សេដ្ឋកិច្ចចិនក្រោយកូវីដ១៩

IMF ព្យាករថាចិននឹងជាក្បាលម៉ាស៊ីនទី១ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក នៅក្រោយកូវីដ-១៩


អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF តាមរយៈរបាយការណ៍ថ្មីចុងក្រោយមួយរបស់ខ្លួនបានព្យាករថា ប្រទេសចិននឹងក្លាយជាក្បាលម៉ាស៊ីទី១ នាំមុខអាមេរិក ក្នុងការរុញកំណើនសេដ្ឋកិច្ចពិភពលោក នៅក្រោយពេលដែលមេរោគរាតត្បាតសកលកូវីដ-១៩ ផុតរលត់ពីភពផែនដីទៅ នៅប៉ុន្មានឆ្នាំខាងមុខនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Bloomberg។
ប្រជាជនចិនកំពុងគ្រវីទង់ជាតិចិន ដាក់ឧទ្ធម្ភាគចក្រដែលមានទង់ជាតិចិននិងទង់ប៉ូលីសហោះហើរនៅ ក្រុងសៀងហៃ ប្រទេសចិនថ្ងៃទី ១០ ខែមករាឆ្នាំ ២០២១ រូបភាព៖ Xinhua
ដោយ

ស្ថាប័ន​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF បាន​បង្ហាញ​ថា ប្រទេស​ចិន​នឹង​រួមចំណែក​ច្រើន​ជាង ១​ភាគ​៥ នៃ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ពោល​គឺ​ចាប់ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០២៦​។ ជាមួយ​គ្នា​នេះ​ដែរ ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក ត្រូវ​បាន​អ្នកជំនាញ​សេដ្ឋកិច្ច​រំពឹង​ថា នឹង​កើនឡើង​ជាង ២៨​ទ្រី​លាន​ដុល្លារ​បន្ថែម​ទៀត ពោល​គឺ នឹង​កើន​ដល់​ប្រមាណ ១២២​ទ្រី​លាន​ដុល្លារ អំឡុង​ពេល ៥​ឆ្នាំ​ខាង​មុខ​នេះ​។

គួរ​បញ្ជាក់​ថា ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​បាន​ធ្លាក់​ចុះ​អស់​ជាង ២,៨​ទ្រី​លាន​ដុល្លារ​រួច​ម្តង​ហើយ​កាលពី​ឆ្នាំ​មុន ដោយសារ​តែ​ការ​រាតត្បាត​កូ​វី​ដ​-១៩ ។ ការ​ធ្លាក់​ចុះ​ច្រើន​ដូចនេះ​មិន​ធ្លាប់​កើតឡើង​នោះ​ទេ រាប់​ចាប់តាំងពី​វិបត្តិ​សេដ្ឋកិច្ច​សកល​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៣០​មក​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ស្ថាប័ន​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF បាន​ព្យាករ​ថា​អា​មេ​រិ​ក​នឹង​ក្លាយជា​អ្នក​រួមចំណែក​ជួយ​រុញច្រាន​កំណើនសេដ្ឋកិច្ច​សកល​លំដាប់​ទី​២​ប៉ុណ្ណោះ តាម​ពីក្រោយ​ប្រទេស​ចិន ខណៈ​ដែល​ឥណ្ឌា​ឯណោះ ស្ថិត​នៅ​លេខ​រៀង​៣ ហើយ ជប៉ុន និង អា​ល្លឺ​ម៉​ង់​ស្ថិត​នៅ​លេខ​រៀង​ទី ៤ និង​លេខ​រៀង​ទី​៥ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ខ្លាំង​ក្នុង​ការ​ជួយ​រុញ​កំណើនសេដ្ឋកិច្ច​ពិភពលោក​។ 

យ៉ាងណាមិញ នៅ​ក្នុង​របាយការណ៍​ដដែល​របស់ IMF បាន​បង្កើន​ព្យាករ​ថា សេដ្ឋកិច្ច​របស់​អា​មេ​រិ​ក​នឹង​កើនឡើង ៦,៤% ក្នុង​ឆ្នាំ ២០២១ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ព្យាករ​កាលពី​ខែមករា ថា​មាន ៥,១%​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ថា កំណើនសេដ្ឋកិច្ច​របស់​ពិភពលោក​ក្នុង​ឆ្នាំ​២០២១ នឹង​មាន ៦% ដែល​កំណើន​នេះ ត្រូវ​បាន​ជួយ​រុញច្រាន​យ៉ាង​សំខាន់​ពី​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​នានា ពិសេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​ៗ​ដូច​ជា​អា​មេ​រិ​ក និង ចិន​ជាដើម​។ ប៉ុន្តែ IMF បាន​ទាញ​សញ្ញា​អាក្រក់​សម្រាប់​ប្រទេស​តូច​ៗ​ថា អាច​នឹង​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ដោយសារ​ពុំ​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​ទំនុកបម្រុង​សេដ្ឋកិច្ច និង​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនួញធំៗ៖ ការរកស៊ីនៅអំឡុងពេលកូវីដ-១៩កុំទាន់គិតរឿងចំណេញ តែត្រូវរក្សាក្រុមហ៊ុនឲ្យគង់

ព័ត៌មាន
ក្រុមអ្នកជំនួញធំៗ ដែលកំពុងរកស៊ីពហុវិស័យនៅកម្ពុជា បានអះអាងដែរថា អំឡុងពេលវិបត្តិកូវីដ១៩នេះ ការរកស៊ីអំឡុងពេលនេះ កុំទាន់អាលគិតពីរឿងច…

កូរ៉េខាងត្បូង​​បាន​អាជ្ញាបណ្ណ​ផលិត​វ៉ាក់សាំង​កូវីដ១៩ Novavax របស់​អាមេរិកនឹង​ចាប់ផ្ដើម​ផលិត​នៅដើម​ខែមិថុនានេះ

ព័ត៌មាន
រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ឲ្យដឹងនៅថ្ងៃទី១២ ខែមេសា នេះថា ខ្លួន​គ្រោង​នឹង​ចាប់ផ្ដើម​​ផលិតកម្ម​នៅក្នុង​ស្រុក​របស់ខ្លួន នូវ​ប្រភេទ​វ៉ាក់ស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ