គម្រោងផ្លូវល្បឿនលឿនធំៗ១២ខ្សែរបស់វៀតណាមឆ្នាំ២០២២

វៀតណាម នឹងចាប់ផ្ដើមសាងសង់គម្រោងផ្លូវល្បឿនលឿនធំៗ១២ខ្សែ តម្លៃជាង៦ពាន់លានដុល្លារនៅឆ្នាំ២០២២


គម្រោងការសាងសង់ផ្លូវល្បឿនលឿនធំៗជាច្រើននឹងដំណើរការនៅឆ្នាំនេះនៅក្នុងប្រទេសវៀតណាម ដែលភាគច្រើននៅតំបន់នៃភាគខាងត្បូងនៃប្រទេស។
គម្រោងផ្លូវល្បឿនលឿនធំៗ១២ខ្សែរបស់វៀតណាមឆ្នាំ២០២២
ដោយ

តាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន VN Express រដ្ឋសភាជាតិនៃប្រទេសវៀតណាមកាលពីខែមុនបានអនុម័តលើការសាងសង់ផ្លូវល្បឿនលឿនចំនួន ១២ ខ្សែ ពីភាគខាងជើងទៅភាគខាងត្បូងដែលមានប្រវែងសរុបប្រមាណ ៧៣០ គីឡូម៉ែត្រ។ ការសាងសង់ផ្លូវល្បឿនលឿនទាំង ១២ ខ្សែនេះ នឹងត្រូវចំណាយថវិការសរុបប្រមាណ ៦ពាន់៥រយលានដុល្លារ ដែលត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាល។

ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន Dong Dang – Tra Linh ប្រវែង ៩៣ គីឡូម៉ែត្រ រវាង​ខេត្ត Lang Son និង Cao Bang គ្រោង​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ ដែល​នឹង​មាន​ផ្លូវ​ចំនួន ៤​គន្លង និង​កំណត់​ល្បឿន ៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ 

បន្ថែម​ពី​នេះ វៀតណាម​ក៏​នឹង​ពង្រីក​ផ្លូវ​ល្បឿន​លឿន​មួយ​ខែ​ទៀត​ប្រវែង ២២​គីឡូម៉ែត្រ ទៅ​កាន់​ព្រំដែន​ខេត្ត Tra Linh បន្ទាប់​ពី​ឆ្នាំ ២០២៥​ផង​ដែរ​។ ផ្លូវ​ល្បឿន​លឿន​ទាំងនេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កាត់​បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ​ដល់​ទៅ​ពាក់កណ្តាល ពោល​គឺ​ក្នុង​ធ្វើ​ដំណើរ​រវាង​ទីក្រុង​ហាណូយ និង​ខៅ​បាង Cao Bang ចំណាយ​ពេលវេលា​ត្រឹម​បី​ម៉ោង​ប៉ុណ្ណោះ​។

គួរ​បញ្ចា​ក់ថា គោលបំណង​ដែល​ប្រទេស​វៀតណាម​សាងសង់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ធំ​ៗ​ទាំងនេះ​ឡើង​គឺ​ដើម្បី​កាត់​បន្ថយ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ និង​សម្រួល​ដល់​ការងារ​ដឹក​ជញ្ជូន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ខណៈ​ដែល​ប្រទេស​នេះ កំពុង​ជួប​បញ្ហា​កកស្ទះ​ចរចា​កាន់តែ​ខ្លាំង​ពិសេស​នៅ​តាម​តំបន់​ប្រជុំជន និង​ទីក្រុង​សំខាន់​ៗ៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមរិក និងសម្ព័ន្ធមិត្ត ស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំនៅសប្តាហ៍នេះ ស្តីពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង

ព័ត៌មាន
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនរួមមាន ចក្រភពអង់គ្លេស និង បារាំង បានគាំទ្រស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំបិទទ្វ…

សភាអាមេរិកនឹងអនុម័តច្បាប់ថ្មី បង្កើនសមត្ថភាពប្រកួតប្រជែងរបស់អាមេរិកជាមួយចិននៅសប្តាហ៍នេះ!

ព័ត៌មាន
សភាតំណាងរាស្ត្រសហរដ្ឋអាមេរិកកាលទើបតែបានបង្កើតសេចក្ដីព្រៀងច្បាប់ ដែលមានតម្លៃរាប់ពាន់លានដុល្លារ ក្នុងគោលបំណងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់អា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ