ក្រុមហ៊ុនFacebook

តម្លៃភាគហ៊ុនក្រុមហ៊ុនមេរបស់ហ្វេសប៊ុក Facebook ខាតបង់ជិត២០ពាន់លានដុល្លារ ក្រោយមានបញ្ហារំខានលើបណ្ដាញសង្គមរបស់ខ្លួនកាលពីយប់មិញ


ក្រុមហ៊ុនមេតា ដែលគេស្គាល់ថា ជាក្រុមហ៊ុនមេរបស់បណ្ដាញសង្គមហ្វេសប៊ុក បានរងការខាតបង់ប្រាក់អស់ប្រមាណជិត២០ពាន់លានដុល្លារ ខណៈតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានធ្លាក់ចុះ ១,៦% នៅម៉ោងបិទការជួញដូរកាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៤។ ទន្ទឹមគ្នានេះ លោក Mark Zuckerberg ដែលជាស្ថាបនិកក្រុមហ៊ុននេះ ក៏បានខាតបង់ប្រាក់អស់ប្រហែល ៣ពាន់លានដុល្លារផងដែរ ដោយសារតែការដាំក្បាលចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនមេតានេះ។
តម្លៃភាគហ៊ុនក្រុមហ៊ុនមេរបស់ហ្វេសប៊ុក Facebook ខាតបង់ជិត២០ពាន់លានដុល្លារ ក្រោយមានបញ្ហារំខានលើបណ្ដាញសង្គមរបស់ខ្លួនកាលពីយប់មិញ
ដោយ
អំពី meta Facebook

ការដាំក្បាលចុះនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន មេតា គឺត្រូវបានកើតឡើងភ្លាមៗ នៅក្រោយពេលដែល បណ្ដាញសង្គមយក្សរបស់ក្រុមហ៊ុននេះ រួមមាន Facebook, Instagram និងMessager កាលពីយប់ថ្ងៃទី ៥ខែមីនា បានរងនូវការរំខាននៅទូទាំងពិភពលោក ដោយសារតែគណនីអ្នកប្រើប្រាស់ជាច្រើនមិនអាចចូលទៅប្រើប្រាស់បានអស់រយៈពេលជាច្រើនម៉ោង។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Facebook ក៏បានចេញមកឆ្លើយតបជុំវិញបញ្ហារអាក់រអួលផ្នែកប្រព័ន្ធគ្រប់គ្រងរបស់ខ្លួនផងដែរ ដោយបានបញ្ជាក់ថា វាកើតឡើងដោយសារតែបញ្ហាបច្ចេកទេស ហើយថាក្រុមហ៊ុន បានដោះស្រាយបញ្ហានេះ បានភ្លាមៗឡើងវិញសម្រាប់អ្នកប្រើប្រាស់។

សូមបញ្ជាក់ថា តម្លៃភាគហ៊ុនរបស់មេតា មានប្រហែល ៤៩០ដុល្លារនៅក្នុងមួយភាគហ៊ុន ដោយមានតម្លៃមូលធនទីផ្សារសរុប ១,២៥ ទ្រីលានដុល្លារអាមេរិក ។ បើទោះបីជា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះ និងបានធ្វើឲ្យលោក Mark Zuckerberg ធ្លាក់ចុះទ្រព្យសម្បត្តិអស់ជិត៣ពាន់លានដុល្លារ មកនៅត្រឹម ១៧៦ ពាន់លានដុល្លារក្ដី ប៉ុន្ដែ មហាសេដ្ឋីរូបនេះ នៅតែរក្សាបានតំណែងលេខ៤ ជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅក្នុងពិភពលោកនៅក្នុងឆ្នាំ២០២៤ដដែល។ នេះបើតាមទិន្នន័យពី Bloomberg។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


និស្សិតអន្តរជាតិ ចំណាយប្រាក់ជាង៤០ពាន់លានដុល្លារ នៅសហរដ្ឋអាម៉េរិកក្នុង១ឆ្នាំ ខណៈចិនបញ្ចូននិស្សិតទៅរៀននៅអាម៉េរិកច្រើនជាងគេ

ព័ត៌មាន
សមាគមសម្រាប់អ្នកសិក្សាអន្តរជាតិ ហៅកាត់ថា NAFSA បានបង្ហាញទិន្នន័យជុំវិញការចំណាយប្រចាំឆ្នាំរបស់និស្សិតអន្តរជាតិ នៅសហរដ្ឋអាម៉េរិកថា និស្សិត…

តើមានកត្តាអ្វីខ្លះធ្វើឱ្យពលរដ្ឋមួយចំនួនវ័ណ្ឌកជាមួយបំណុល? ហើយត្រូវដោះស្រាយយ៉ាងដូចម្តេច?

ព័ត៌មាន
គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ តាមរយៈក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ