គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ

ក្រោមកិច្ចសហការជាមួយមេឃប៊ែង អតិថិជនអាចទិញផ្ទះក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដដោយមិនចាំបាច់មានទ្រព្យបញ្ចាំ


គម្រោងភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដរបស់អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុប បានចាប់ដៃគ្នាជាមួយធនាគារ មេឃប៊ែង (Maybank) ដើម្បីផ្តល់ឥណទានគេហដ្ឋានពិសេសជូនអតិជនជាមួយអត្រាការប្រាក់ទាប និងមានរយៈពេលរហូតដល់២៥ឆ្នាំ។បើតាមថ្នាក់ដឹកនាំគម្រោងនេះ ក្រោមកិច្ចសហការនេះ អតិថិជនអាចខ្ចីប្រាក់រហូត ដល់៨០% ពីមេឃប៊ែង សម្រាប់ទិញគេហដ្ឋានក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដដោយមិនចាំបាច់មានទ្រព្យបញ្ចាំក្នុងអំឡុងពេលសាងសង់។
ផ្ទះលំនៅដ្ឋាន​តម្លៃសមរម្យ​របស់ក្រុមហ៊ុន Worldbridge Homes
ដោយ

ថ្នាក់ដឹកនាំគម្រោង និងស្ថាប័នទាំងពីរនេះ សុទ្ធតែរំពឹងថា តាមរយៈភាពជាដៃគូនេះវានឹងផ្តល់លទ្ធភាពដល់អតិថិជនកាន់តែខ្ពស់ក្នុងការទទួលបានឥណទាន សម្រាប់ទិញគេហដ្ឋានក្នុងគម្រោងនេះ។ 

គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសសហការជាមួយធនាគារមេឃប៊ែងមួយបន្ថែមទៀត ដើម្បីផ្តល់ជម្រើសកាន់តែសម្បូរបែបជូនអតិថិជន ដែលមានបំណងចង់ទិញគេហដ្ឋានក្នុងគម្រោងរបស់ខ្លួន។ ជាពិសេស ដើម្បីជួយសម្រួលដល់អតិថិជន ឲ្យកាន់តែមានភាពងាយស្រួលក្នុងការទទួលបានឥណទានជាមួយអត្រាការប្រាក់កាន់តែល្អប្រសើរ។  

នាពិធីចុះហេត្ថលេខាលើអនុសារណយោគយល់គ្នា(MOU)លោក រ័ត្ន សោភ័ណ្ឌ នាយករងប្រតិបត្តិនៃធនាគារមេឃប៊ែងបង្ហាញពីជំហររបស់ខ្លួនថា មេឃប៊ែង នឹងផ្តល់ដំណោះស្រាយហិរញ្ញវត្ថុជាមួយអត្រាការប្រាក់ និងរយៈពេលបង់រំលស់ពិសេសក្រោមគម្រោង «ឥណទានគេដ្ឋានពិសេស» ជូនអតិជនដែលមានបំណង់ចង់ទិញគេហដ្ឋានក្នុងគម្រោងភូមិដ្ឋានវើលដ៍ប៊្រីដ។ 

លោក រ័ត្ន សោភណ្ឌ បានលើកឡើងយ៉ាងដូច្នេះថា៖«កិច្ចសហប្រតិបត្តិការនៃ ឥណទានគេហដ្ឋានពិសេស ប្រជាជនកម្ពុជាអាចស្នើសុំកម្ចីពីធនាគារ មេយប៊ែង សម្រាប់កម្ចីទិញផ្ទះបានរហូតដល់៨០% ជាមួយនឹងអត្រាការប្រាក់៦,៨៨% នៃគម្រោងភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដ។ ហើយកម្ចីនេះមានរយៈពេលរហូតដល់ទៅ២៥ឆ្នាំ»។

ជាមួយគ្នានេះលោក សាយមុន វ៉ាន់ឃ្លីហ្វ ប្រធាននាយកប្រតិបត្តិនៃគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដបានគូសបញ្ជាក់ថា ក្រោមគម្រោង«ឥណទានគេហដ្ឋានពិសេស» អតិជនអាចទទួលបានកម្ចីពីមេឃប៊ែង សម្រាប់ទិញគេហដ្ឋានពីគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ដោយមិនចាំបាច់មានទ្រព្យបញ្ចាំក្នុងអំឡុងពេលកំពុងសាងសង់។ លោកជឿជាក់ថា ក្រោមកិច្ចសហការនេះ អតិថិជននឹងមានលទ្ធភាពកាន់ខ្ពស់ក្នុងការទទួលបានកម្ចី ដើម្បីសម្រេចក្តីស្រមៃក្លាយជាម្ចាស់ផ្ទះក្នុងគម្រោងមួយនេះ។ 

«យើងពិតជាមានកិត្តិយសណាស់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយធនាគារមេយប៊ែង ដែលនឹងផ្តល់ឥណទានសម្រាប់ជួយសម្រួលដល់លទ្ធភាពហិរញ្ញវត្ថុរបស់អតិថិជនយើងបន្ថែមទៀតក្នុងការទទួលបានលំនៅដ្ឋានក្នុងភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដ» ។ នេះជាការលើកឡើងរបស់លោក សាយមុន វ៉ាន់ឃ្លីហ្វ។ 

ភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដមានទីតាំងស្ថិតនៅជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាតំបន់កំពុងអភិវឌ្ឍន៍ឥតឈប់ឈរនៅភាគខាងជើងនៃរាជធានីភ្នំពេញ ដែលផ្ដល់នូវលំនៅឋានប្រណីតបែបស៊ីវីល័យ ស្តង់ដារនៃការរស់នៅខ្ពស់ ស្ថាបត្យកម្មទំនើប តម្លៃសមរម្យរួមជាមួយនឹងបរិយាកាសកីឡាស្រស់ស្រាយប្រកបដោយផាសុកភាព ព្រមទាំងផ្តល់សុខុមាលភាពខ្ពស់សម្រាប់អតិថិជនផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម តាមអ៊ីនធើណែតនៅអាស៊ីអាគ្នេយ៍នឹងឡើងដល់ ១ ទ្រីលានដុល្លារនៅ ឆ្នាំ២០៣០

ព័ត៌មាន
ក្នុងអំឡុងពេលវិបត្តិកូវីដ ១៩ មនុស្សជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍បានជាប់គាំងនៅតែក្នុងផ្ទះ មិនអាចធ្វើដំណើរទៅណាបាន ពួកគេក៏បានងាកប្រើប្រាស់ស…

វៀតណាមស្នើចង់បើកជើងហោះហើរអន្តរជាតិទៅកាន់ ១៥ប្រទេស និងដែនដីឡើងវិញ ក្នុងនោះក៏មានកម្ពុជាដែរ

ព័ត៌មាន
ចាប់តាំងពីរងផលប៉ះផលដោយសារតែវិបត្តិរ៉ាំរ៉ៃកូវីដ១៩ មក រដ្ឋាភិបាលវៀតណាមបានបិទព្រំដែន និងជើងហោះហើរអន្តរជាតិអស់រយៈពេលជិត ១ ឆ្នាំហើយ។ ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ