អត្ថបទក្រុមហ៊ុន

រកឃើញហើយម្ចាស់ជ័យលាភី «ពានរង្វាន់សហគ្រិនថ្នាក់ជាតិ» ៤រូបប្រចាំឆ្នាំ២០២៣


សហគ្រិនខ្មែរ (Khmer Enterprise) សហការជាមួយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានរកឃើញ និងប្រគល់ពានរង្វាន់ដល់ម្ចាស់សហគ្រាសដែលបានចូលរួមប្រកួតក្នុងកម្មវិធី «ពានរង្វាន់សហគ្រិន ថ្នាក់ជាតិឆ្នាំ២០២៣» ដោយមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ សហគ្រិនខ្មែរ។
01
ដោយ

ក្រោយពីការប្រកួតប្រជែងដ៏ស្វិតស្វាញ គណៈកម្មការវាយតម្លៃបានពិភាក្សាយ៉ាងហ្មត់ចត់ និងសម្រេចជ្រើសរើស ជ័យលាភី៤រូប តាមចំណាត់ថ្នាក់ដូចខាងក្រោម៖​

ម្ចាស់ជ័យលាភីលេខ១ បានទៅលើ លោក ឆែន ច័ន្ទដារ៉ា (ម្ចាស់អាជីវកម្មសហគ្រាសធុនមធ្យម ផលិតប្រេងឆាកន្ទក់ មកពីខេត្តបាត់ដំបង)
ម្ចាស់ជ័យលាភីលេខ២ បានទៅលើ លោកស្រី ចៅ លន់មូលីការ (ម្ចាស់អាជីវកម្ម Cambodian Standard Development & Supply Co.,Ltd មកពីរាជធានីភ្នំពេញ)
ម្ចាស់ជ័យលាភីលេខ៣ បានទៅលើ លោកចាន់ សិល្បសុជាតិ (ម្ចាស់អាជីវកម្ម អ៊ីឆេ ង៉ូវហេង មកពីខេត្តកំពត)
ម្ចាស់ជ័យលាភីលេខ៤ បានទៅលើ លោក សុទ្ធ វណ្ណៈ (ម្ចាស់អាជីវកម្ម អូស្ត្រាលី ផេស៊ីហ្វិក អ៊ិនវេសម៉ិន ខូ អិលធីឌី មកពីខេត្តសៀមរាប)

ម្ចាស់ជ័យលាភីលេខ១ ទទួលបានរង្វាន់ជាទឹកប្រាក់សរុប១ម៉ឺនដុល្លារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សហរដ្ឋអាមេរិក មានឱកាសធ្វើជាទីប្រឹក្សា «វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍» ជាវាគ្មិនកិត្តិយសក្នុងកម្មវិធីសហគ្រិនរបស់វិទ្យាស្ថាន ជាតំណាង របស់វិទ្យាស្ថានចូលរួមប្រកួតប្រជែង ពានរង្វាន់សហគ្រិនក្នុងតំបន់ ជាអ្នកផ្ដល់ពិន្ទុសម្រាប់កម្មវិធី «ពានរង្វាន់ សហគ្រិនថ្នាក់ជាតិ» នៅឆ្នាំក្រោយព្រមទាំងទទួលបានលិខិតបញ្ជាក់ទទួលស្គាល់ដោយក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ។

គួររម្លឹកថា នេះជាលើកទី៤ហើយដែល «កម្មវិធីប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិ» បានប្រព្រឹត្តទៅ។ កម្មវិធី នេះធ្វើឡើងដើម្បីលើកទឹកចិត្តសហគ្រិនកម្ពុជាឲ្យបើកបង្ហាញគំនិតអាជីវកម្មរបស់ខ្លួន និងសមិទ្ធផលដែលសម្រេច បានដល់គណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុដើម្បីទទួលបានដំបូន្មានល្អៗការលើកទឹកចិត្ត និងអបអរសាទរជា សាធារណៈដល់ម្ចាស់ជ័យលាភីដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍអាជីវកម្មរបស់ខ្លួនហើយបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ជាក់ស្តែងការប្រកួតប្រព្រឹត្តទៅដោយមានការដាក់ពាក្យចំនួន ២៥៤ក្រុមហ៊ុន មកពីទូទាំងប្រទេសកម្ពុជាដែល ការផ្សព្វផ្សាយ បានបែងចែកជា ៥តំបន់រួមមាន​៖ តំបន់បាត់ដំបង តំបន់សៀមរាប​ តំបន់កំពង់ចាម តំបន់កំពត និងតំបន់កណ្តាល។

គួរជម្រាបថាសហគ្រិនខ្មែរត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអ្នកពាក់ ព័ន្ធនានានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ សហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាថ្នាលជាតិ សម្រាប់ការលើកកម្ពស់សហគ្រិនភាពតាមរយៈការគាំទ្រទាំងហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុដល់ធុរកិច្ចថ្មី និង សហគ្រាសធុនតូចនិងមធ្យមដែលមានសក្ដានុពលនៅក្នុងវិស័យអាទិភាព ដូចជាវិស័យ បច្ចេកវិទ្យាគមនាគន៍ សេវាកម្ម កសិកម្ម និងផលិតកម្ម ឱ្យបានច្រើនដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រលានយន្តហោះសៀមរាបអង្គរតម្លៃជាង១ពាន់លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មាន
ដូចការគ្រោងទុកនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមានមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីក្រុងសៀមរាប ត្រូវបានស…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានជជែកពីបញ្ហាសំខាន់អ្វីខ្លះជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា?

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ