ហេដ្ឋារចនាសម្ព័ន្ធ

ផ្លូវជាតិលេខ៥តម្លៃ៥០០លានដុល្លារនឹងសម្ពោធដាក់ប្រើនៅថ្ងៃស្អែក ខណៈសម្តេច ហ៊ុន ម៉ាណែត រំពឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម


ផ្លូវជាតិលេខ៥ ដែលមានតម្លៃវិនិយោគប្រមាណ៥០០លានដុល្លារនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ផ្លូវដែលមានប្រវែងជាង៣៦០គីឡូម៉ែត្រនេះឆ្លងកាត់ខេត្តចំនួន៥ រួមមាន ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបងនិងបន្ទាយមានជ័យ ហើយវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

សម្តេចធិបតី ហ៊ុន ម៉ាណែត រំពឹងថា ផ្លូវនេះនឹងជួយធ្វើឱ្យវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យដឹកជញ្ជូនរបស់កម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។​

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥ ឬផ្លូវអាស៊ានហាយវេលេខ១ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីគម្រោងនេះបានបញ្ចប់ការសាងសង់កាលពីពេលកន្លងទៅ។

សម្តេចធិបតីរំពឹងថា តាមរយៈផ្លូវដែលមានប្រវែងជាង៣៦០គីឡូម៉ែត្រមួយនេះ វានឹងជួយជំរុញឱ្យវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន និងផ្តល់​នូវអត្ថប្រយោជន៍យ៉ាងធំធេងដូចជាអាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះវានឹងជួយឱ្យប្រជាពលរដ្ឋតាមដងផ្លូវមួយនេះនឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ផងដែរ។

បើតាមការអះអាងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គោលនយោបាយអាទិភាពគន្លឹះទាំង៥ រួមមាន«មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ គឺចង់ធ្វើយ៉ាងរក្សាគម្លាតនៃការអភិវឌ្ឍន៍រវាងរាជធានីភ្នំពេញ និងខេត្តនានាឱ្យកាន់តែរួមតូច។ ពោលគីចង់ខេត្តនានាមានការអភិវឌ្ឍន៍រីកចម្រើនដូចរាជធានីភ្នំពេញ ដែលជាប៉ូលសេដ្ឋកិច្ចលេខ១របស់កម្ពុជា។

គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ត្រូវបានបើកការដ្ឋានសាងសងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដែលបានប្រើពេលសាងសង់អស់រយៈពេល៥៥ខែ។

ផ្លូវនេះជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ដោយបានចំណាយថវិកាសាងសង់ប្រមាណ៥០០លានដុល្លារសហរដ្ឋអាម៉េរិក។ ផ្លូវនេះមានប្រវែង៣៦៦គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដោយមានចំណុចចាប់ផ្តើមពីព្រែកក្តាមក្នុងខេត្តកណ្ដាល និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន ម៉ាណែត ណែនាំដល់សហជីពកុំយកឈ្មោះតំណាងឱ្យកម្មករ តែបែរជានាំកម្មករទៅធ្វើរឿងខុសឆ្គង

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ទៅកាន់សហជីពត្រូវដើរតួនាទីជំនាញតាមអាជីពរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដោយជៀសវាងយកឈ្ម…

ក្រសួង ស្ថាប័ននានា មមាញឹកក្នុងការរៀបចំរចនាប្រទីបចូលរួមព្រះរាជពិធីបុណ្យអុំទូក

ព័ត៌មាន
ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នឹងចូលមកដល់នៅថ្ងៃទី២៦ ខែវិច្ឆិកា ខណៈអ្វីៗក៏បានត្រៀមរួចរាល់ ដើម្បីញាំងឱ្យបរិយា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ