ចិននាំមុខជប៉ុនជាដៃគូអនាគតដ៏ភ្លឺស្វាងរបស់អាស៊ាន

ការស្ទង់មតិរបស់រាជរដ្ឋាភិបាលជប៉ុន៖ ចិននាំមុខជប៉ុនជាដៃគូអនាគតដ៏ភ្លឺស្វាងរបស់អាស៊ាន


ស្ទើរតែពាក់កណ្តាលនៃប្រជាជននៅអាស៊ាន ដែលត្រូវបានក្រសួងការបរទេសជប៉ុនធ្វើការស្ទង់មតិបានចាត់ទុកប្រទេសចិនជាដៃគូដ៏សំខាន់បំផុតនាពេលអនាគតសម្រាប់ទំនាក់ទំនងនៅក្នុងតំបន់នេះ ដោយបាននាំមុខប្រទេសជប៉ុនជាលើកដំបូង។ នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុន។
ការស្ទង់មតិរបស់រាជរដ្ឋាភិបាលជប៉ុន៖ ចិននាំមុខជប៉ុនជាដៃគូអនាគតដ៏ភ្លឺស្វាងរបស់អាស៊ាន
ដោយ

មន្ត្រីជាន់ខ្ពស់​ជប៉ុន​បាន​អះអាង​ថា លទ្ធផល​នេះ​អាច​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​របស់​ចិន​ជាមួយ​អាស៊ាន និង​បង្ហាញ​កាន់តែ​ច្បាស់​ពី​ការ​កើនឡើង​នូវ​ឥទ្ធិពល​របស់​ចិន​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ តាម​រយៈ "​ការទូត​វ៉ាក់សាំង​" នៃ​ការ​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​សម្រាប់​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

ការ​ស្ទង់​មតិ​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​ជប៉ុន​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ចំនួន ៤៨% នៃ​អ្នកចូលរួម​ក្នុង​ការ​ស្ទង់​មតិ​មក​ពី​បណ្ដា​ប្រទេស​អាស៊ាន​បាន​ជ្រើសរើស​យក​ប្រទេស​ចិន ខណៈ​ដែល​ប្រទេស​ជប៉ុន​វិញ​បាន​តាម​ពីក្រោយ​ប្រទេស​ចិន​ដោយ ៤៣% ពោល​គឺ​ធ្លាក់​ចុះ ៨% ធៀប​នឹង​ការ​ស្ទង់​មតិ​កាលពី​លោក​មុន ហើយ​បន្ទាប់​មក​ទៀត គឺ​សហរដ្ឋអាមេរិក​មាន​៤១% ពោល​គឺ​បាន​កើនឡើង ៤%​។

នេះ​គឺជា​លើក​ដំបូង​ហើយ ដែល​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ចាប់តាំងពី​ក្រសួងការបរទេស​ជប៉ុន​បាន​ចាប់ផ្តើម​ការ​ស្ទង់​មតិ​តាំងពី​ឆ្នាំ​២០១៥​មក​។

មន្ត្រី​ក្រសួងការបរទេស​ជប៉ុន​ម្នាក់​បាន​និយាយ​ថា លទ្ធផល​នេះ​អាច​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​របស់​ចិន​ជាមួយ​អាស៊ាន និង​បង្ហាញ​កាន់តែ​ច្បាស់​ពី​ការ​កើនឡើង​នូវ​ឥទ្ធិពល​របស់​ចិន​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ​តាម​រយៈ "​ការទូត​វ៉ាក់សាំង​" ដែល​បាន​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​សម្រាប់​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​។

នៅ​ក្នុង​សំណួរ​នៃ​ការ​ស្ទង់​មតិ​ដែល​គេ​សួរ​ថា តើ​ប្រទេស​ណា​ដែល​ពួក​គេ​ជឿ​ថា ជា​ដៃគូ​ដ៏​សំខាន់​នា​ពេល​ឥឡូវនេះ អ្នកឆ្លើយ​សំណួរ​ចំនួន ៥៦% បាន​ជ្រើសរើស​យក​ប្រទេស​ចិន បើ​ទោះជា​អត្រា​នេះ​បាន​ធ្លាក់​ចុះ ៣​ពិន្ទុ​ភាគរយ​ក៏​ដោយ​ចុះ ប៉ុន្តែ​អត្រា​នេះ​នៅ​តែ​ធ្វើ​ឱ្យ​ចិន​ស្ថិត​នៅ​លើ​កំពូល​តារាង​នៃ​បញ្ជី​ស្ទង់​មតិ​នេះ​ដដែល ចំណែកឯ​ប្រទេស​ជប៉ុន​វិញ គឺ​មាន​អ្នកឆ្លើយ​គាំទ្រ​តែ​៥០% តែ​ប៉ុណ្ណោះ​ពោល​គឺ​បាន​ធ្លាក់​ចុះ ៧​ពិន្ទុ​ភាគរយ​។

ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង Ipsos ត្រូវ​បាន​ក្រសួងការបរទេស​ជប៉ុន​ផ្ដល់​សិទ្ធិ​សម្រាប់​ការ​ស្ទង់​មតិ​នេះ​តាម​អ៊ីនធឺណិត និង​ដោយ​ផ្ទាល់​នៅ​ក្នុង​ខែមករា ដោយ​ដោយ​មាន​អ្នកចូលរួម​ឆ្លើយ​សំណួរ​ជិត​៣​ពាន់​នាក់ ដែល​ជា​ប្រជាជន​រស់នៅ​ក្នុង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ លើកលែងតែ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដែល​កំពុង​ជួប​វិបត្តិ​នយោបាយ ហើយ​ការ​ស្ទង់​មតិ​នេះ​ធ្វើ​ឡើង​លើ​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី ១៨ ដល់ ៥៩​ឆ្នាំ​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្ពុជាអាចប្រឈមវិបត្តិស្បៀងអាហារដែរឬទេ ចំពេលដែលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិនេះកាន់តែខ្លាំង?

ព័ត៌មាន
ស្របពេលពិភពលោកកំពុងមានការព្រួយបារម្ភពីវិបត្តិស្បៀងអាហារដោយសារការអូសបន្លាយនៃសង្គ្រាមរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែន មន្ត្រីរាជរដ្ឋាភិបាលកម្ពុ…

ដឹស្តា មេរាហ្កាដិន គម្រោងដែលពោពេញទៅដោយបរិយាកាសរស់នៅបែបធម្មជាតិ

ព័ត៌មាន
ស្របតាមការអភិវឌ្ឍឥតឈប់ឈរ ទៅតាមផែនការមេ ឆ្នាំ2035 នៅជុំវិញរាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថា ភាគខាងត្បូងកំពុងតែមមាញឹកអភិវឌ្ឍជាមួយនឹងស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ