ធនាគារជាតិនៃកម្ពុជា

ធនាគារជាតិបើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០


ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដើម្បីពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០២១-២០៣០ ដែលជាការធ្វើបច្ចុប្បន្នកម្មពីឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុពីឆ្នាំ២០១៥-២០២៥។
ធនាគារជាតិបើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០

នេះជាការធ្វើបច្ចុប្បន្នកម្មជាលើកទី៤ហើយ គិតចាប់តាំងពីការរៀបចំឱ្យមានឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅឆ្នាំ២០០១ មក ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ មានសង្គតិភាព និងអាចរំពឹងទុកបាន។

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ បានគូសបញ្ជាក់ពីឯកសារដ៏មានសាៈសំខាន់នេះ ដែលជាផ្នែកមួយជួយឲ្យវិស័យហិរញ្ញវត្ថុកម្ពុជា សម្រេចបានសមិទ្ធផលជាច្រើន ដែលជួយគាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន រួមចំណែក កាត់បន្ថយភាពក្រីក្រ លើកកម្ពស់សមាហរណកម្ម នៅក្នុងតំបន់ និងអន្តរជាតិ។ ឯកឧត្តមទេសាភិបាលមានប្រសាសន៍បន្តថា ជាទូទៅឯកសារយុទ្ធសាស្ត្ររយៈពេលវែងនេះ ត្រូវបានធ្វើបច្ចុប្បន្នកម្មនៅរៀងរាល់៥ឆ្នាំម្តង គឺនៅពាក់កណ្តាលនៃអំឡុងពេលអនុវត្តយុទ្ធសាស្ត្រ ដើម្បីឱ្យស្របតាមការវិវត្ត និងបញ្ហាប្រឈមថ្មីៗ ក៏ដូចជាពង្រឹងការអនុវត្តគោលនយោបាយនានានៅក្នុងផែនការសកម្មភាពអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពខ្ពស់។ បន្ថែមលើនេះឯកឧត្តមក៏បានស្នើសុំឱ្យតំណាងអាជ្ញាធរហិរញ្ញវត្ថុធនាគារ និងមិនមែនធនាគារ និងភាគីពាក់ព័ន្ធផ្សេងទៀត សហការផ្តល់ធាតុចូល ដើម្បីពង្រឹងភាពជាម្ចាស់នៃឯកសារយុទ្ធសាស្ត្រនេះ និងអនុវត្តប្រកបដោយ ប្រសិទ្ធភាពផងដែរ។

សូមបញ្ជាក់ថា កន្លងមក ក្រុមការងារបច្ចេកទេសនៃអាជ្ញាធរហិរញ្ញវត្ថុទាំងធនាគារ និងមិនមែនធនាគារ បានជួបពិភាក្សាច្រើនលើកច្រើនសារ ជាមួយក្រុមជំនាញការ តាមប្រព័ន្ធអនឡាញ និងបានផ្តល់ជាធាតុចូលនានា ដើម្បីរួមចំណែកកែលម្អខ្លឹមសារនៃសេចក្តីព្រាងឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ស្របតាមសមិទ្ធផល ការប្រឈម និងទិសដៅ នៃការអភិវឌ្ឍទៅតាមវិស័យនីមួយៗ៕




អត្ថបទបន្ទាប់


ក្រសួងដែនដីផ្តល់លិខិតសាងសង់បានជាង១ពាន់គម្រោង ជាមួយវិនិយោគជាង២ពាន់លានដុល្លារនៅ៥ខែឆ្នាំនេះ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា ក្រសួងបានផ្តល់លិខិតអនុញ្ញាតសាងសង់ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងវិស័យសំណ…

កម្ពុជាបើកច្រកនាំចេញអង្ករថ្មីទៅកាន់ប្រទេសហ្វីលីពីន ខណៈនាំចេញលើកដំបូងសម្រេចបានជាង២ពាន់តោន

ព័ត៌មាន
ហ្វីលីពីន គឺជាប្រទេសដែលមានការនាំចូលអង្ករច្រើនជាងគេលំដាប់ថ្នាក់លេខ៤ ក្នុងពិភពលោក និងលំដាប់លេខ២នៅក្នុងតំបន់អាស៊ី ក៏ប៉ុន្តែការនាំចេញអង្ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ