ទីស្ដីការគណៈរដ្ឋមន្ត្រី

តើក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រទីស្ដីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០២៣-២០៣៨ មានតួនាទី និងភារកិច្ចអ្វីខ្លះ?


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានសម្រេចបង្កើតក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រទីស្ដីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០២៣-២០២៨ ដើម្បីដឹកនាំពិនិត្យ និងផ្ដល់ការតម្រង់ទិសលើការរៀបចំឯកសារទស្សនាទាននានា, ដឹកនាំពិនិត្យ និងសម្រេចលើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រ និងដឹកនាំសម្របសម្រួល និងសហការជាមួយដៃគូអភិវឌ្ឍ និងស្ថាប័នជាតិ និងអន្តរជាតិ រួមទាំងកិច្ចការសំខាន់ៗមួយចំនួនទៀត។
តើក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រទីស្ដីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០២៣-២០៣៨ មានតួនាទី និងភារកិច្ចអ្វីខ្លះ?
ដោយ

ក្រុមការងារ​រៀបចំផែនការ​យុទ្ធសាស្ត្រ​ទីស្ដីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០២៣-២០២៨ ត្រូវបានបង្កើតឡើង ដោយមាន​ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ជាប្រធាន និងមានអនុប្រធានចំនួន ៥រូប និងសមាជិក​ចំនួន ១៦រូប។

ក្រុមការងារនេះ មានតួនាទី និងភារកិច្ចដូចជា៖

- ដឹកនាំពិនិត្យ និងផ្ដល់ការតម្រង់ទិសលើការរៀបចំឯកសារទស្សនាទាននៃផែនការយុទ្ធសាស្ត្រ​ទីស្ដីការគណៈរដ្ឋមន្ត្រី តាមរយៈការកំណត់ចក្ខុវិស័យ គោលបំណង គោលដៅអាទិភាព ការបែងចែងមុខងារ ការទទួលខុសត្រូវ និងយុទ្ធសាស្ត្រអភិវឌ្ឍ​ស្ថាប័នរបស់អង្គភាពក្រោមឱវាទ

- ដឹកនាំពិនិត្យ និងសម្រេចលើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រទីស្ដីការគណៈរដ្ឋមន្ត្រី

- ដឹកនាំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រប្រចាំឆមាស

- ពិនិត្យ និងសម្រេចលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត​ផែនការយុទ្ធសាស្ត្រ និងផ្ដល់ការណែនាំតម្រង់ទិស ដើម្បីសម្រេចបាននូវចក្ខុវិស័យ គោលបំណង និងគោលដៅ​អាទិភាព ដែលបានដាក់ចេញ​

- ដឹកនាំសម្របសម្រួល និងសហការជាមួយដៃគូអភិវឌ្ឍ ស្ថាប័នជាតិ និងអន្តរជាតិ ក្រោមកិច្ចសហប្រតិបត្តិការ​ផ្សេងៗ ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និងមូលធនមនុស្ស។

ក្រុមការងារ​ខាងលើនេះ មានក្រុមការងារចំពោះកិច្ច ជាសេនាធិការសម្រាប់ជួយរៀបចំសេចក្ដីព្រាង​ផែនការយុទ្ធសាស្ត្រនេះ ដែលមានសមាសភាពប្រធានចំនួន ១រូប អនុប្រធានចំនួន​៤រូប និងសមាជិក​ចំនួន​១៩រូបផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើធ្វើដូចម្តេច ដើម្បីឲ្យការទូទាត់ប្រាក់លើការទិញ-លក់ អចលនទ្រព្យ និងភាគហ៊ុន មានសុវត្ថិភាព?

ព័ត៌មាន
ការទិញ-លក់អចលនទ្រព្យ ភាគហ៊ុន ឬអាជីវកម្មផ្សេង អ្នកទិញតែងតែបារម្ភអំពីការបោកប្រាស់លើឯកសារនានា ឬខាតបង់ប្រាក់ទទេរៗ រីឯអ្នកលក់វិញ តែងតែបារម្…

បើកកាតឥណពន្ធ UnionPay នៅថ្ងៃនេះ ទទួលបានទឹកប្រាក់ត្រលប់

ព័ត៌មាន
បើកកាតឥណពន្ធ UnionPay របស់ អេ អឹម ខេ នៅថ្ងៃនេះ នឹងទទួលបានទឹកប្រាក់ត្រលប់ ២% លើការទូទាត់ចំណាយលើកដំបូង និងទទួលបានទឹកប្រាក់ត្រលប់ ១% …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ