ជម្លោះកូរ៉េខាងជើង និងកូរ៉េខាងត្បូង

កូរ៉េខាងជើងចោទប្រធានាធិបតីខាងត្បូងថ្មីថា រណបអាមេរិក


គេហទំព័ររដ្ឋរបស់កូរ៉េខាងជើងមួយ បានបរិហារចំៗចំពោះប្រធានាធិបតីកូរ៉េខាងត្បូងដែលទើបជាប់ឆ្នោតថ្មី និងមិនទាន់ទាំងបានធ្វើពិធីចូលកាន់តំណែងផងនោះ ថារណបអាមេរិក។ ការចោទប្រកាន់ចំៗបែបនេះ កើតឡើងក្រោយ ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង លោក យ៉ូន សុកយ៉ូល បានប្តេជ្ញាចិត្តថា នឹងចាត់វិធានការតឹងរ៉ឹងជាងមុន ពោលគឺតឹងរ៉ឹងជាងប្រធានាធិបតីមុនៗ ចំពោះកូរ៉េខាងជើង ពិសេសចំពោះសកម្មភាពដ៏គឃ្លើនរបស់ទីក្រុងព្យុងយ៉ាង ដែលបានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់នៅមួយរយៈកន្លងមកនេះ។
លោក Yoon Suk-yeol ​ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ដែលទើបជាប់ឆ្នោត
ដោយ

កូរ៉េខាងជើងថែមទាំងបានចាត់ទុក ប្រមុខដឹកនាំក្រុងសេអ៊ូលថ្មីរូបនេះ ថា កំពុងធ្វើឲ្យកូរ៉េទាំងពីរប្រឈមមុខគ្នាកាន់តែខ្លាំងហើយនៅពេលនេះ។

ទោះយ៉ាងណាក្តី ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង មិនទាន់ធ្វើអត្ថាធិប្បាយជាផ្លូវការលើការប្តេជ្ញាចិត្តរបស់លោក យ៉ូន សុកយ៉ូលនោះទេ។ ប្រធានាធិបតីទើបជាប់ឆ្នោតរូបនេះ ជាអ្នកអភិរក្សនិយម ហើយគ្រោងនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី ១០ខែឧសភា ប៉ុន្តែគេហទំព័រ យូរីមីនហ្សូគីរី(Uriminzokkiri) ដែលជាគេទំព័រមានប្រភពពីកូរ៉េខាងជើង បានចេញមកបរិហារយ៉ាងចាស់ដៃនៅមុនការចូលកាន់តំណែងរបស់លោកយ៉ូន។

គេត្រូវដឹងថា លោក យ៉ូន មានគោលជំហរមិនដូចលោក ម៉ូនចេអ៊ីន ដែលទើបចប់អាណត្តិទៅនោះទេ។ លោក ម៉ូន ចេអ៊ីន តែងចង់ស្តារទំនាក់ទំនងរវាងកូរ៉េទាំងពីរឡើងវិញ ទាំងជាមួយវត្តមានអាមេរិក និងទាំងទ្វេភាគី។ ប៉ុន្តែផ្ទុយស្រឡះ លោកយ៉ូន ក្រោយការបោះឆ្នោតបានចាត់ទុកកូរ៉េខាងជើងជាសត្រូវទីមួយ ហើយថា នឹងអាចវាយប្រហារព្យុងយ៉ាងដោយឥតព្រៀងទុកថែមទៀត បើសិនជាសេអ៊ូលមានការគម្រាមកំហែងពីការវាយប្រហារនោះ។

គួរកត់សម្គាល់ដែរថា កាលពីថ្ងៃពុធ កូរ៉េខាងជើងបានសាកល្បងមីស៊ីលជាលើកទី១៤ក្នុងដើមឆ្នាំនេះ ហើយទំនងជាមីស៊ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានថែមទៀត។ ការសាកល្បងនេះ ទំនងជាសកម្មភាពផ្គើនរបស់របបផ្តាច់ការក្រុងព្យុងយ៉ាង នៅមុនពេលលោក យ៉ូន សុកយ៉ូលចូលកាន់តំណែងនៅថ្ងៃទី១០។

គួរជម្រាបថា នៅបន្ទាប់ពីចូលកាន់តំណែងជាផ្លូវការ លោកយ៉ូននឹងទទួលជួបសមភាគីអាមេរិក គឺលោក ចូ បៃឌិន ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅចុងខែនេះ ដែលគេគ្រោងនឹងពិភាក្សាលើបញ្ហាជាច្រើន រួមទាំងបញ្ហាកូរ៉េខាងជើងផងដែរ៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងវិធានការតឹងរ៉ឹងរបស់ចិនកំពុងជំរុញអតិផរណាកើនឡើងក្នុងពិភពលោក

ព័ត៌មាន
អតិផរណាកំពុងប៉ោងឡើងកាន់តែខ្លាំងនៅប្រទេសស្ទើរតែទាំងអស់នៅទូទាំងពិភពលោក ដែលវាត្រូវបានគេមើលឃើញថា មួយផ្នែកធំត្រូវបានបង្កឡើងដោយសង្គ្រាមរវាង…

ចំណេញមហាសាល ពីប្រូម៉ូសិន «ទិញផ្ទះ ជូនឡាន» ជាមួយការបង់ប្រាក់ប្រចាំខែតែ $799 ប៉ុណ្ណោះ ពី គម្រោង ដឹ អាណាចក្រ នៃក្រុមហ៊ុន ហនុមាន អីស្ទេត

ព័ត៌មាន
ថ្មីៗនេះ ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត កំពុងតែមានប្រូម៉ូសិនដ៏មហាសាល ក្នុងឱកាសបើកលក់មុនសម្ពោធ និងអបអរទិវាគុណម្តាយ គុណឪពុក នាពេលខាងមុខនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ