ឥទ្ធិពលការប្រើសេវាហិរញ្ញវត្ថុក្រៅផ្លូវការមកវិស័យធនាគារ និងហិរញ្ញវត្ថុ

ធនាគារជាតិថា ការប្រើសេវាហិរញ្ញវត្ថុក្រៅផ្លូវការបានជះឥទ្ធិពលដល់ស្ថិរភាពហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារ


ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ការប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការបានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ចនិងសង្គម ជាពិសេសអាចធ្វើឲ្យប្រជាពលរដ្ឋវ័ណ្ឌកជាមួយបំណុលដ៏ច្រើនលើសលប់ ដ្បិតវាមានអត្រាការប្រាក់ខ្ពស់។ ក្រៅពីបង្កើតឲ្យមានការគំរាមកំហែងនិងការអនុវត្តកិច្ចសន្យាមិនសុចរិត ការប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ក៏បានជះឥទ្ធិពលដល់ស្ថិរភាពហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន និងការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជាទាំងមូលផងដែរ។
ធនាគារជាតិថា ការប្រើសេវាហិរញ្ញវត្ថុក្រៅផ្លូវការបានជះឥទ្ធិពលដល់ស្ថិរភាពហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារ

ទន្ទឹមនឹងនេះធនាគារជាតិនៃកម្ពុជាស្នើឲ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា ហើយជៀសវាងដាច់ខាតនូវការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ។ ជុំវិញការផ្តល់កម្ចីក្រៅផ្លូវការនេះដែរ អាជ្ញាធរនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឃាត់ខ្លួនភ្នាក់ងារទារប្រាក់កម្ចីអនឡាញខុសច្បាប់ចំនួន៣នាក់ បញ្ចូនទៅដោះសា្រយនៅតុលាការកាលពីពេលថ្មីៗ។

ធនាគារជាតិ នៃកម្ពុជា បានបង្ហាញពីផលលំបាកមួយចំនួនជុំវិញការប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការមកលើសេដ្ឋកិច្ច និងសង្គមជាតិ។ សម្រាប់ធនាគារជាតិ ការប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការមិនត្រឹមតែមានអត្រាការប្រាក់ខ្ពស់ ប្រឈមនឹងការគំរាមកំហែងបំភិតបំភ័យ និងការអនុវត្តកិច្ចសន្យាមិនសុចរិត ដែលបង្កប់ការចំណេញហូសហេតុពីអ្នកខ្ចីប្រាក់ និងធ្វើឲ្យអ្នកខ្ចីផុងខ្លួនជាមួយបំណុលវ័ណ្ឌកប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជាទាំងមូលទៀតផង។ ហើយការប្រើសេវាហិរញ្ញវត្ថុក្រៅផ្លូវការ វាបានជះឥទ្ធិពលដល់ស្ថិរភាពហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជាទាំងមូលផងដែរ។បើតាមការអះអាងរបស់ធនាគារជាតិនៃកម្ពុជា។

ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជា ស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា ដ្បិតគ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់និងបទប្បញ្ញត្តិ និងការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនគ្រឹះស្ថានទាំងនេះត្រូវបានការពារដោយផ្លូវច្បាប់។ ជាមួយគ្នានេះធនាគារជាតិនៃកម្ពុជា ស្នើឱ្យសាធារណជនចៀសវាងដាច់ខាតនូវការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ។

ពាក់ព័ន្ធការផ្តល់កម្ចីក្រៅផ្លូវនេះដែរ កាលពីពេលថ្មីៗអាជ្ញាធរនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រោមការសហការជាមួយកងកម្លាំងរបស់ស្នងការដ្ឋានរាជធានីភ្នំពេញបានឃាត់ខ្លួនភ្នាក់ងារទារប្រាក់ ដែលផ្តល់កម្ចីតាមប្រព័ន្ធអនឡាញចំនួន៣រូប ខណៈពេលពួកគេកំពុងធ្វើសកម្មភាពគំរាមកំហែងជនរងគ្រោះនៅចំណុចបុរីប៉េងហួតបឹងស្នោ សង្កាត់ច្បារអំពៅ រាជធានភ្នំពេញ។ បន្ទាប់ពីការសាកសួរជនសង្ស័យទាំង៣បានសារភាពថា ពួកគេបានបម្រើការជាភ្នាក់ងារឲ្យក្រុមហ៊ុនផ្ដល់កម្ចីអនឡាញដែលមានគ្មានច្បាប់អនុញ្ញាតមួយ ហើយពួកគេបានដើរតួនាទីជាអ្នកបញ្ចុះបញ្ចូលរកអ្នកត្រូវការសេវាខ្ចីប្រាក់ និងជាអ្នកចុះទៅទារប្រាក់ពីអ្នកខ្ចីប្រាក់ទាំងនោះ ដែលជារឿយៗតែងតែគំរាមកំហែងដល់អ្នកដែលមិនបានសងប្រាក់ទាន់ពេលវេលា។ នេះបើការបញ្ជាក់របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។

បច្ចុប្បន្នជនសង្ស័យទាំង៣ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្វែងរកមេខ្លោង និងបក្សពួកបន្តទៀត។ ដើម្បីលុបបំបាត់សកម្មភាពផ្តល់កម្ចីក្រៅផ្លូវការគ្រប់រូបភាព អាជ្ញាធរស្នើឲ្យប្រជាពលរដ្ឋជៀសវាងដាច់ខាតចំពោះការខ្ចីប្រាក់ពីអ្នកផ្ដល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ដែលពុំមានការអនុញ្ញាតពីធនាគារជាតិ និងរាយការណ៍មកធនាគារជាតិនៃកម្ពុជាប្រសិនបើឃើញមានសកម្មភាពផ្ដល់ឥណទានខុសច្បាប់កើតឡើងនៅមូលដ្ឋានរបស់ខ្លួន ដើម្បីអាជ្ញាធរចុះអន្តរាគមន៍លើបញ្ហានេះ។

គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាកាលពីពេលថ្មីៗបានក្រើនរំលឹកឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងជៀសវាងការប្រើប្រាស់សេវាកម្ចីពីក្រុមហ៊ុន ឬអ្នកផ្តល់កម្ចី ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដ្បិតវាមានហានិភ័យខ្ពស់ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋផុងខ្លួនជាមួយបំណុលវ័ណ្ឌក ដោយសារការផ្តល់កម្ចីក្រៅផ្លូវការមានអត្រាការប្រាក់ខ្ពស់ ជាងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុផ្លូវការ។ ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជាក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬអ្នកផ្តល់កម្ចីដែលគ្មានច្បាប់អនុញ្ញាតផងដែរ។ ការព្រមានបែបនេះធ្វើឡើងធនាគារជាតិឃើញក្រុមហ៊ុន និងអ្នកផ្តល់កម្ចីខុសច្បាប់ទាំងនោះបានផ្សព្វផ្សាយជាសាធារណៈតាមបណ្ដាញសង្គម ចែកនាមប័ណ្ណ និងផ្ញើសារតាមទូរស័ព្ទជាដើមនៅមួយរយៈចុងក្រោយ៕




អត្ថបទបន្ទាប់


កម្ពុជាសម្រេចបានទំហំវិនិយោគជាង ១ពាន់លានដុល្លារនៅឆមាសទី១ ខណៈវិនិយោគិនចិនឈរនៅលំដាប់ទី១

ព័ត៌មាន
ក្រោយកម្ពុជាទទួលបានភាពជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ និងបានបើកប្រទេសជាផ្លូវការឡើងវិញ គួបផ្សំការដាក់ឲ្យអនុវត្តច្បាប់…

អាជ្ញាធរវៀតណាមសម្រេចបញ្ចុះពន្ធនាំចូលប្រេងឥន្ធនៈមកនៅត្រឹមជាង៥% ដើម្បីបញ្ចុះតម្លៃសាំងនាពេលអនាគត

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុវៀតណាមបានសម្រេចបញ្ចុះពន្ធនាំចូលប្រេងឥន្ធនៈនានា ដើម្បីសម្រាលការចំណាយរបស់ពលរដ្ឋវៀតណាម និងដើម្បីកាត់បន្ថយហានិភ័យអតិផរណាផងដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ