រថយន្តអគ្គិសនី

ក្រុមហ៊ុនជប៉ុន Nissan គ្រោងនាំចេញរថយន្តអគ្គិសនីផលិតនៅប្រទេសចិន ទៅកាន់ទីផ្សារពិភពលោក


ក្រុមហ៊ុនរថយន្តជប៉ុន Nissan Motor បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា ខ្លួននឹងលក់រថយន្តអគ្គិសនី ដែលផលិតនៅប្រទេសចិនទូទាំងពិភពលោក ចំពេលក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ចិន BYD កំណត់យកប្រទេសជប៉ុន ជាគោលដៅសម្រាប់ការនាំចេញរថយន្តអគ្គិសនីជាសកល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
រថយន្តអគ្គិសនី
ដោយ

លោក ម៉ាសាស៊ី ម៉ាត់ស៊ូយ៉ាម៉ា (Masashi Matsuyama) អនុប្រធានក្រុមហ៊ុន Nissan Motor និងជាប្រធានក្រុមហ៊ុន Nissan China បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា ក្រុមហ៊ុនរថយន្តកំពូលរបស់ជប៉ុនមួយនេះកំពុងពិចារណានាំចេញរថយន្តទាំងម៉ូឌែលប្រើសាំង និងរថយន្តអគ្គិសនីគ្រប់ប្រភេទដែលផលិត និងអភិវឌ្ឍក្នុងប្រទេសចិនទៅកាន់ទីផ្សារអន្តរជាតិ។

មិនខុសពីក្រុមហ៊ុនរថយន្តបរទេសមួយចំនួនដូចជាក្រុមហ៊ុន Tesla ក្រុមហ៊ុន BMW និងក្រុមហ៊ុន Ford នោះឡើយ ក្រុមហ៊ុន Nissan កំពុងពង្រីកការនាំចេញរថយន្តដែលផលិតនៅចិន ដើម្បីទាញយកប្រយោជន៍ពីតម្លៃផលិតកម្មទាបរបស់ប្រទេសនេះ និងដើម្បីបង្កើនការប្រើសមត្ថភាពរោងចក្ររបស់ពួកគេ។

ប្រទេសចិន មានចំណែកត្រឹមតែជាង១ភាគ៥នៃការលក់រថយន្តរបស់ក្រុមហ៊ុន Nissan នៅទូទាំងពិភពលោកដោយលក់បានជិត៣លានគ្រឿងក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ ពោលគឺបានធ្លាក់ចុះជាង១ភាគ៣សម្រាប់រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមហ៊ុនរថយន្តជប៉ុន មួយចំនួនបានប្រឈមនឹងបញ្ហាលក់រថយន្តដ៏ធ្ងន់ធ្ងរក្នុងប្រទេសចិន នៅឆ្នាំនេះដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក ដោយសារតែម៉ាករថយន្តក្នុងស្រុកទទួលបានការពេញនិយម និងការប្រកួតប្រជែងតម្លៃគ្នាយ៉ាងខ្លាំង ចំពេលមានការផ្លាស់ប្តូរទៅប្រើរថយន្តអគ្គិសនីយ៉ាងឆាប់រហ័ស។

ស្របពេលក្រុមហ៊ុន Nissan កំពុងពិចារណានាំយករថយន្តពីប្រទេសចិនទៅលក់នៅតាមទីផ្សារខាងក្រៅនោះ ក្រុមហ៊ុនរថយន្តចិនមួយចំនួនដូចជាក្រុមហ៊ុន BYD ជាដើមកំពុងកំណត់យកទីផ្សាររថយន្តនៅជប៉ុនជាគោលដៅនាំចេញរថយន្តអគ្គិសនីរបស់ខ្លួន។

សម្រាប់ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីដ៏កំពូលរបស់ចិន ប្រទេសជប៉ុន គឺជាមូលដ្ឋានបញ្ចេញសមត្ថភាពរបស់ខ្លួនក្នុងការវាយលុកទីផ្សារបរទេស ហើយប្រសិនបើទទួលបានជោគជ័យក្នុងការពង្រីកទីផ្សារនៅជប៉ុន ដែលល្បីខាងតឹងតែងចំពោះរថយន្តនាំចូលនោះ វានឹងអាចជោគជ័យគ្រប់ទីកន្លែង។

លោក វ៉ាង ឈាន់ហ្វូ (Wang Chuanfu) ជាស្ថាបនិកក្រុមហ៊ុន BYD បាននិយាយថា ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ដើម្បីស្វែងរកភាពជោគជ័យនៅជប៉ុននេះ បានបង្ហាញឱ្យដឹងតាំងពីខែតុលា មកម្ល៉េះ ដែលពេលនោះក្រុមហ៊ុននេះបានអញ្ជើញអ្នកចែកចាយរថយន្តមកពីទូទាំងប្រទេសឱ្យចូលរួមសន្និសីទនៅឯសណ្ឋាគារមួយក្នុងទីក្រុងតូក្យូ។

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការដាក់ឱ្យអនុវត្តការផ្តល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ នឹងអាចជួយទាក់ទាញភ្ញៀវទេសចរដែរឬទេ?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុក នៃខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ សម្រាប់…

ហេតុអ្វីកូរ៉េខាងជើងបាញ់មីស៊ីលប៉ាឡេស្ទីក ក្រោយការទៅដល់របស់នាវាមុជទឹកនុយក្លេអ៊ែអាម៉េរិក

ព័ត៌មាន
ភាពតានតឹងនៅឧបទ្វីបកូរ៉េបានកើនឡើងជាថ្មី បន្ទាប់យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងប៉ាឡេស្ទីករយៈចម្ងាយឆ្ងាយកាលព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ