វិស័យអចលនទ្រព្យ

ប្រាក់កម្ចីទិញផ្ទះពីធនាគារធំៗ៥ នៅកូរ៉ខាងត្បូងបានកើនឡើង១០ខែជាប់ៗគ្នា


ប្រាក់កម្ចីទិញផ្ទះដែលផ្តល់ដោយធនាគារធំៗចំនួន៥ នៅកូរ៉េខាងត្បូង បានកើនឡើង១០ខែជាប់ៗគ្នាគិតត្រឹមខែកុម្ភៈ ដែលនេះសបញ្ចាក់ឱ្យឃើញពីការកើនឡើងសកម្មភាពទិញលក់ក្នុងវិស័យអចលនទ្រព្យនៅប្រទេសនេះ។ ប៉ុន្តែកំណើនផ្ដល់កម្ចីរបស់ធនាគារទាំងនេះហាក់មានការធ្លាក់ចុះបន្តិចនៅ៨ខែចុងក្រោយ បន្ទាប់ពីមានការដំឡើងអត្រាការប្រាក់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យអចលនទ្រព្យ
ដោយ

ប្រាក់កម្ចីគ្រួសារដែលផ្តល់ដោយធនាគារធំៗ៥ នៅប្រទេសកូរ៉េខាងត្បូង បានកើនឡើងជាង៥៤០លានដុល្លារបន្ថែមទៀតនៅខែកុម្ភៈ កន្លងទៅ ដែលជំរុញឱ្យទំហំប្រាក់កម្ចីគ្រួសាររបស់ធនាគារទាំងនេះកើនឡើងដល់ជិត៥២៣ពាន់លានដុល្លារ គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤។ ប៉ុន្តែកំណើននៅខែកុម្ភៈ នោះមានចំនួនទាបជាងកាលពីខែមករា ដែលមានរហូតជាង២ពាន់លានដុល្លារ។ ប្រាក់កម្ចីគ្រួសាររបស់ធនាគារទាំង៥នេះ បានកើនឡើងជាលំដាប់ចាប់តាំងពីខែឧសភា ឆ្នាំ២០២៣។

ធនាគារកណ្តាលរបស់កូរ៉េខាងត្បូង បានរក្សាអត្រាការគោលរបស់ខ្លួននៅត្រឹម៣.៥% សម្រាប់វគ្គទីប្រាំបួនជាប់ៗគ្នា ហើយបានបន្ថយការរំពឹងទុកពីលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងកាលពីខែកុម្ភៈ ចំពេលមានបញ្ហាមួយចំនួនពាក់ព័ន្ធនឹងអតិផរណាធ្លាក់ចុះជាងការរំពឹងទុក និងបំណុលគ្រួសារកើនខ្ពស់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការផ្ដល់ប្រឹក្សាហិរញ្ញវត្ថុដោយមនុស្សយន្តនឹងគ្រប់គ្រងទ្រព្យសកម្មរបស់ពិភពលោករហូតដល់៥ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០២៧

ព័ត៌មាន
ឧស្សាហកម្មផ្ដល់ប្រឹក្សាហិរញ្ញវត្ថុដោយមនុស្សយន្ត ឬ Robo-Advising ត្រូវបានរំពឹងថា នឹងគ្រប់គ្រងទ្រព្យសកម្មរបស់អតិថិជនរហូតដល់ទៅ៥ទ្រីលានដុល្លារអាម…

ថៃរំពឹងទាក់ទាញភ្ញៀវទេសចរចិន បានជាង២ម៉ឺននាក់ក្នុង១ថ្ងៃ ក្រោយការលើកលែងទិដ្ឋាការចូលជាធរមាន

ព័ត៌មាន
សមាគមភ្នាក់ងារទេសចរណ៍ថៃ រំពឹងថា ខ្លួននឹងអាចទាក់ទាញភ្ញៀវទេសចរចិន បានច្រើនជាង២ម៉ឺននាក់ ក្នុង១ថ្ងៃ ចាប់ពីដើមខែមីនាតទៅ ពោលគឺក្រោយគោលនយោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ