ក្រុមហ៊ុនអាកាសចរណ៍ឡាវ

ក្រុមហ៊ុនអាកាសចរណ៍ឡាវបង្កើនគោលដៅហោះហើរថ្មីនៅក្នុងតំបន់ រួមទាំងកម្ពុជា


ក្រុមហ៊ុនឡាវ អ៊ែឡាញ ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ឡាវ បានបង្កើនជើងហោះហើរថ្មីមកកាន់គោលដៅនៅក្នុងតំបន់រួមទាំងកម្ពុជា។ គោលដៅហោះហើរថ្មីទាំងនេះរួមមាន សុវណ្ណាខេតទៅបាងកក វៀងច័ន្ទមករាជធានីភ្នំពេញ និងវៀងច័ន្ទទៅដាណាងរបស់វៀតណាម។ សម្រាប់កម្ពុជាកាលពីឆ្នាំ២០២៣ កន្លងទៅ ឡាវគឺជាភ្ញៀវទេសចរបរទេសធំទី៤ ដែលបានមកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនអាកាសចរណ៍ឡាវ
ដោយ

ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចេញចូលប្រទេសឡាវរបស់ភ្ញៀវទេសចរ និងវិនិយោគិនបរទេស ក្រុមហ៊ុនអាកាសចរណ៍ឡាវ បានប្រកាសដាក់ចេញនូវផ្លូវហោះហើរអន្តរជាតិថ្មីនៅក្នុងតំបន់បន្ថែមទៀត ដោយហោះរវាង សុវណ្ណាខេតទៅបាងកក វៀងច័ន្ទមករាជធានីភ្នំពេញនិង វៀងច័ន្ទទៅទីក្រុងដាណាងប្រទេសវៀតណាម។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times ចាប់ពីថ្ងៃទី១៥ ខែមីនា ខាងមុខ តទៅក្រុមហ៊ុនអាកាសចរណ៍ឡាវ នឹងបើកដំណើរការជើងហោះហើរ ពីខេត្តសុណ្ណាខេត ទៅទីក្រុងបាងកកចំនួន៣ជើងក្នុងមួយសប្តាហ៍រៀងរាលថ្ងៃចន្ទ ពុធ និងថ្ងៃសុក្រ។ បន្ទាប់មកនៅថ្ងៃទី១៩ មីនា ក្រុមហ៊ុននេះនឹងភ្ជាប់ជើងហោះហើរពីវៀងច័ន្ទមករាជធានីភ្នំពេញជាមួយជើងហោះហើរបីជើងក្នុងមួយសប្តាហ៍រៀងរាល់ថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ជាមួយគ្នានេះ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ឡាវមួយនេះនឹងភ្ជាប់ជើងហោះហើរពីទីក្រុងវៀងច័ន្ទទៅកាន់ទីក្រុងដាណាងប្រទេសវៀតណាមចំនួនពីរជើងក្នុងមួយសប្តាហ៍ផងដែរ។

ក្រៅពីហោះដោយផ្ទាល់ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏មានកិច្ចព្រមព្រៀងហោះហើរ ជាមួយក្រុមហ៊ុនអាកាសចរណ៍ Thai Airways និង Vietnam Airlines ដើម្បីពង្រីកសេវាកម្មឆ្លងកាត់ផ្លូវសំខាន់ៗ រួមមានវៀងច័ន្ទ-បាងកក, វៀងច័ន្ទ-ហាណូយ, វៀងច័ន្ទ-ភ្នំពេញ, ហ្លួងប្រាបាង-ហាណូយ, និងហ្លួងព្រះបាង-សៀមរាប។

លើសពីភាពជាដៃគូក្នុងតំបន់ ឡាវក៏កំពុងកំណត់គោលដៅរបស់ខ្លួនលើការពង្រីកសេវាកម្មទេសចរណ៍កាន់តែទូលំទូលាយ ដោយសម្លឹងមើលទីផ្សារដូចជារុស្ស៊ីផងដែរ។ ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ ក្រុមហ៊ុន Ural Airlines ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសរុស្ស៊ីបានប្រកាសបើកជើងហោះហើរឡើងវិញពីទីក្រុង Vladivostok ទៅកាន់ទីក្រុងវៀងច័ន្ទ ដោយការធ្វើដំណើរមានរយៈពេលជាង៦ម៉ោង។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ កន្លងទៅនេះ ភ្ញៀវទេសចរឡាវ ដែលបានមកលេងកម្ពុជាមានចំនួនសរុបជាង៣៧ម៉ឺននាក់កើនឡើងរហូតដល់ទៅ៣០២%៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំសេដ្ឋកិច្ចឥណ្ឌា ត្រូវបានព្យាករថា នឹងឈានដល់៧ទ្រីលានដុល្លារអាម៉េរិកនៅឆ្នាំ២០៣០

ព័ត៌មាន
ឥណ្ឌា គឺជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៥ របស់ពិភពលោកគិតមកទល់នឹងឆ្នាំ២០២៤ នេះ ហើយទំហំសេដ្ឋកិច្ច នៃប្រទេសប្រជាធិបតេយ្យ ដែលមានប្រជាជនច្រើនបំ…

ចិនដាក់ចេញវិធានការជួយសង្គ្រោះវិស័យអចលនទ្រព្យថ្មី ក្រោយការរំលាយ Evergrande

ព័ត៌មាន
អាជ្ញាធរចិនបានដាក់ចេញកញ្ចប់វិធានការថ្មីៗមួយចំនួនបន្ថែមទៀត ដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យ ស្របពេលតុលាការហុងកុងបានចេញសេចក្តីសម្រេចឲ្យរំលាយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ