អាវុធនុយក្លេអ៊ែរកំពុងកើនឡើងក្នុងចំណោមប្រទេសមហាអំណាច

អ្នកស្រាវជ្រាវថា ចំនួនអាវុធនុយក្លេអ៊ែរ ដែលកាន់កាប់ដោយប្រទេសមហាអំណាចកំពុងកើនឡើង


អ្នកវិភាគនិងអ្នកស្រាវជ្រាវមួយក្រុមបានឱ្យដឹងថា ចំនួនអាវុធនុយក្លេអ៊ែរដែលដាក់នៅក្នុងឃ្លាំងអាវុធរបស់មហាអំណាចឱ្យត្រៀមធ្វើប្រតិបត្តិការ កំពុងកើនឡើងជាថ្មីម្តងទៀត។ ការកើនឡើងនេះត្រូវបានគេព្រមានថា «កំពុងទាញចូលទៅក្នុងដំណាក់កាលដ៏គ្រោះថ្នាក់បំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ»។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Guardian។
អាវុធនុយក្លេអ៊ែរកំពុងកើនឡើងក្នុងចំណោមប្រទេសមហាអំណាច
ដោយ

នៅពេលដែលទំនាក់ទំនងអន្តរជាតិកាន់តែយ៉ាប់យ៉ឺន ហើយការសំលៀងក្បាលគ្រាប់នុយក្លេអ៊ែរឮកាន់តែខ្លាំង, ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរត្រូវបានគេប៉ាន់ប្រមាណថាមាន មួយម៉ឺនពីរពាន់ប្រាំរយដប់ពីរ (១២ ៥១២) គ្រាប់ នៅទូទាំងពិភពលោក។ ក្នុងចំណោមនោះ ចំនួនប្រាំបួនពាន់ប្រាំរយចិតសិបប្រាំមួយ (៩ ៥៧៦) គ្រាប់ ស្ថិតនៅក្នុងឃ្លាំងយោធាដែលត្រៀមខ្លួនរួចជាស្រេចនៅពេលចាំបាច់ត្រូវប្រើ។ ចំនួននេះគឺបានកើនឡើង ៨៦ គ្រាប់ បើធៀបនឹងឆ្នាំមុន។ មែនទែនទៅ ការកើនឡើងជាថ្មីនេះនាំមកនូវការបញ្ចប់រយៈពេលនៃការថយចុះអាវុធនុយក្លេអ៊ែរនៅក្រោយសង្គ្រាមត្រជាក់។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុម (Sipri) បានលើកឡើងថា ក្បាលគ្រាប់ថ្មីចំនួន ៦០ ក្នុងចំណោម ៨៦ គ្រាប់ ស្ថិតក្នុងដៃប្រទេសចិន។ ក្រៅពីនោះរុស្ស៊ីអាចមាន ១២ គ្រាប់ ប៉ាគីស្ថាន ៥ គ្រាប់ កូរ៉េខាងជើង ៥ គ្រាប់ និងឥណ្ឌា ៤ គ្រប់។

កំណើនគួរឱ្យកត់សម្គាល់នៃចំនួលក្បាលគ្រាប់នុយក្លេអ៊ែរថ្មី បានកើតឡើង បើទោះបីជាមានសេចក្តីថ្លែងការណ៍មួយ កាលពីឆ្នាំ២០២១ របស់ក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិក៏ដោយ។ នៅក្នុងសេចក្ដីថ្លែងការណ៍នោះ សហរដ្ឋអាមេរិក រុស្ស៊ី ចិន ចក្រភពអង់គ្លេស និងបារាំង ធ្លាប់បានព្រមព្រៀងគ្នាថា «សង្គ្រាមនុយក្លេអ៊ែរគឺគ្មានអ្នកឈ្នះទេ ហើយមិនត្រូវធ្វើជាដាច់ខាត»។

ដូចដែលបានដឹងហើយថា ប្រទេសរុស្ស៊ីនិងអាមេរិករួមបញ្ចូលគ្នា កាប់កាប់ជិត ៩០% នៃចំនួនក្បាលគ្រាប់នុយក្លេអ៊ែរក្នុងពិភពលោក។ បន្ថែមពីលើអាវុធនុយក្លេអ៊ែរដែលអាចប្រើប្រាស់បានរបស់ពួកគេ មហាអំណាចទាំងពីរនេះមានក្បាលគ្រាប់ចំនួនជាង ១ ពាន់គ្រាប់ រៀងៗខ្លួន ដែលត្រូវបានដាក់ឱ្យសម្រាក និងរុះរើជាបណ្តើរៗ។

ដោយឡែក ប្រទេសចិនដែលជាមហាអំណាចនុយក្លេអ៊ែរធំជាងគេទីបីរបស់ពិភពលោក ត្រូវបានគេជឿថា បានបង្កើនចំនួនក្បាលគ្រាប់ថ្មីពីចំនួន ៣៥០ គ្រាប់ នៅខែមករា ឆ្នាំ ២០២២ ដល់ ៤១០ គ្រាប់នៅខែមករាឆ្នាំ២០២៣។ ឃ្លាំងអាវុធនោះត្រូវបានគេរំពឹងថា នឹងបន្តកើនឡើង ប៉ុន្តែនឹងមិនលើសឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីឡើយ។ ទោះយ៉ាងណា របាយការណ៍ Sipri បន្ថែមថា ចិនមិនដែលប្រកាសពីទំហំនៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនទេ ហើយការវាយតម្លៃជាច្រើនភាពច្រើនពឹងផ្អែកលើទិន្នន័យពីក្រសួងការពារជាតិអាមេរិក(DOD)ទៅវិញទេ។

ប្រទេសបារាំងដែលមានក្បាលគ្រាប់នុយក្លេអ៊ែរ ២៩០ គ្រាប់ និងចក្រភពអង់គ្លេសមាន ២២៥ គ្រាប់ អាំចជាអនាគតមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ហើយបើតាមសេចក្ដីប្រកាសកាលពី២ឆ្នាំមុន ឃ្លាំងអាវុធសម្រាប់ធ្វើប្រតិបត្តិការរបស់ចក្រភពអង់គ្លេសត្រូវបានគេរំពឹងថានឹងកើនឡើងពីចំនួន ២២៥ ទៅ ២៦០ គ្រាប់។

លោកដេន ស្មីត (Dan Smith) ប្រធានវិទ្យាស្ថានស្រាវជ្រាវស្តុកខុមសម្រាប់សន្តិភាពពិភពលោក (Sipri) ដែលចេញផ្សាយរបាយការណ៍ស្រាវជ្រាវខាងលើនេះ បាននិយាយថា៖ «យើងកំពុងរំកិលចូលបន្តិចម្តងៗទៅក្នុងរយៈពេលដ៏គ្រោះថ្នាក់បំផុតមួយនៃប្រវត្តិសាស្ត្រមនុស្សជាតិ។ វាជារឿងចាំបាច់ដែលរដ្ឋាភិបាលរបស់ពិភពលោកត្រូវតែស្វែងរកវិធីធ្វើកិច្ចសហប្រតិបត្តិការគ្នា ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ពន្យឺតការប្រណាំងប្រជែងសព្វាវុធ និងងាកមកដោះស្រាយផលវិបាកកាន់តែអាក្រក់នៃបម្រែបម្រួលបរិស្ថាន ក៏ដូចជាការកើនឡើងនៃគ្រោះទុរ្ភិក្សពិភពលោកវិញ»៕




អត្ថបទបន្ទាប់


កម្ពុជាជំរុញឲ្យជប៉ុនពិចារណាលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

ព័ត៌មាន
ប្រទេសកម្ពុជាបានលើកជាសំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីពិចារណាលទ្ធភាពក្នុងការរៀបចំការសិក្សាស្រាវជ្រាវមួយសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភ…

បញ្ចូលលុយទូរស័ព្ទ Smart ចាប់ពី ១.៥០ ដុល្លារឡើងទៅតាមរយៈ Ly Hour App ឬ ភ្នាក់ងារ លី ហួរ វេរលុយ ដើម្បីទទួលរងា្វន់

ព័ត៌មាន
បញ្ចូលភ្លាម ឈ្នះភ្លាម! ពី ក្រុមហ៊ុន Smart Axiata ដោយលោកអ្នកគ្រាន់តែ បញ្ចូលលុយតាម ភ្នាក់ងារ លី ហួរ វេរលុយ ទូទំាងប្រទេស ឬតាមរយៈ Ly Hour …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ