វិស័យសេដ្ឋកិច្ច

តើការវិនិយោគនៅខេត្តព្រះសីហនុមានការប្រែប្រួលយ៉ាងណា ក្រោយរដ្ឋាភិបាលដាក់ចេញផែនការជំរុញការវិនិយោគមួយរយៈកន្លងមកនេះ?


មន្ត្រីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីះហនុ បានអះអាងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីពិសេស«ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នៅមួយរយៈកន្លងមកនេះ សកម្មភាពអាជីវកម្ម ការអភិវឌ្ឍន៍សំណង់អគារនានាហាក់មានសកម្មភាពល្អប្រសើរឡើងវិញជាពិសេសទទួលបានការចុះបញ្ជីគម្រោងថ្មីជាបន្តបន្ទាប់។ តាមរយៈភាពល្អប្រសើរនេះ បានធ្វើឱ្យមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តជាប់មាត់សមុទ្រមួយនេះជឿជាក់ថា ខេត្តព្រះសីហនុនឹងមានការរីកចម្រើនថែមមួយកម្រិតទៀតទាំងវិស័យទេសចរណ៍ វិនិយោគ និងសេដ្ឋកិច្ច។
វិស័យសេដ្ឋកិច្ច
ដោយ

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កត់សម្គាល់ឃើញថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»រួចមក មានក្រុមវិនិយោគិនជាច្រើនបានចាប់អារម្មណ៍ និងមានការស្នើសុំចុះបញ្ជីវិនិយោគជាមួយអាជ្ញាធរជាបន្តបន្ទាប់នៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។ ទន្ទឹមនឹងការវិនិយោគមានភាពល្អប្រសើរ ការធ្វើអាជីវកម្មនានា និងការមកកម្សាន្តរបស់អ្នកទេសចរជាតិ និងអន្តរជាតិមកកាន់ខេត្តនេះ ក៏មានសកម្មភាពមមាញឹក និងកើនឡើងផងដែរ។ នេះបើតាមការអះអាងរបស់ឯកឧត្តម ឡុង ឌីម៉ង់។

​«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» គឺជាគំនិតផ្តួចផ្តើមថ្មីមួយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបម្រើជាតិ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍កាលពេលកន្លកមកថា ការដាក់ចេញ«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ»នេះ គឺសំដៅជួយកសាងខេត្តព្រះសីហនុទៅជាខេត្តឈានមុខ និងជាខេត្តគំរូក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ប្រែក្លាយខេត្តនេះទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ព្រមទាំងចូលរួមពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែស្ទុះឡើង ក្នុងរយៈពេលខ្លី។

​សូមបញ្ជាក់ថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ត្រូវបានរៀបចំឡើងសំដៅជួយដោះស្រាយគម្រោងវិនិយោគជាប់គាំង និងបញ្ហាប្រឈមនានារបស់វិស័យឯកជនតាមរយៈការជួយសម្របសម្រួលនៅនឹងកន្លែង និងការផ្តល់ការគាំទ្រ ទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធជូនវិនិយោគិន និងធុរជន ព្រមជាមួយនឹងការជំរុញលើកកម្ពស់វិស័យឧស្សាហកម្មនានា ដោយផ្តោតលើការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ក៏ដូចជាការបង្កើនសមត្ថភាពស្ថាប័នអនុវត្ត និងភាគីពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការជំរុញកំណើនប្រើប្រាស់ប្រាក់រៀលក្នុងប្រព័ន្ធធនាគារ មានសារសំខាន់យ៉ាងណាចំពោះសេដ្ឋកិច្ច?

ព័ត៌មាន
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានគូសបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានក្លាយជាកម្លាំងចលករដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ដោយបានជួយជំរ…

តើមានសញ្ញាអ្វីខ្លះ ដែលបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានសកម្មភាពល្អប្រសើរឡើងវិញ?

ព័ត៌មាន
កម្ពុជារួមទាំងប្រទេសទូទាំងពិភពលោកសុទ្ធតែបានរងនូវឥទ្ធិពលនៃឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងបញ្ហាវិបត្តិជាសកលនានា ប៉ុន្តែនៅមួយរយៈកន្លងមកនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ