កម្លាំងពលកម្ម

អង្គការILO ៖«ពលករ១០០លាន​នាក់​ជុំវិញ​ពិភពលោក​បានធ្លាក់​ក្នុងភាពក្រីក្រ​ដោយសារ​កូវីដ១៩»


ពលករ១០០លានធ្លាក់ក្នុងភាពក្រីក្រដោយសារកូវីដសិន។ ចាប់តាំងពីមានរោគរាតត្បាតជាសកលកូវីដ១៩ មកទល់ពេលនេះ បានរុញច្រានឲ្យកម្មករ និងពលករនៅជុំវិញពិភពលោកច្រើនជាង ១០០លាននាក់ ឲ្យធ្លាក់ក្នុងភាពក្រីក្រ ដោយសារតែការកាត់បន្ថយម៉ោងធ្វើការប្រចាំថ្ងៃ បូករួមនឹងការពិបាកស្វែងរកការងារល្អៗធ្វើ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំពីអង្គការពលកម្មអន្តរជាតិ ដែលជាភ្នាក់ងារនៃអង្គការសហប្រជាជាតិ ហើយត្រូវបានសារព័ត៌មានអន្តរជាតិធំៗជាច្រើនយកមកចុះផ្សាយ។
អង្គការILO ៖«ពលករ១០០លាននាក់ជុំវិញពិភពលោកបានធ្លាក់ក្នុងភាពក្រីក្រដោយសារកូវីដ១៩» (រូបភាព៖cfr.org)
ដោយ

របាយការណ៍របស់ អង្គការពលកម្មអន្តរជាតិហៅកាត់ថា ILO បានគូសបញ្ជាក់នៅថ្ងៃពុធសប្តាហ៍នេះថា ផលប៉ះពាល់ដែលបណ្តាលមកពីវិធានការណ៍បិទខ្ទប់ បិទព្រំដែន រិតត្បិតការធ្វើដំណើរ ក្នុងគោលដៅប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ សុទ្ធតែបានរួមចំណែកជះឥទ្ធិលដល់ទីផ្សារការងារ ក៏ដូចជាប៉ះពាល់ដល់ពលករ។

អង្គការពលកម្មអន្តរជាតិ ILO អះអាងថាវិបត្តិនៅក្នុងទីផ្សារការងារអំឡុងកូវីដ១៩ អាចមានទំហំធំជាងអ្វីដែល ILO បានបញ្ជាក់ក្នុងរបាយការណ៍ទៅទៀត ហើយវានឹងមិនងាយស្រោចស្រង់បានមកវិញនោះទេ។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំដដែលរបស់ស្ថាប័ន នៃអង្គការសហប្រជាជាតិមួយនេះ បានព្រមានទៀតថាទីផ្សារការងារមិនអាចងើបឡើងវិញបានភ្លាមៗនោះទេ ដោយគេត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៣ ទើបទីផ្សារការងារអាចមានភាពវិជ្ជមានឡើងវិញ ដូចកាលមុនវិបត្តិកូវីដ១៩។ 

គិតរហូតដល់ចុងឆ្នាំ២០២១នេះ ទីផ្សារការងារនឹងមានតិចជាង ទីផ្សារកាលពីចុងឆ្នាំ២០១៩ គ្រាដែលមិនទាន់កើតមានកូវីដ១៩ ដល់ទៅជាង ៧៥លានការងារ។ អង្គការពលកម្មអន្តរជាតិ ILO បានបន្តព្យាករណ៍ដោយសង្កត់ធ្ងន់ថា សូម្បីតែនៅចុងឆ្នាំ២០២២ ក៏ទីផ្សារការងារមិនទាន់អាចងើបឡើងវិញដូចមុនពេលមានវិបត្តិកូវីដដែរ ពោលគឺនៅតែមានចំនួនតិចជាងកាលពីមុនពេលវិបត្តិដល់ទៅជាង ២៣លានការងារ។

យោងតាមប្រការទាំងនេះអង្គការពលកម្មអន្តរជាតិ ILO ព្យាករថា ទៅដល់ឆ្នាំ២០២២ នឹងរុញច្រានឲ្យពលករជាង ២០០លាននាក់នឹងធ្លាក់ខ្លួនគ្មានការងារធ្វើ គ្មានប្រាក់ចំណូល និងធ្លាក់ក្នុងភាពក្រីក្រតែម្តង ហើយទោះបីពួកគេមួយចំនួន មិនបានបាត់បង់ការងារក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថា ចំនួនម៉ោងធ្វើការរបស់កម្មករខ្លះ បានធ្លាក់ចុះយ៉ាងខ្លាំងដែរ។ 

សូមជម្រាបជូនថា វិបត្តិកូវីដ១៩មិនមែនតែជាបញ្ហាសុខភាពមួយមុខនោះទេ ប៉ុន្តែវិបត្តិនេះបានជះឥទ្ធិពល និងអូសបន្លាយពេលជាច្រើនឆ្នាំ ក្នុងទម្រង់ជាការបាត់បង់សក្កានុពល ធនធានមនុស្ស ខូចខាតសេដ្ឋកិច្ច បង្កើនវិសមភាព និងភាពក្រីក្រកាន់តែច្រើន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមប្រកាសក្ដែងៗថា ខ្លួននឹងមានវ៉ាក់សាំងជាង១២០លានដូសនៅឆ្នាំនេះ

ព័ត៌មាន
ក្រសួងសុខាភិបាលវៀតណាមបានចេញមុខមកប្រកាសក្ដែងៗថា ប្រទេសខ្លួន នឹងមានវ៉ាក់សាំងជាង ១២០លានដូស សម្រាប់ចាក់ជូនពលរដ្ឋក្នុងឆ្នាំ២០២១នេះ។ ការអះអ…

ជប៉ុនដឹកជំនួយវ៉ាក់សាំងកូវីដ-១៩ជាង ១,២លានដូសទៅដល់តៃវ៉ាន់ហើយ

ព័ត៌មាន
ប្រទេសជប៉ុននៅថ្ងៃសុក្រទី ០៤ ខែមិថុនានេះ បានដឹកបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ជាង១,២លានដូសទៅដល់កោះតៃវ៉ាន់ហើយ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ