹងសម្ដេចតេជោ ហ៊ុន សែនទទួលបានសញ្ជាតិស៊ីប


កាសែតល្បីមួយរបស់អង់គ្លេស The Guardian បានសរសេរសារអ៊ីម៉ែលឆ្លើយតបមកកាន់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ កម្ពុជា ដោយបានទទួលស្គាល់កំហុសរបស់ខ្លួន និងបានកែសម្រួលខ្លឹមសារអត្ថបទ ដែលបានចុះផ្សាយពាក់ព័ន្ធនឹងសម្ដេចតេជោ ហ៊ុន សែន ឡើងវិញហើយ។
ខាងឆ្វេងជាលិខិតសូមអភ័យទោសពីសារព័ត៌មាន The Guardian និង​រូបខាងស្ដាំជានាយករដ្ឋមន្រ្តីកម្ពុជា​

ការ​ឆ្លើយ​តប​របស់​កាសែត​របស់​អង់គ្លេស​មួយ​នេះ គឺ​នៅ​ក្រោយ​ពេល​ដែល ឯកឧត្តម កុយ គួ​ង រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កម្ពុជា  បាន​ផ្ញើ​លិខិត កាលពី​ថ្ងៃ​ទី​៦ ខែតុលា ទៅ​កាន់​ស្ថាប័ន​កាសែត​មួយ​នេះ ជុំវិញ​ការ​ចុះ​ផ្សាយ​អត្ថបទ​មួយ ដោយ​ក្នុង​នោះ មាន​ខ្លឹមសារ​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ទទួល​បាន​សញ្ញា​តិ​ស៊ី​ប ហើយ​ភ្លាម​ៗ​នោះ ខាង​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ច្រានចោល​ចំពោះ​ខ្លឹមសារ​ដែល​កាសែត​អង់គ្លេស​នេះ​បាន​ចុះ​ផ្សាយ​ផង​ដែរ​។

ឆ្លើយ​តប​នូវ​បញ្ហា​នេះ នៅ​ថ្ងៃ​ទី​១១ ខែតុលា នេះ លោកស្រី អេ​លី​សា​បែ​ត រី​ប​ប៊ែ​ន ការី​និពន្ធ​គ្រប់គ្រង​កម្មវិធី​មិត្ត​អ្នក​អាន នៃ​កាសែត The Guardian បាន​ផ្ញើ​សារ​អេ​ឡិច​ត្រូ​និ​ច​មួយ ដល់​ឯកឧត្តម កុយ គួ​ង ពី​ការ​កែសម្រួល​នូវ​ខ្លឹមសារ​ដែល​កាសែត​នេះ​បាន​ចុះ​ផ្សាយ​នា​ពេល​កន្លង​មក​។

នៅ​ក្នុង​សារ​អេ​ឡិច​ត្រូ​និក​(email) របស់​លោកស្រី អេ​លី​សា​បែ​ត រី​ប​ប៊ែ​ន បាន​បញ្ជាក់​ទទួលស្គាល់​កំហុសឆ្គង​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​នោះ ដោយ​បុគ្គលិក ដែល​ជា​អ្នក​សរសេរ​អត្ថបទ​ផ្ទាល់ របស់​សារព័ត៌មាន the Guardian ហើយ​អត្ថបទ​នោះ ត្រូវ​បាន​កែសម្រួល​រួច​ហើយ​។

បន្ថែម​លើ​ការ​កែសម្រួល​ខ្លឹមសារ​អត្ថបទ​ដែល​បាន​ចុះ​ផ្សាយ លោកស្រី អេ​លី​សា​បែ​ត ក៏​បាន​គូសបញ្ជាក់​បន្ថែម​ទៀត​ថា ស្មេរ​ដែល​សរសេរ​អត្ថបទ​ក៏​មានការ​សោកស្ដាយ​ផង​ដែរ ដោយ​បាន​បង្ក​ឱ្យ​មានការ​បារម្ភ ដល់​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន​។ ប៉ុន្តែ លោកស្រី អេ​លី​សា​បែ​ត រី​ប​ប៊ែ​ន ក៏​មាន​ក្ដី​សង្ឃឹមថា ចំណាត់ការ​ឆ្លើយ​តប​យ៉ាង​ឆាប់រហ័ស ក្នុង​ការ​កែតម្រូវ​កំហុសឆ្គង​នេះ នឹង​ផ្តល់​នូវ ដំណោះស្រាយ​គួរ​ជាទី​ពេញចិត្ត​។

សូម​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ កាសែត​អង់គ្លេស​The Guardian បាន​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន ទទួល​បាន​សញ្ញា​តិ​ស៊ី​ប ។ បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​នេះ ក្រុម​មេធាវី​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​មក​បដិសេធ​ទាត់​ចោលការ​ចុះ​ផ្សាយ​ព័ត៌មាន​នេះ ដោយ​ចាត់​ទុក​ថា ជា​ការ​បំផ្លើស​បំភ្លៃ​ព័ត៌មាន​ខុស​ពី​ការ​ពិត និង​បាន​ទាមទារ​ឱ្យ​សារព័ត៌មាន​មួយ​នេះ​ចុះ​ផ្សាយ​កែតម្រូវ​ឡើង​វិញ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


«ពន្លាជាតិកម្ពុជា» បង្ហាញពីរចនាបទខ្មែរ ៤ជំនាន់ កំពុងបង្ហាញខ្លួននៅទីក្រុងឌូបៃ និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិ

ព័ត៌មាន
«ពន្លាជាតិកម្ពុជា» គឺត្រូវបានដាក់តាំងបង្ហាញពីវត្ថុដែលជាគំរូសម្បត្តិវប្បធម៌ អរិយធម៌របស់ជាតិខ្មែរ ចំនួន ៤ជំនាន់ ដូចជានៅសម័យកាលមុនអង្គរ,ស…

ប្រេងឆៅឡើងថ្លៃកាន់តែខ្ពស់ ចំពេលវិស័យថាមពលសកលកំពុងប្រឈមបញ្ហាខ្វះខ្វាតកាន់តែធ្ងន់ធ្ងរ

ព័ត៌មាន
តម្លៃប្រងឆៅបានហក់ឡើងកាន់តែខ្ពស់នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីបានឡើងថ្លៃមកអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ដោយសារតែវិបត្តិខ្វះខាតថាមពលអគ្គិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ