រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ក្រុមយោធាដកប្រធានធនាគារកណ្តាលភូមាពីតំណែងខណៈជប៉ុនបារម្ភពីស្ថិរភាពហិរញ្ញវត្ថុ


ធនាគារកណ្តាលនៃបណ្តាប្រទេសដែលមានវិនិយោគច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងក្រុមអ្នកវិនិយោគបរទេស កំពុងកើតក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានការណ៍វិវត្តចុងក្រោយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយពីមានការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ០១ ខែកុម្ភៈ។ បារម្ភនៅត្រង់ថា ថ្មីៗនេះ ក្រុមយោធាទើបបានដកតំណែងប្រធានធនាគារកណ្តាលម្នាក់ទៀតរបស់រដ្ឋាភិបាលលោកស្រី អោងសាន ស៊ូជី ដោយដាក់ជំនួសវិញ នូវអតីតប្រធានធនាគារកណ្តាលរបស់ក្រុមយោធា ដែលធ្លាប់កាន់តំណែងកាលពី៦ឆ្នាំមុន។
ក្រុមយោធាដកប្រធានធនាគារកណ្តាលភូមាពីតំណែង ខណៈជប៉ុនបារម្ភពីស្ថិរភាពហិរញ្ញវត្ថុ (រូបភាព៖ Reuters)
ដោយ

បើតាមការចុះផ្សាយរបស់ Asia Nikkei បានឲ្យដឹងទៀតថា ជប៉ុនដែលមានទំនាក់ទំនងរកស៊ីជិតស្និតជាមួយមីយ៉ាន់ម៉ាបានបង្ហាញក្តីបាម្ភពីរបៀបដឹកនាំរបស់យោធា ដែលអាចជះឥទ្ធិពលដល់កិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ លើគោលនយោបាយរូបិយវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ធនាគារកណ្តាលជប៉ុនព្រួយថា រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាអាចធ្វើឱ្យអន្តរាយដល់កិច្ចសហប្រតិបត្តិការរូបិយវត្ថុអន្តរជាតិ។

មីយ៉ាន់ម៉ាក្នុងប៉ុន្មានឆ្នាំចុងក្រោយ ទាក់ទាញបានអ្នកវិនិយោគជាច្រើនពីជប៉ុន ខណៈក្រុមហ៊ុនជប៉ុនវិញរំពឹងថាទីផ្សារក្នុងស្រុកនឹងរីកចម្រើនយ៉ាងឆាប់រហ័សនៅពេលមីយ៉ាន់ម៉ាដើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពេញលេញ។

សូមជម្រាបជូនថា គិតត្រឹមពាក់កណ្តាលខែកុម្ភៈនេះ ស្ថានការណ៍អាក្រក់នៅមីយ៉ាន់ម៉ានៅតែបន្តអូសបន្លាយដោយពួកយោធា ផ្តើមដាក់ចេញវិធានការណ៍បង្រ្កាបបាតុករដែលប្រឆាំងនឹងខ្លួនកាន់តែខ្លាំងឡើងៗ ដោយបានបញ្ចេញក្រុមទាហាន អមជាមួយនឹងរថពាសដែកជាច្រើន។ ការប៉ះទង្គិចគ្នារវាងប៉ូលីសនិងបាតុករ ក៏បានកើតឡើងជារឿយៗដែរ ដោយបានបណ្តាលឲ្យភាគីទាំងសងខាងរងរបួស។

សូមបញ្ជាក់ដែរថា សហរដ្ឋអាមេរិកដែលតែងតែប្រឆាំងនឹងរដ្ឋប្រហារនៅមីយ៉ាន់ម៉ាតាំងពីដំបូងមកនោះ បានសម្រេចដាក់ទណ្ឌកម្មលើពួកយោធាមីយ៉ាន់ម៉ាហើយ ជុំវិញការធ្វើរដ្ឋប្រហារនេះ ខណៈដែលប្រទេសចិនដែលជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់មីយ៉ាន់ម៉ា នៅបន្តភាពស្ងាត់ស្ងៀមដដែល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការប្រគំ​តន្រ្តី​សប្បុរសធម៌​"ស្នាម​ញញឹញ"​តាម​អនឡាញ ដែល​រៀបចំ​​ដោយ​​ក្រុមហ៊ុន Smart ទទួលបាន​ការចាប់អារម្មណ៍ខ្លាំង

ព័ត៌មាន
ប្រជាពលរដ្ឋកម្ពុជា​រាប់សែន​នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រីសប្បុរសធម៌ស្នាមញញឹម ដែលរៀបចំឡើងដោយក្រុមហ៊ុន Smart Axiata កាលពីថ្ង…

ភាគហ៊ុននៅអាស៊ីបន្ដហក់ឡើងខ្ពស់បំផុតជាងពេលណាទាំងអស់ខណៈតម្លៃប្រេងក៏កើនឡើងដែរ

ព័ត៌មាន
តម្លៃភាគហ៊ុននៅអាស៊ី នៅតែបន្ដកើនឡើងខ្ពស់ជាងពេលណាៗទាំងអស់គិតត្រឹមថ្ងៃទី ១៥ ខែកុម្ភៈ ខណៈដែលតម្លៃប្រេងវិញក៏កំពុងតែហក់ឡើងកាន់តែខ្ពស់ដែរ នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ