និស្សិតអន្តរជាតិ

និស្សិតអន្តរជាតិ ចំណាយប្រាក់ជាង៤០ពាន់លានដុល្លារ នៅសហរដ្ឋអាម៉េរិកក្នុង១ឆ្នាំ ខណៈចិនបញ្ចូននិស្សិតទៅរៀននៅអាម៉េរិកច្រើនជាងគេ


សមាគមសម្រាប់អ្នកសិក្សាអន្តរជាតិ ហៅកាត់ថា NAFSA បានបង្ហាញទិន្នន័យជុំវិញការចំណាយប្រចាំឆ្នាំរបស់និស្សិតអន្តរជាតិ នៅសហរដ្ឋអាម៉េរិកថា និស្សិតអន្តរជាតិ បានចំណាយប្រាក់ជាង៤០ពាន់លានដុល្លារសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ពោលគឺបានកើនឡើង១៩% បើធៀបនឹងឆ្នាំសិក្សាមុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
និស្សិតអន្តរជាតិ
ដោយ

កំណើនប្រចាំឆ្នាំនៃការចាយវាយរបស់និស្សិតអន្តរជាតិនេះ គឺជាឆ្នាំលើកទី២ហើយ ហើយការចំណាយទាំងអស់នេះបានរួមបញ្ចូលមិនត្រឹមតែសម្រាប់ថ្លៃសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវារួមបញ្ចូលទាំងថ្លៃស្នាក់នៅ ថ្លៃដឹកជញ្ជូន ថ្លៃអាហារ និងថ្លៃទំនិញប្រើប្រាស់ក្នុងអំឡុងពេលពួកគេស្នាក់នៅសហរដ្ឋអាម៉េ​រិក ផងដែរ។ សមាគម NAFSA បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា នេះគឺជាការរួមចំណែកដ៏មានសារសំខាន់របស់និស្សិតអន្តរជាតិចំពោះសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ហើយវាគួរឱ្យសរសើរខ្លាំងណាស់ ដែលបានឃើញកំណើនប្រចាំឆ្នាំស​ម្រាប់ឆ្នាំទីពីរជាប់ៗគ្នាបែបនេះ។

និស្សិតអន្តរជាតិជាងមួយលាននាក់ បានចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានឧត្ដមសិក្សានៅទូទាំងសហរដ្ឋអាម៉េរិក សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ កើនឡើង១២% បើធៀបនឹងឆ្នាំសិក្សាមុននោះ។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានអប់រំអន្តរជាតិ។ ប្រទេសចិន និងឥណ្ឌា បានជាប់ជាប្រទេសដែលបានបញ្ជូននិស្សិតទៅរៀននៅអាម៉េរិកច្រើនជាងគេ ដោយរួមបញ្ចូលគ្នាមានចំនួនសរុបជិត៥៣%។​និស្សិតចិន បានចំណាយប្រាក់ជាង១២ពាន់លានដុល្លារ ដើម្បីចូលរួមចំណែកដល់សេដ្ឋកិច្ចអាម៉េ​រិក ខណៈដែលនិស្សិតឥណ្ឌា បានរួមចំណែកជាង៧ពាន់លានដុល្លារដល់សេដ្ឋកិច្ចអាម៉េរិក។​​ប្រទេសវៀតណាម បានជាប់ចំណាត់ថ្នាក់​​​ទី៥ ជាមួយនឹងចំនួននិស្សិតជាង២ម៉ឺននាក់ និងបានរួមចំណែកប្រមាណ៨១៦លានដុល្លារ ដល់សេដ្ឋកិច្ចអាម៉េរិក នៅឆ្នាំ២០២៣ គឺបានកើនឡើងជាង១១% បើធៀបនឹងឆ្នាំ២០២២៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាយក្សចិនកំណត់គោលដៅកំណើន GDP ស្ថិតក្នុងរង្វង់៥% នៅឆ្នាំ២០២៤ នេះ

ព័ត៌មាន
មហាយក្សចិន បានកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរង្វង់ប្រមាណ៥% សម្រាប់ឆ្នាំ២០២៤ នេះ ដែលប្រហាក់ប្រហែលគ្នានឹងគោលដៅកំណើន GDP …

តម្លៃភាគហ៊ុនក្រុមហ៊ុនមេរបស់ហ្វេសប៊ុក Facebook ខាតបង់ជិត២០ពាន់លានដុល្លារ ក្រោយមានបញ្ហារំខានលើបណ្ដាញសង្គមរបស់ខ្លួនកាលពីយប់មិញ

ព័ត៌មាន
ក្រុមហ៊ុនមេតា ដែលគេស្គាល់ថា ជាក្រុមហ៊ុនមេរបស់បណ្ដាញសង្គមហ្វេសប៊ុក បានរងការខាតបង់ប្រាក់អស់ប្រមាណជិត២០ពាន់លានដុល្លារ ខណៈតម្លៃភាគហ៊ុនរបស់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ