វិស័យកសិកម្ម

កម្ពុជារំពឹងក្រុមហ៊ុនចិនចំនួន៦ នឹងមកវិនិយោគលើការកៃច្នៃគ្រាប់ស្វាយចន្ទីនៅឆ្នាំក្រោយ


ប្រធានសមាគមស្វាយចន្ទីកម្ពុជារំពឹងក្រុមហ៊ុនវិនិយោគរបស់ចិនចំនួន៦ នឹងមកបណ្តាក់ទុនវិនិយោគលើការបង្កើតរោងចក្រកៃច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនវិនិយោគទាំងនោះ បានបង្ហាញការពេញចិត្តចំពោះកាលានុវត្តភាព និងឱកាសវិនិយោគនៅកម្ពុជា ដោយក្រុមហ៊ុនទាំងនោះមានគម្រោងវិនិយោគលើការកែច្នៃគ្រាប់ និងគៀបសំបកយកប្រេងជាដើម។
3
ដោយ

បើតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា នៅ១១ខែឆ្នាំនេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារវៀតណាមបានជាង៦១ម៉ឺន៧ពាន់តោន គិតជាទឹកប្រាក់មានចំនួនជាង៨៣០លានដុល្លារ ធ្លាក់ចុះជិត១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគចិន ចំនួន៦បានបង្ហាញបំណងចង់វិនិយោគលើការបើករោងចក្រកែច្នៃស្វាយចន្ទីនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនេះបានចុះសិក្សាអំពីកាលានុវត្តភាព និងឱកាសវិនិយោគនៅកម្ពុជា។ បន្ទាប់ពីការចុះសិក្សា ក្រុមហ៊ុនចិនទាំងនោះមានគម្រោងចង់វិនិយោគលើវិស័យស្វាយចន្ទីកម្ពុជាជាចង្កោមទាំងការកែច្នៃគ្រាប់ និងគៀបសំបកយកប្រេង ដោយក្រុមហ៊ុនត្រូវការសំបកស្វាយចន្ទីច្រើនផលិតជាប្រេង ដើម្បីយកលក់នៅបណ្តាប្រទសដែលគិតគូរអំពីបរិស្ថាន ជាពិសេសនៅអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង។ នេះបើតាមការបញ្ជាក់របស់លោក អួន ស៊ីឡុត ដោយបានបន្ថែមថា នេះគឺជាសញ្ញាវិជ្ជមានមួយរបស់កម្ពុជា និងរំពឹងថាក្រុមហ៊ុនចិនទាំងនោះនឹងមកវិនិយោគលើវិស័យកែច្នៃស្វាយចន្ទីកម្ពុជានៅឆ្នាំក្រោយ។

សម្រាប់ លោក អួន ស៊ីឡុត វិស័យកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជាបច្ចុប្បន្នមានការកើងនឡើងគួរឱ្យកត់សម្គាល់ តែយ៉ាងណាប្រធានសមាគមរូបនេះអះអាងថា វិស័យស្វាយចន្ទីកម្ពុជានៅតែត្រូវការការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈការបង្កើតតំបន់សួនកសិឧស្សាហកម្ម ក៏ដូចជាការលើកទឹកចិត្តផ្នែកពន្ធដារបន្ថែមទៀតជាដើម។ លោក អួន ស៊ីឡុត ជឿជាក់ថា ប្រសិនជាកម្ពុជាមានការលើកលែងពន្ធ ឬការលើកទឹកចិត្តផ្សេងៗបន្ថែមទៀតពីរាជរដ្ឋាភិបាលនោះ វិនិយោគិនកាន់តែច្រើននឹងមកបណ្តាក់ទុកវិនិយោគលើវិស័យកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា។

បើតាមលោក អួន ស៊ីឡុត នៅក្នុងរយៈពេល១១ខែឆ្នាំ២០២៣ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង៦៥ម៉ឺន៤ពាន់តោន ក្នុងនោះនាំចេញទៅវៀតណាម បានចំនួន៦១ម៉ឺន៧ពាន់តោន ដែលគិតជាទឹកប្រាក់ប្រមាណ៨៣៤លានដុល្លារ ថយចុះប្រមាណ១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅមានការធ្លាក់ចុះនេះ ត្រូវបានប្រធានសមាគមរូបនេះអះអាងថា គឺដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុបានធ្វើឱ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះ គួបផ្សំមានការប្រជែងទិញគ្រាប់ស្វាយចន្ទីឆៅពីសហគ្រាសក្នុងស្រុកកើនឡើង។

តែយ៉ាងណាសម្រាប់តម្លៃគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះវិញ អ្នកជំនាញរូបនេះអះអាងថា មានតម្លៃល្អជាងឆ្នាំមុន ពោលគឺតម្លៃគ្រាប់ស្វាយចន្ទីស្ងួតនៅខែវិច្ឆិកាមានតម្លៃចន្លោះពី៧ពាន់រៀលទៅ៧ពាន់៧រយរៀលក្នុងមួយគីឡូក្រាម ឬស្មើនឹងជាង១ពាន់៩រយដុល្លារក្នុងមួយតោន ដោយតម្លៃនេះបានកើនឡើងចន្លោះពី៥%ទៅ១០% បើធៀបនឹងឆ្នាំមុន ខណៈនៅឆ្នាំ២០២៤ ខាងមុខ សមាគមស្វាយចន្ទីកម្ពុជារំពឹងថា តម្លៃគ្រាប់ស្វាយចន្ទីឆៅដែលមានគុណភាពល្អ នឹងមានតម្លៃខ្ពស់កើនឡើង៥% បន្ថែមទៀតលើតម្លៃបច្ចុប្បន្ន ដោយសារតម្រូវការគ្រាប់ស្វាយចន្ទីនៅលើសកលលោកអាចមានកំណើនខ្ពស់នៅពេលខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា-ជប៉ុនចុះអនុស្សរណៈនៃការយោគយល់គ្នាលើឯកសារចំនួន៧ ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា គមនាគមន៍ និងថាមពល

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន បានចូលរួមជាអធិបតីភាព នៅក្នុងពិធីចុះអន…

ក្រុមហ៊ុនជប៉ុនបង្ហាញបំណងចង់ទិញគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចរបស់កម្ពុជាបន្ថែមទៀត

ព័ត៌មាន
ផលិតផលគ្រាប់ស្វាយចន្ទី និងម្រេចរបស់កម្ពុជា ទទួលបានការចាប់អារម្មណ៍ពីប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ហើយក្រុមហ៊ុនជប៉ុនមានបំណងបង្កើនក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ