អចលនទ្រព្យវៀតណាម

ចំនួនអាផាតមិនលំដាប់ប្រណីតៗលក់សល់នៅវៀតណាម គឺមានតិច​ជាងគេបំផុតនៅអាស៊ាន


លំនៅដ្ឋានស្នាក់នៅរួម ឬហៅថា អាផាតមិន លំដាប់ប្រណីតៗ នៅវៀតណាម ដែលលក់សល់កាលពីឆ្នាំមុន គឺហាក់មានចំនួនតិចជាងគេបំផុត បើធៀបនឹងប្រទេសផ្សេងទៀតនៅអាស៊ាន បើទោះបីជាតម្លៃអាផាតមិនប្រណីតៗនៅវៀតណាម មានការកើនឡើងរហូតដល់អត្រា ២ខ្ទង់ក៏ដោយ នេះបើតាមរបាយការណ៍ពីក្រុមហ៊ុនអចលនទ្រព្យ CBRE វៀតណាម។
ចំនួនអាផាតមិនលំដាប់ប្រណីតៗលក់សល់នៅវៀតណាម គឺមានទាបជាងគេបំផុតនៅអាស៊ាន (រូបភាព៖https://www.asianventure.com/)
ដោយ

របាយការណ៍​ស្រង់មតិ របស់​ក្រុមហ៊ុន CBRE វៀតណាម បង្ហាញថា ចំនួន​លំនៅដ្ឋាន​អាផាតមិន ប្រណីត​នៅក្នុងទីក្រុង​ហូជីមិញ​ប្រទេសវៀតណាម ដែលលក់​មិនដាច់ ឬនៅសល់ គិតត្រឹម​ត្រីមាសទី ៤​ឆ្នាំ២០១៩កន្លងទៅ មាន​៦៧៧ យូនីត រីឯនៅក្នុង​ទីក្រុង​ហាណូយវិញ គឺលក់ដាច់គ្មាន​សល់នោះឡើយ។ តាមរយៈ​តួលេខនេះ បង្ហាញថា វៀតណាម​ គឺមាន​ចំនួន​អាផាតិមិន លំដាប់​ប្រណីត​លក់សល់ តិចជាងគេ​បំផុត​ធៀបនឹង​ប្រទេស​ក្នុងតំបន់អាស៊ាន។

តួលេខ​បានបង្ហាញថា នៅទីក្រុងបាងកក​ប្រទេសថៃ មាន​ចំនួន​អាផាតិមិន​លំដាប់​ប្រណីត ដែលលក់សល់​រហូតដល់ទៅ ជាង​៣ម៉ឺន​យូនីត នៅសិង្ហបុរី​មាន​៨៤០០ យូនីត និង​នៅទីក្រុង​កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី​មាន​២៤០០ យូនីត។

តម្លៃ​មធ្យម​នៃ​អាផាមិត​លំដាប់ប្រណីត គឺមាន​តម្លៃ ជាង ​៦ពាន់៣០០ ដុល្លារ​នៅក្នុងមួយម៉ែត្រការ៉េ គិតក្នុង​ត្រីមាសទី ៤​ឆ្នាំ២០១៩ កើនឡើង​១០% ធៀបនឹង​ឆ្នាំមុន។

បើតាម​របាយការណ៍ តាមតួលេខ​សបញ្ជាក់ថា វៀតណាម​គឺជា​ទិសដៅមួយ ក្នុងចំណោម​ប្រទេស​នាំមុខ ដែលមាន​សក្ដានុពល​នៃការលូតលាស់​ទីផ្សារ​លំនៅដ្ឋាន​អាផាតមិន​លំដាប់ប្រណីត នៅក្នុងតំបន់។

តម្លៃអាផាតមិននៅវៀតណាម បានកើនឡើង​ ខណៈការផ្គត់ផ្គង់​មានការធ្លាក់ចុះ។ តួយ៉ាងកាលពីឆ្នាំមុន មាន​គម្រោងថ្មី​​តែ២ប៉ុណ្ណោះ ដែលបាន​បើកសម្ពោធ នៅវៀតណាម ខណៈកាលពីឆ្នាំ២០១៨ មាន​៥គម្រោង។ នេះក៏ជាហេតុផលមួយ ដែលបានជំរុញ​អត្រាស្រូបយក​នៃគម្រោង​ដែលបាន​ចាប់ផ្ដើម​ថ្មីៗ នៅក្នុង​ទីផ្សារ​អាផាតមិនលំដាប់ប្រណីតនេះ ដោយ​នៅត្រីមាសចុងក្រោយនៃឆ្នាំ២០១៩ មានការកើនឡើង ដល់ទៅ ៧០%។

តាម​របាយការណ៍​បញ្ជាក់ទៀតថា តម្លៃ​អាផាតមិន នឹងកើនឡើង​១០% ក្នុងមួយឆ្នាំ ដោយសារតែ​កង្វះ​ខាត​ការផ្គត់ផ្គង់។ ចំណែក​ទីផ្សារ​អាផាតមិន​លំដាប់ប្រណីត មាន​ប្រមាណតែ​៦% ប៉ុណ្ណោះ នៃគម្រោង​អាផាតមិនថ្មីៗ​នៅក្រុហូជីមិញកាលពីឆ្នាំមុន ហើយបើធៀបនឹង​ចំណែកទីផ្សារ​អាផាតមិន​តម្លៃសមរម្យវិញ គឺអាផាតិមិន​​លំដាប់ប្រណីតនេះ មាន​តែ​២%​ប៉ុណ្ណោះ៕ ​ ​​​​​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងទេសចរណ៍ នៅតែសង្ឃឹមគោលដៅភ្ញៀវទេសចរអន្តរជាតិជាង ៧លាននាក់ នៅឆ្នាំនេះ ទោះបីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណាក៏ដោយ

ព័ត៌មាន
ក្រសួងទេសចរណ៍កម្ពុជា នៅតែបង្ហាញពីសុទិដ្ឋិនិយមចំពោះគោលដៅកំណើនភ្ញៀវទេសចរជាង ៧លាននាក់នៅឆ្នាំ២០២០នេះ បើទោះបីជាថ្មីៗនេះ មានការរីករាលដាលន…

ផ្សារហ៊ុននៅទូទាំងពិភពលោកកំពុងជ្រួលច្របល់ ខណៈករណីឆ្លងមេរោគកូរ៉ូណាមានការកើនឡើង

ព័ត៌មាន
ការផ្ទុះឡើងនូវវីរុសកូរ៉ូណាប្រភេទថ្មី បាននិងកំពុងធ្វើឲ្យពិភពលោកមានការជ្រួលច្របល់យ៉ាងខ្លាំង ខណៈដែលចំនួនអ្នកស្លាប់ និងឆ្លងវីរុសនេះ កំពុងមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ