ឥណ្ឌា រិះគន់ចិនលើការបង្ខិតបង្ខំពាណិជ្ជកម្មប្រឆាំងអូស្ត្រាលី

រដ្ឋមន្រ្តីការបរទេសឥណ្ឌា រិះគន់ទីក្រុងប៉េកាំងជុំវិញការបង្ខិតបង្ខំពាណិជ្ជកម្មប្រឆាំងនឹងអូស្ត្រាលី


រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានរិះគន់រដ្ឋាភិបាលចិនចំពោះការបង្ខិតបង្ខំសេដ្ឋកិច្ច និងការអនុវត្តពាណិជ្ជកម្មបែបរើសអើង និងរឹតត្បិតលើប្រទេសអូស្ត្រាលី។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា ថែមទាំងបានលើកឡើងទៀតថា វឌ្ឍនភាព និងវិបុលភាពក្នុងរយៈពេល ៨០ ឆ្នាំចុងក្រោយនេះ គឺជាលទ្ធផលនៃប្រព័ន្ធពាណិជ្ជកម្ម "គ្រប់គ្រងដោយច្បាប់ និងមិនមានដោយសារឥទ្ធិពលនយោបាយណាមួយនោះទេ"។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន SCMP ។
ឥណ្ឌា រិះគន់ចិនលើការបង្ខិតបង្ខំពាណិជ្ជកម្មប្រឆាំងអូស្ត្រាលី
ដោយ

ទំនាក់ទំនងរបស់ទីក្រុងកង់បេរ៉ា ជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួននោះ បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីដើមឆ្នាំ ២០២០ ជាពិសេសនៅពេលដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី ស្កុត ម៉ូរីសុន បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ ចំពោះប្រភពដើមនៃមេរោគកូវីដ១៩។ ជុំវិញការអំពាវនាវនេះ បានធ្វើឱ្យទីក្រុងប៉េកាំង​មានការមិនពេញចិត្ត និងបានសងសឹក​ តាមរយៈ​​ការរឹតត្បិតការធ្វើ​ពាណិជ្ជកម្មទៅលើ​ប្រទេស​អូស្ត្រាលី​ រួមទាំងការកំណត់​យកពន្ធខ្ពស់លើស្រូវសាលី និងស្រារបស់​អូស្ត្រាលី រឹតត្បិត​លើការនាំចូល​​ធ្យូងថ្មផងដែរ។

តែយ៉ាងណាក៏ដោយចុះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានបដិសេធចំពោះ ការចោទប្រកាន់ថា​ខ្លួន​បាន​​ប្រើប្រាស់ការបង្ខិតបង្ខំពាណិជ្ជកម្មប្រឆាំងនឹងអូស្ត្រាលី និងប្រទេសដទៃទៀត ខណៈដែលអ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចៅ លីចៀន បានចេញមុខមកបកស្រាយថា គ្រប់ការអនុវត្តរបស់ប្រទេសចិន គឺតែងតែអនុវត្តតាម​ច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ។

សូមជម្រាបថា រដ្ឋមន្ត្រីការ​បរទេសឥណ្ឌា លោក Jaishankar បានធ្វើដំណើរទៅទីក្រុង Melbourne ប្រទេសអូស្ត្រាលីកាលពីសប្តាហ៍មុននេះ ដើម្បីចូលរួមកិច្ចប្រជុំសម្ព័ន្ធចតុភាគី ដែលហៅកាត់ថា Quad ដែលសម្ព័ន្ធភាព​ជាដៃគូក្នុងតំបន់ ដែលបង្កើតឡើងដោយប្រទេសឥណ្ឌា ជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក ដែលមានបំណងពង្រឹង​លទ្ធិប្រជាធិបតេយ្យ និងទប់ទល់​ចំពោះ​ការកើនឡើង​ឥទ្ធិពលរបស់ប្រទេសចិន។

ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​បាននិយាយថា សមាជិក Quad ទាំងអស់បានយល់ស្របថា បញ្ហានយោបាយមិនគួរត្រូវ​បាន​ធ្វើឡើងដោយការបង្ខិតបង្ខំ​នៅពេលណាក៏បាននោះទេ។ ក្នុងន័យនេះ សមាជិក Quad ចង់សំដៅទៅលើទីក្រុងប៉េកាំង ដែលតែងតែយកបញ្ហានយោបាយទៅជាការដាក់កំហិត​ពាណិជ្ជកម្ម ឬសេដ្ឋកិច្ច​លើប្រទេសផ្សេងៗទៀត។

នៅក្នុងកិច្ចប្រជុំនេះផងដែរ រដ្ឋមន្ត្រីការបរទេស​អាមេរិកលោក Antony Blinken បានជំរុញឱ្យ Quad ប្រកាន់ជំហរតឹងរ៉ឹង​ជាងមុន​ចំពោះការប្រឆាំង​របស់ចិននៅក្នុងតំបន់។

ជាមួយគ្នានេះ ឥណ្ឌា និងអូស្ង្រាលី​ក៏មានកិច្ចប្រជុំ​ជាមួយគ្នា​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នាផងដែរ ដែលកិច្ចព្រមព្រៀងនេះ នឹងជួយជំរុញ​ឲ្យការធ្វើពាណិជ្ជកម្ម និង​វិនិយោគ​រវាង​អូស្ត្រាលី និង​ឥណ្ឌានឹងកើនឡើងកាន់តែខ្លាំងផងដែរ។

សូមជម្រាបថា ជុំវិញជម្លោះរវាង​អូស្ត្រាលី និងចិន កន្លងមក​រដ្ឋាភិបាលក្រុងកង់ប៉េរា​ក៏ធ្លាប់បានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោកផងដែរ ដើម្បីប្រឆាំងនឹងការដំឡើងពន្ធនាំចូលយ៉ាងច្រើនគំហុករបស់ចិន មកលើស្រាក្រហមរបស់អូស្ត្រាលី ចាប់តាំងពីប្រទេសទាំងពីរមានជម្លោះពាណិជ្ជកម្មតឹងតែងដាក់គ្នាមក៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកចោទចិនអ្វីខ្លះ ក្រោយចិនសម្ងំស្ងៀមមិនលូកដៃវិបត្តិនៅអ៊ុយក្រែន?

ព័ត៌មាន
ទោះបីជាចិនមិនបានលូកដៃ ឬនិយាយអ្វីច្រើនទាក់ទងនឹងវិបត្តិអ៊ុយក្រែនក្តី ប៉ុន្តែសហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោកចូ បៃឌិន ជឿជាក់កាន់តែខ្លាំងថា ទី…

គោលនយោបាយគាំទ្ររបស់ចិនសម្រាប់និស្សិតបញ្ចប់ការសិក្សាជាង១០លាននាក់នៅឆ្នាំ២០២២នេះ

ព័ត៌មាន
ប្រទេសចិនកំពុងជំរុញផ្ដល់ការគាំទ្រដល់និស្សិតមហាវិទ្យាល័យចំនួនជាង ១០លាននាក់ ដែលត្រៀមនឹងបញ្ចប់ការសិក្សានៅឆ្នាំ ២០២២នេះ នៅចំពេលការប្រកួតប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ