ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងជួបប្រជុំស្តីអំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង

អាមរិក និងសម្ព័ន្ធមិត្ត ស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំនៅសប្តាហ៍នេះ ស្តីពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង


សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនរួមមាន ចក្រភពអង់គ្លេស និង បារាំង បានគាំទ្រស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំបិទទ្វារមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជុំវិញបញ្ហាការបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយមធ្យមរបស់ប្រទេសកូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយរបស់សារព៌ត៍មាន Reuters។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងជួបប្រជុំស្តីអំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង

កូរ៉េ​ខាងជើង​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​បាញ់​បង្ហោះ​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក Hwasong-១២​។ វា​ជា​ប្រភេទ​អាវុធ​ដែល​ខ្លួន​ធ្លាប់​បាន​គម្រាម​វាយប្រហារ​លើ​ទឹកដី​អា​មេ​រិ​ក​ក្នុង​កោះ Guam ដែល​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​ថា ប្រទេស​កូរ៉េ​ខាងជើង​ដែល​មាន​ប្រដាប់​អាវុធ​នុយក្លេអ៊ែរ​នេះ អាច​នឹង​បន្ត​ការ​សាកល្បង​រយៈ​ចម្ងាយ​ឆ្ងាយ​ឡើង​វិញ​។

គិត​តាំងពី​ដើម​ខែមករា​មក​ទល់​ថ្ងៃ​ទី ២​ខែកុម្ភៈ​នេះ កូរ៉េ​ខាងជើង​បាន បាញ់​សាកល្បង​ម៉ី​ស៊ី​ល​៧​លើក​ហើយ ខណៈ​ការ​បាញ់​បង្ហោះ​មី​ស៊ី​ល​ដែល​សមត្ថភាព​នុយក្លេអ៊ែរ​ជា​លើក​ទី​ដំបូង​កាលពី​ឆ្នាំ ២០១៧​។ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres កាលពី​ថ្ងៃ​អង្គារ​បាន​លើក​ឡើង​ពី​ការ​ថ្កោលទោស​លើ​ការ​បាញ់​បង្ហោះ​នេះ ហើយ​បាន​ជំរុញ​ឱ្យ​ក្រុង​ព្យុ​ង​យ៉ាង "​បញ្ឈប់​សកម្មភាព​នៃ​ការ​បាញ់​មី​ស៊ី​ល​ទាំងនេះ​" ។

ក្នុង​នោះ​ផង​ដែរ អ្នកនាំពាក្យ​រង​អង្គការសហប្រជាជាតិ លោក Farhan Haq បាន​និយាយ​ថា ការ​បាញ់​បង្ហោះ​ទាំងនេះ គឺជា​ការ​រំលោភ​បំពាន​យ៉ាង​ច្បាស់​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​" ។

គូ​រប​ញ្វា​ក់ថា ប្រទេស​កូរ៉េ​ខាងជើង​ត្រូវ​បាន​ទទួល​រង​នូវ​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ចាប់តាំងពី​ឆ្នាំ​២០០៦ មក​ម្ល៉េះ ដែល​កើត​ចេញពី​ការ​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមប្រឹក្សាសន្តិសុខ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​កំណត់​គោលដៅ​លើ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ផ្លោង​របស់​ទីក្រុង​ព្យុ​ង​យ៉ាងនេះ​។

បើ​ទោះបីជា កន្លង​មក​អា​មេ​រិ​កបាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េ​ខាងជើង និង​ស្នើ​ឲ្យ​អង្គការសហប្រជាជាតិ​បន្ថែម​ទណ្ឌកម្ម​ទៅ​លើ​កូរ៉េ​ខាងជើង​ក្ដី ប៉ុន្ដែ ប្រទេស​ចិន និង​រុ​ស្ស៊ី​វិញ កាលពី​ខែ​មុន បាន​ពន្យារពេល​ការ​ស្នើ​ឲ្យ​មានការ​ដាក់​ទណ្ឌកម្ម​នេះ​៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន 

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនគ្រោងនឹងបង្កើតអង្គភាពពិសេសមួយ ដើម្បីសហការផលិតបន្ទះឈីបជាមួយក្រុមហ៊ុនបរទេសជាច្រើន

ព័ត៌មាន
ប្រទេសចិនគ្រោងនឹងបង្កើតអង្គភាពពិសេសមួយ ដែលដើរតួជាអ្នកសម្របសម្រួលកិច្ចសហការរវាងក្រុមហ៊ុនក្នុងស្រុក និងរោងចក្រផលិតបន្ទះឈីបក្រៅប្រទេសដូចជា Int…

វៀតណាម នឹងចាប់ផ្ដើមសាងសង់គម្រោងផ្លូវល្បឿនលឿនធំៗ១២ខ្សែ តម្លៃជាង៦ពាន់លានដុល្លារនៅឆ្នាំ២០២២

ព័ត៌មាន
គម្រោងការសាងសង់ផ្លូវល្បឿនលឿនធំៗជាច្រើននឹងដំណើរការនៅឆ្នាំនេះនៅក្នុងប្រទេសវៀតណាម ដែលភាគច្រើននៅតំបន់នៃភាគខាងត្បូងនៃប្រទេស។
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ