រោងចក្រកាត់ដេរ

រោងចក្រជាង២០០ បើកដំណើរការឡើវិញ បានស្រូបទាញកម្លាំងពលកម្មជាង៧ម៉ឺននាក់ឲ្យចូលធ្វើការ


មន្ត្រីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរកម្ពុជាបានឲ្យដឹងថា គិតរហូតមកដល់ថ្ងៃទី ១៨ ខែឧសភា មានរោងចក្រជាង២០០ បានបើកដំណើរការឡើងវិញ និងបានអនុញ្ញាតឲ្យ​​កម្មករកម្មការិនី​ជាង៧ម៉ឺននាក់ហើយ បានចូលបម្រើការងារ បន្ទាប់ពីពួកគេបានផ្អាកការងារអស់មួយរយៈពេល ដោយសារវិបត្តិកូវីដ-១៩រីករាលដាលឆ្លងខ្លាំងនៅក្នុងសហគមន៍ ខណៈដែលមកទល់ពេលនេះ ការបិទខ្ទប់សម្រាប់តំបន់មានហានិភ័យឆ្លងខ្ពស់ក៏មានការរួមតួចជាងមុនដែរ។
កម្មកររោងចក្រ នៅម្តុំផ្លូវវេងស្រេងចេញពីធ្វើការគ្រាដែលមិនទាន់មានការបិទទ្ទប់ រូបថត៖ អេង ថារិទ្ធ/ខេមបូណូមីស
ដោយ

ក្រោយរាជរដ្ឋាភិបាលបែងចែករាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលដែលជាទីតាំងមានការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ជាបីតំបន់ លឿង លឿងទុំ និងក្រហម គេសង្កេតឃើញមានតែរោងចក្រស្ថិតនៅតំបន់លឿងប៉ុណ្ណោះ ដែលអាចបើកដំណើរការបានជាបន្តបន្ទាប់។

បើតាមលោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា គិតត្រឹមថ្ងៃទី១៨ ឧសភា មានរោងចក្រកាត់ដេរចំនួន ២១១រោងចក្របានបើកដំណើរការឡើងវិញ ដោយអនុញ្ញាតឲ្យកម្មករកម្មការិនីជាង៧ម៉ឺននាក់ បានចូលបម្រើការងារឡើងវិញ បន្ទាប់ពីបានផ្អាកការងារមួយរយៈ។

គួររំលឹកថា ក្រោយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍មានការកើនឡើង បានបង្ខំឲ្យរោងចក្រជាង៣៦០ សម្រេចចិត្តបិទទ្វារជាបណ្តោះអាសន្នរយៈពេលពីរសប្តាហ៍។ ការបិទទ្វាររោងចក្រនេះបានធ្វើឲ្យកម្មករជាង ៣០ម៉ឺននាក់ត្រូវផ្អាកការងារជាបណ្តោះអាសន្ន។

ប៉ុន្តែក្រោយអនុវត្តវិធានការបិទខ្ទប់បានចំនួនពីរសប្តាហ៍ និងមានការកំណត់បែងចែកការឆ្លងកូវីដ-១៩ ជាបីតំបន់ លឿង លឿងទុំ និងក្រហម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុញ្ញាតឲ្យរោងចក្រស្ថិតនៅតំបន់លឿង ដែលមានការឆ្លងកូវីដកម្រិតស្រាលអាចបើកដំណើរការឡើងវិញ។ ប៉ុន្តែអនុញ្ញាតឲ្យប្រើកម្លាំងពលកម្មតែ៥០% រយនៃកម្លាំងពលកម្មសរុបរបស់រោងចក្រនីមួយៗតែប៉ុណ្ណោះ។

បើតាមឯកឧត្តម មាស ម៉េតភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ វិធានការបិទខ្ទប់នេះទំនងជាត្រូវបិទបញ្ចប់នៅត្រឹមថ្ងៃទី២១ ឧសភា ខាងមុខនេះ។ ប៉ុន្តែបើស្ថានការណ៍នៅតែមិនមានធូរស្បើយរដ្ឋបាលរាជធានីភ្នំពេញអាចនឹងពិចារណាបិទបន្ត ប៉ុន្តែអាចធ្វើក្រោមរូបភាពបិទតាមខ្នងផ្ទះនីមួយៗវិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញកង់កម្ពុជាសម្រេចបានជិត ២០០លានដុល្លារ នៅតែកើនខ្ពស់ក្នុង៤ខែឆ្នាំនេះ

ព័ត៌មាន
នៅក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកង់ទៅក្រៅប្រទេសក្នុងទំហំទឹកប្រាក់ជិត២០០លានដុល្លារអាមេរិក កើនឡើងជាង៣០% បើប្រៀបធៀបនឹងរ…

ដង្ខៅគោនៅខេត្តត្បូងឃ្មុំម្នាក់ ផ្ដើមរបរចិញ្ចឹមគោពី៧ក្បាល កើនដល់៤៣០ក្បាល ត្រឹមរយៈពេល៨ឆ្នាំ

ព័ត៌មាន
លោក ហ៊ួត លាង ដែលជាដង្ខៅគោមួយរូបនៅក្នុងខេត្តត្បូងឃ្មុំ កំពុងទទួលបានជោគជ័យខ្លាំងលើមុខរបរចិញ្ចឹមគោនេះ ដោយក្នុងមួយឆ្នាំៗ គាត់អាចរកបានប្រាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ