ប្រទេសម៉ាឡេស៊ី

កត្តានៅពីក្រោយជំរុញឲ្យម៉ាឡេស៊ីសម្រេចបានកំណើនសេដ្ឋកិច្ចជិត៩% នៅត្រីមាសទី២នៅឆ្នាំនេះ


ធនាគារកណ្តាលម៉ាឡេស៊ីបានប្រកាសដោយមោទនភាពនៅថ្ងៃសុក្រទី១២សីហាថា ផលិតផលក្នុងស្រុកសរុបរបស់ម៉ាឡេស៊ីបានកើនឡើងដល់ទៅ ៨,៩% នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះជាសញ្ញានៃការស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺរាតត្បាតកូវីដ១៩ ក្រោយម៉ាឡេស៊ីអស់រយៈពេលពីរឆ្នាំចុងក្រោយនេះ ជាប្រទេសរងគ្រោះយ៉ាងដំណំមួយដោយសារតែកូវីដ។ ទោះបីជាយ៉ាងណា ការភ័យខ្លាចនៃការស្រុតចុះមកវិញនៃសេដ្ឋកិច្ចម៉ាឡេស៊ីនៅតែបន្តមាន នេះដោយសារតែសេដ្ឋកិច្ចសកលមាននិន្នាការមិនច្បាស់លាស់។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Nikkei។
សេដ្ឋកិច្ចម៉ាឡេស៊ីសម្រេចបានកំណើន៨,៩%ត្រីមាសទី២ឆ្នាំនេះ!

ក្រោយកើនឡើងប្រមាណ៥%កាលពីត្រីមាសទី១ឆ្នាំ២០២២ សេដ្ឋកិច្ចម៉ាឡេស៊ីបន្តកើនឡើងដល់ ៨,៩% គិតត្រឹមត្រីមាសទី២ឆ្នាំនេះ ។ ប្រទេសរីកចម្រើនជាងគេមួយក្នុងតំបន់អាស៊ាននេះ ត្រូវបានគេចាត់ទុកជាប្រទេសមួយក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀតក្នុងតំបន់ ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតបន្ទាប់ពីងើបដើរចេញ​ពីជំងឺរាតត្បាត។ ក្នុងនោះកំណើនអំឡុងខែមេសាដល់ខែមិថុនាជាកំណើនល្អបំផុតប្រចាំឆ្នាំ។ យោងតាមធនាគារកណ្តាលម៉ាឡេស៊ី បើគេគិតតែ​ក្នុងខែមិថុនា​តែមួយប៉ុណ្ណោះ សេដ្ឋកិច្ចបានកើនឡើ​ងរហូតដល់ប្រមាណ ១៧,៥%។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត កំណើនសេដ្ឋកិច្ចម៉ាឡេស៊ីនៅត្រីមាសទី២នេះ បានកើនដល់កំរិតមួយខ្ពស់ជាងការប៉ាន់ស្មាន​ជាមធ្យមរបស់ក្រុមអ្នកសេដ្ឋកិច្ចទៅទៀត ខណៈពួកគេកន្លងមកទស្សនទាយថា នៅត្រីមាសទី២​សេដ្ឋកិច្ចម៉ាឡេអាចកើនជាមធ្យម ៦,៧%។ សូម្បីតែការស្ទង់មតិស្រដៀងគ្នាដោយ Bloomberg ក៏ប៉ាន់ស្មានជាត្រឹមកម្រិតមធ្យម ៥%ដែរ។

ក្រោយមើលឃើញពីកំណើ​នដ៏ភ្ញាក់ផ្អើលនេះ អ្នកសេដ្ឋកិច្ចរំពឹងថា GDP ម៉ាឡេនឹងបន្ដមានកំណើនខ្ពស់ថែមទៀត ដោយសារតែការស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៃការចំណាយប្រើប្រាស់ និងការនាំចេញក៏កើនឡើងដែរ។

គួរជម្រាបថា សេដ្ឋកិច្ចម៉ាឡេស៊ីកាលពីឆ្នាំ២០២១មានកំណើន ៣,១% ក្រោយការធ្លាក់ចុះអស់ ៥,៦% ក្នុងឆ្នាំ២០២០ ជាពេលដែកូវីដ១៩វាយលុកខ្លាំង។

ទេសាភិបាលធនាគារកណ្តាលម៉ាឡេស៊ី​លោកស្រី ណ សាមសៀយ៉ុននូស(Nor Shamsiah Yunus) បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រថា វិស័យសេវាកម្ម និងផលិតកម្មគឺជាវិស័យចម្បងដែលដំណើរ​ការ​បានល្អជាងគេ នៅក្នុងត្រីមាសទីពីរ។ ធនាគារកណ្តាលម៉ាឡេស៊ីបានកំណត់គោលដៅកំណើនសរុបនៅ​ឆ្នាំ២០២២នេះ ក្នុងអត្រា ៥,៣% ទៅ ៦,៣%។ ការកំណត់គោលដៅកំណើននេះ ដោយសារតែ​មានសុទិដ្ឋិនិយម​ចំពោះការ​បន្តពង្រីកតម្រូវការសកល និងការចំណាយខ្ពស់​ក្នុងវិស័យឯកជន។

គួររំឭកថា ថ្មីៗនេះមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ទើបបានកាត់បន្ថយ​ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ម៉ាឡេស៊ីពី ៥,៦% មកត្រឹម ៥,១%ក្នុងឆ្នាំ២០២២។ នេះក៏ដោយសារតែ IMF មើលឃើញពីទស្សនវិស័យសេដ្ឋកិច្ច​ពិភពលោក​ដ៏អាប់អួរ និងការកើនឡើង​នូវភាពតានតឹងភូមិសាស្ត្រនយោបាយ។ ដូចគ្នានេះ រដ្ឋាភិបាលក្រុងកូឡាឡាំពួរ ក៏បាន​បង្ហាញក្តីបារម្ភ​ចំពោះកំណើនសេដ្ឋកិច្ចរបស់ខ្លួនដែរ ដោយគេមិនរំពឹងខ្លាំងថា កំណើនអាចមានខ្ពស់រហូតឡើយ ក្រោយមើលឃើញ​ភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ច និងនយោបាយក្នុងពិភពលោក៕




អត្ថបទបន្ទាប់


បុរី ប៉េងហួត និងធនាគារ ស្ថាបនា ធ្វើដៃគូរសហការ ដើម្បីផ្តល់ការប្រាក់ពិសេសត្រឹមតែ 6% សម្រាប់ឥណទានគេហដ្ឋាន និងអត្ថប្រយោជន៍ជាច្រើនទៀត

ព័ត៌មាន
នាព្រឹកថ្ងៃទី11 ខែសីហា ឆ្នាំ2022 បុរី ប៉េង ហួត និងធនាគារ ស្ថាបនា បានរៀបចំកម្មពិធីចុះហត្ថលេខានៃភាពជាដៃគូសហការ នៅការិយាល័យលក់ហ្គ្រេនស្ត…

ហេតុអ្វីក្រុមហ៊ុនយក្សផលិតបន្ទះឈីបរបស់ចិន SMIC ធ្លាក់ចុះប្រាក់ចំណេញ ២៥% នៅត្រីមាសទី២នៅឆ្នាំនេះ?

ព័ត៌មាន
ក្រុមហ៊ុនផលិតបន្ទះឈីប (SMIC) ខ្នាតយក្សធំបំផុតរបស់ប្រទេសចិនបានបង្ហាញនូវរាយការណ៍ធ្លាក់ចុះប្រាក់ចំណេញប្រចាំត្រីមាសដល់ទៅ ២៥% បន្ទាប់ពីរោងចក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ